Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិអាមេរិកលក់អាវុធនិងពង្រាយទ័ពនៅប៉ូឡូញទប់ទល់ជាមួយរុស្ស៊ី

អាមេរិកលក់អាវុធនិងពង្រាយទ័ពនៅប៉ូឡូញទប់ទល់ជាមួយរុស្ស៊ី

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសកាលពីថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ២០២២ស្តីពីផែនការ​លក់រថក្រោះ Abrams ចំនួន ២៥០ គ្រឿងទៅឱ្យប្រទេសប៉ូឡូញ ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងពង្រឹងការ ការពារសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេស រុស្ស៊ី។កិច្ចព្រមព្រៀង​នេះ​មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័។ប្រទេសប៉ូឡូញក៏មានគម្រោងទិញរថក្រោះប្រភេទM2 ចំនួនជាង២០០គ្រឿង កាំភ្លើងយន្តចំនួន៥០គ្រឿង កាំភ្លើង​យន្តប្រភេទM240C7.62mmចំនួន៥០០គ្រឿងនិងឧបករណ៍និងផ្នែកផ្សេងទៀតដែល​ត្រូវការសម្រាប់ដំណើរ​ការ​ប្រព័ន្ធអាវុធ។

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Warsaw ជាកន្លែងដែលមេដឹកនាំប៉ូឡូញមានការព្រួយបារម្ភចំពោះ​ការ​ដាក់ពង្រាយកងកម្លាំងរុស្ស៊ីរាប់ពាន់នាក់នៅក្នុងប្រទេសបេឡារុសដែលជាប្រទេសជិតខាង  លោក Austin បាននិយាយថាប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត ប៉ូឡូញអាចឃើញជនភៀសខ្លួនអ៊ុយក្រែនរាប់​ម៉ឺននាក់ និងអ្នកផ្សេងទៀតឆ្លងកាត់ចូលមកព្រំដែនរបស់ខ្លួន ។លោក Austin បាននិយាយទៀតថា៖ «កងកម្លាំង​រុស្ស៊ី​មួយចំនួន កំពុងស្ថិតនៅចម្ងាយ ៣២១ គីឡូម៉ែត្រពីព្រំដែនប៉ូឡូញ។

ការលក់រថក្រោះ Abrams ទៅឱ្យប៉ូឡូញ ដែលជាទីតាំងសម្រាប់ការពារមីស៊ីលរបស់អាមេរិកនាពេលអនាគត​គឺជាសញ្ញាមួយផ្សេងទៀតនៃទំនាក់ទំនងការពារជាតិដ៏ស៊ីជម្រៅ និងរីកចម្រើនជាមួយសហរដ្ឋអាមេរិក។  ជាមួយគ្នានេះដែរអាមេរិកអាមេរិកនឹងដាក់ពង្រាយកងទ័ព 5000 នាក់បន្ថែមទៀតទៅកាន់ប្រទេសប៉ូឡូញក៏ដូច​ជាយន្តហោះចម្បាំងបន្ថែមដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះវិបត្តិអ៊ុយក្រែន៕

RELATED ARTICLES