Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិ ក្រុមហ៊ុនផលិតអាវុធធំ២របស់អាមេរិកជាប់អន្ទាក់ចិន

 ក្រុមហ៊ុនផលិតអាវុធធំ២របស់អាមេរិកជាប់អន្ទាក់ចិន

ប្រទេសចិនបានដាក់ទណ្ឌកម្មក្រុមហ៊ុនផលិតសព្វាវុធយក្សរបស់អាមេរិក Lockheed Martin Corp និង Raytheon Technologies Corp ពីបទលក់អាវុធទៅឱ្យតៃវ៉ាន់។លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបាន​និយាយថាការដាក់ទណ្ឌកម្មនេះគឺជាវិធានការប្រឆាំងនឹងក្រុមហ៊ុនទាំងពីរលើការលក់អាវុធចំនួន 100 លាន​ដុល្លារ​​កាលពីថ្ងៃទី7ខែកុម្ភៈដែលបំផ្លាញផលប្រយោជន៍សន្តិសុខ​របស់ប្រទេសចិនប៉ះពាល់យ៉ាងធ្ងន់​ធ្ងរដល់ទំ​នាក់​ទំនងចិន-អាមេរិក និងសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់” ។

ទីក្រុងប៉េកាំងបាននិយាយថាកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងគឺជាខេត្តបំបែកខ្លួនដែលត្រូវតែបង្រួបបង្រួមជាមួយដីគោកឡើងវិញនៅថ្ងៃណាមួយ។លោក Wang បាននិយាយថា អនុលោមតាមបទប្បញ្ញត្តិពាក់​ព័ន្ធនៅ​ក្នុងច្បាប់ប្រឆាំងទណ្ឌកម្មបរទេសរបស់ប្រទេសចិនរដ្ឋាភិបាលចិនបានសម្រេចចិត្តចាត់វិធានការប្រឆាំងនឹងសកម្មភាពរំលោភបំពានរបស់ក្រុមហ៊ុន Raytheon Technologies និង Lockheed Martin”។

មិនមានព័ត៌មានលម្អិតបន្ថែមពីលក្ខណៈនៃការដាក់ទណ្ឌកម្មនោះទេ។នេះជាលើកទីមួយហើយដែលក្រុមហ៊ុន​បានប្រឈមមុខនឹងការដាក់​ទណ្ឌកម្មក្រោមច្បាប់ទណ្ឌកម្មប្រឆាំងបរទេសថ្មីរបស់ប្រទេសចិន ដែលបង្កើត​ឡើង​កាលពីឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនចិន៕

RELATED ARTICLES