Wednesday, October 23, 2024
Homeសន្ដិសុខសង្គមវ៉ៃខ្នោះឪពុក និងកូនក្រមុំ បោកលុយគេ ១០ម៉ឺនដុល្លារ

វ៉ៃខ្នោះឪពុក និងកូនក្រមុំ បោកលុយគេ ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជូនខ្លួនជន សង្ស័យចំនួន ៣នាក់ (ក្នុងនោះមាន២នាក់ ជាឪពុកនិងកូន) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធក្នុងអំ ពើឆបោក ក្លែងបន្លំឯកសារសាធារណៈ និង ប្រើប្រាស់ឯកសារក្លែង ក្រោមរូបភាពសមគំនិតគ្នាខ្ចីប្រាក់អ្នកដទៃចំ នួន១០ម៉ឺនដុល្លារ មិនសង ថែមទាំងដាក់តម្កល់ឯកសារក្លែងទៀតផង។

ជនសង្ស័យទាំង ៣នាក់ រួមមាន ៖ ទី១-ឈ្មោះវ៉ាន់ សុខន ហៅទេព ប៊ុនសេង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ រើស អេតចាយ មានលំនៅ ផ្ទះលេខ៦៦ ភូមិញញឹម សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ទី២-ឈ្មោះទួន រស្មី ហៅទេព បុប្ផា ភេទស្រី អាយុ២២ឆ្នាំ (កូនទេព ប៊ុនសេង) មុខរបរកម្មការិនីរោងចក្រ មានលំនៅ ភូមិមានជ័យ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ និងទី៣-ឈ្មោះជឹម ណាវី ហៅហាំ ហៅកិ រស់ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកម្ម ការិនីរោង ចក្រ មានលំនៅ ភូមិដីថ្មី សង្កាត់រលួស ខណ្ឌដង្កោ។

សំណុំរឿងខាងលើនេះ ស្ថិតនៅលើដៃលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានី ភ្នំពេញ បើកការស៊ើបសួរ និងក្រោយពីសាកសួររួច តំណាងអយ្យការ បានធ្វើការចោទប្រកាន់ជនសង្ស័យទាំង ៣នាក់ ជាផ្លូវការ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បី សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអា សន្ន។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺមានឈ្មោះហៀង ស្រីរ័ត្ន ភេទស្រី មុខរបរ ជាអ្នករកស៊ី។ ក្នុងពាក្យបណ្តឹង បានបញ្ជាក់ថា លើកទី១-ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្ស មួយក្រុម (ប្តីប្រពន្ធ) រួមទាំងជនសង្ស័យ៣នាក់ ខាងលើផង បានសមគំនិតគ្នាជាចង្កោម ទៅខ្ចីប្រាក់ពីឈ្មោះ ហៀង ស្រីរ័ត្ន ចំនួន១០ម៉ឺនដុល្លារ ដោយបានដាក់ឯកសារវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានទីតាំង ស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ដីទំហំ ៥៣១ម៉ែត្រការ៉េ) អត្តសញ្ញាណប័ណ្ណ និងសៀវ ភៅ ស្នាក់នៅតម្កល់ឱ្យដើមបណ្តឹង ដើម្បីមានការជឿទុកចិត្ត។

លើកទី២-នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សដដែលនោះ បានបង្កើតក្រុមមួយថ្មីទៀតទៅខ្ចី ប្រាក់ពីជនរង គ្រោះ ចំនួន៣០ម៉ឺនដុល្លារ ដោយបានយកឯកសារវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យដែលមានដីទំហំ ៥៦៦៣ម៉ែត្រក្រឡា ទៅដាក់តម្កល់ឱ្យដើមបណ្តឹង។ ប៉ុន្តែពេល លើកទី២នេះ ដោយសារទំហំទឹកប្រាក់ខ្ពស់ពេក ដើមបណ្តឹងក៏បានសុំចុះបន្ទុកនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែក្រុមនោះមិនព្រមឱ្យទេ ដូច្នេះដើមបណ្តឹងមានការសង្ស័យ ក៏បានទៅឆែកមើលឯកសារពាក់ព័ន្ធនៅក្រសួងរៀបចំដែនដី នគរូបនីយ កម្មនិងសំណង់ ទើបដឹងថា ឯកសារទាំងអស់សុទ្ធតែក្លែងក្លាយ  ដើម្បីក្លែងបន្លំខ្ចីប្រាក់។

ដោយដឹងថាទង្វើជនសង្ស័យមួយក្រុមនេះមានគំនិតទុច្ចរិតហើយនោះ ទើបនៅថ្ងៃទី១៧ ខែកុម្ភៈ ជនរងគ្រោះបាន ណាត់ជួបពួកគេនៅផ្ទះ ដើម្បីធ្វើឯកសារប្រគល់ប្រាក់ តែជនរងគ្រោះក៏បានប្តឹងសមត្តកិច្ចរួចហើយដែរ ឱ្យជួយធ្វើ អន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅអនុវត្តច្បាប់ ដែល មានឈ្មោះ ៣នាក់ខាងលើ ឪពុកជាអ្នករើសអេតចាយ កូនស្រី និងអ្នកសមគំនិត ជាកម្មការិនីរោងចក្រ ចំណែកបក្ខពួកមួយចំនួនទៀត កំពុងគេចខ្លួន៕

RELATED ARTICLES