Wednesday, October 23, 2024
Homeតារាខ្មែរសុខសោភា-សុគន្ធកញ្ញា ៖ប្រជែងគ្នាម្ដងទៀត?

សុខសោភា-សុគន្ធកញ្ញា ៖ប្រជែងគ្នាម្ដងទៀត?

ភ្នំពេញ៖រយៈពេលជាង២ឆ្នាំហើយដែលទីផ្សារចម្រៀងរបស់តារាស្រី២ដួងឈានមុខគេគឺមាស សុខសោភា និង​ឱក សុគន្ធកញ្ញា ហាក់នៅជាប់គាំងដូចគ្នាព្រោះតែកូវីដទើបទាំងសោភា និងកញ្ញា មិនហ៊ាន​ចេញបទ​ចម្រៀ​ង​បុកនៅលើទីផ្សារ ហើយម្នាក់ៗរាងរយាលៗពីឆាកតន្រ្ដីនិងងាកទៅរកស៊ី​មុខរបរក្រៅសិល្បៈ​រៀងៗ​ខ្លួន ខណៈ​ដែល​សុខ​សោភា បានរៀបប្ដីអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា ១២ឆ្នាំមិនទាន់មានកូន១គ្រាប់ តែ​សុគន្ធកញ្ញា រៀបការជាមួយលោកអ៊ឹង សុខលី ជាង២ឆ្នាំមានកូន១។យ៉ាងណាសម្រាប់ឆ្នាំ២០២២នេះទាំងមាស សុខសោភា និងឱក សុគន្ធកញ្ញា មិននៅស្ងៀមទៀតនោះទេព្រោះថាតារាទាំង២ដួងចាប់ផ្ដើម​ចេញវាយលុក​ទី​ផ្សារចម្រៀងព្រមគ្នាតែម្ដងដែលមើលទៅការប្រកួតប្រជែងអាចជាការស្វិតស្វាញសារជាថ្មីបើទោះជាពេលនេះតារាទាំង២ដួងមិនទាន់មានបទផ្ទុះដូចគ្នាក្ដី។សុខសោភា ធ្លាប់ប្រកាសហាក់ព្រមានតារាទាំង​ឡាយទុកជាមុនថា​នៅ​ឆ្នាំ២០២២ នេះនាងនឹង​បញ្ចេញអ្វីមិនធ្លាប់មានពីមុនមកសោះក្នុងអាជីព​ចម្រៀងឲ្យអ្នកគាំទ្រគ្រប់គ្នា​បានឃើញ​ពីនាង ដែលការតាំងចិត្តបែបនេះមានន័យថានាងលែងបន្ធូដៃឬដល់ពេលវេលា​ដែលនាងត្រូវ​លេងមែនទែន​ហើ​យ​។ចំណែកសុគន្ធកញ្ញា ដែលត្រូវគេមើលឃើញថាទីផ្សារចម្រៀងរបស់នាងហាក់មានការប្រែ​ប្រួលឬអ្នកខ្លះថា​ចុះខ្សោយជាងមុននោះមិននិយាយច្រើនឡើយតែមុននេះនាងធ្វើឲ្យមនុស្សមិនតិចនាក់ទេ ព្រឺសំបុរខ្ញាកៗ​ដោយ​សារ​តែនាងព្រោះតែប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះហ៊ានលេងឈុតស្រលាញ់ស្រីដូចគ្នាជាមួយសុខ ស្រី​នាង ។

សំណួរដែលមហាជនលើកឡើងថាបើមិនមែនចង់ឲ្យទីផ្សារចម្រៀងមានការប្រែប្រួលទេ តើហេតុអ្វីបាន​ជាសុខៗ​សុគន្ធកញ្ញា ហ៊ានលេងបែបនេះ?អ្វីដែលគូរឲ្យកត់សម្គាល់ពេលនេះសុគន្ធកញ្ញា ក៍ត្រៀមចេញមុខធ្វើ​ជាគណៈ​កម្មា​រ​ការកម្មវិធីប្រលងចម្រៀងCambodian Idol រដូវកាលទី៤ផងដែរ ដែលការចេញមុខជាថ្មីក្រោយបាត់២ឆ្នាំនេះ​មានន័យថានឹងអាចជួយឲ្យនាងកាន់តែល្បីបន្ថែមពីលើអាជីពចម្រៀងមួយក្រឺតថែមទៀតជាមិនខាន ខណៈដែល​នៅ​សល់កម្មវិធី៣ថែមទៀតដែលនាងត្រៀមបង្ហាញខ្លួននៅឆ្នាំ២០២ នេះដែរក្នុងនាមជាCoach និងJudge គឺThe Voice Cambodia ,The Voice Kids Cambodia និងX Factor Cambodia ដែលបណ្ដារកមក្មវិធីខាងលើនេះ​សុទ្ធ​សឹង​នៅក្រោមការគ្រប់គ្រងរបស់ស្វាមីនាងទាំងអស់។

 គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា ​​​​​​​​​​​​​​​​​​​​​និងមាស សុខសោភា ធ្លាប់ប្រជែងទីផ្សារចម្រៀងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈ​ពេលជាង១០ឆ្នាំមកហើយដែលត្រូវបានមជ្ឈដ្ឋានមហាជនលើកឡើងថាសុគន្ធកញ្ញា ហាក់មានប្រៀបជាង​ព្រោះ​នាងឈនៅផលិតកម្មធំជាងសុខសោភា ។តែអ្នកជំ​នាញ​សិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់អះអាងថាលោក​យល់​ថាសុខសោភា លើសុគន្ធកញ្ញា បន្ដិច ខណៈដែលអតីតតារាហង្សមាសលោកនូ ស៊ឹប ធ្លាប់ប្រាប់ថាសុខសោភា ជា​តារាដែលផលិត​កម្មណាក៍ចង់បានរូបនាងដែរ តែសុគន្ធកញ្ញា ច្រៀងរាងត្បៀតៗបន្ដិច…។

 គូរកត់សម្គាល់ដែរថាមាស សុខសោភា-ឱក សុគន្ធកញ្ញា ធ្លាប់ច្រៀងរួមគ្នានៅផលិ​តកម្មរស្មីស្ទឹងសង្កែរ និងU2 តែរយៈពេលជាង១០ឆ្នាំចុងក្រោយនេះពួកគេទាំង២នាក់ច្រៀងនៅផលិតកម្មផ្សេងគ្នារហូត។សុខសោភា ធ្លាប់​វ៉ាសុគន្ធកញ្ញា តែម្ដងគត់អំឡុងពេលនាងច្រៀងនៅផលិតកម្មM កាលពីឆ្នាំ២០០៨ តែក្រោយមកត្រូវសុគន្ធកញ្ញា យកប្រៀបជាងជានិច្ច។សុគន្ធកញ្ញា ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថា”មនុស្ស២នាក់មិនអាចដូចគ្នា”ទេ។ តាមព័តមានថាមាស សុខសោភា​ ស្ទើតែបានរួមទ្រនុំជាមួយឱក សុគន្ធកញ្ញា ជាលើកទី៣ទៅ​ហើយនៅ​ហង្សមាសនៅឆ្នាំ២០២០តែការចរចារត្រូវបានបរាជ័យទើបសោភា ទៅជ្រកនៅរាម។ថ្វីត្បិតតែទីផ្សារ​ចម្រៀង​របស់សុខសោភា និងសុគន្ធកញ្ញា ហាក់មានការប្រកួតប្រ​ជែង​គ្នាខ្លាំងក្លាមែន ប៉ុន្ដែតារាទាំងពីររាប់​អាននិងស្រ​លាញ់​គ្នាណាស់មិនដែលកាច់កុងគ្នាម្ដងណាឡើយ។សុខសោភា ធ្លាប់និយាយថាមិត្តភក្ដិរបស់​នាងនៅហង្ស​មាសចង់ឲ្យនាងទៅច្រៀងនៅទីនោះជាមួយពួកគេ តែការចរចារបរាជ័យជាមួយផលិតកម្ម ហើយសម្រាប់​រូប​នាងគិតថាសម័យនេះទោះជាច្រៀងដោយគ្មានផលិតកម្មក៍នៅតែល្បីដែរ។សុខសោភា ទទួលស្គាល់ថានាង​ទៅរាម គឺដើម្បីច្រៀងផងរកស៊ីផងមែន៕

RELATED ARTICLES