Wednesday, October 23, 2024
Homeតារាខ្មែរមាស សុខសោភា៖ប្ដូរ២ សល់១

មាស សុខសោភា៖ប្ដូរ២ សល់១

ភ្នំពេញ៖មាស សុខសោភា បានឈនៅផលិតកម្មរាម រយៈពេលជាង១ឆ្នាំទៅហើយដែលតាម​ការកុងត្រានៅ​តំណាក់កាលដំបូងរយៈពេល១ឆ្នាំនេះនាងបាន​ផុតសុពលភាពទៅ​ហើយនៅ​ចុង​ខែ២នេះ តែ​សោភា បាន​ត​កុងត្រាថ្មី ទើបធ្វើឲ្យផលិតកម្មដល់ទៅ៣ដែលរងចាំ​ត្រងនាង​គឺហង្សមាស ,Ga​la​​xy និងថោន នោះខក​ចិត្តព្រម​គ្នាតែម្ដង។យ៉ាងណាអំឡុងពេល​ដែល​សោ​ភា ជ្រកនៅរាម នៅឆ្នាំដំបូងនេះត្រូវបានអ្នកជំនាញ​សិល្បៈ​មើល​ឃើ​ញថា​នាងបានធ្វើឲ្យ​មាន​ការ​ផ្លាស់ប្ដូរខ្លួន២យ៉ាងក្នុងពេលតែ១តែសម្រាប់​ទីផ្សារចម្រៀងវិញគឺគ្មានអ្វីប្រែ​ប្រួល​ច្រើន​​ឡើយ។ការ​ដែលសោភា ធ្វើរឿង២ឲ្យមានការខុសប្លែកពីមុនពេលទៅដល់រាម នោះគឺទី១៖​នាងប្ដូរការស្លៀក​ពាក់​ស្ទើ​តែទាំងស្រុងដែលចេះលេងខ្លួនទៅតាមពេលវេលា មិនដូច​កាលពី​ឆ្នាំមុនៗពេលដែលសោភា ឡើងឆាក​តន្រ្ដីធំៗនាងស្លៀកពាក់យ៉ាងសាមញ្ញបំផុតនោះទេ ប៉ុន្ដែ​ពេលនេះគេអាចមើល​ឃើ​ញ​​ថា​សោភា  ប្ដូរទាំងម៉ូដសក់ និងសម្លៀកបំពាក់ស្ទើគ្រប់កម្មវិធី​ទាំងអស់។ទី២៖​សោ​ភា ​ដែលធ្លាប់តែចេញមុខឃោសនាឲ្យគេតាម​រយៈការថត​ស្ពត​ទាំង​ឡា​យនោះពេលនេះ​នាងបាន​ឡើ​ងធ្វើជាថៅកែដោយខ្លួនឯងដោយបើកហាងដល់​ទៅ២នៅ​រដូវ​កូវីដ​នោះគឺហាងលក់ផលិតផលនៅក្រុងតាខ្មៅ និងហាងការហ្វេនៅខេត្តព្រះសីហនុ ដែល​ចំណាយទុនរាប់ម៉ឺនដុល្លារ​ឯ​ណ្ណោះដែលនេះមានន័យថាអតីតតារា​រស្មីស្ទឹងសង្កែររូបនេះ​ចាប់​ផ្ដើមហក់ចូលទៅជាអ្នកជំនួញ​ម្នាក់ហើយ ព្រោះ​ថ្មីៗនេះនាងបានក្លាយទៅជាBA របស់បុរី​មួយ​ទៀតផង។

  ទោះជាមាស សុខសោភា ធ្វើសម្រេចរឿង២យ៉ាងក្នុងពេលតែ១មែន ប៉ុន្ដែនាងជាប់គាំង​រឿង​១​នោះ​គឺទី​ផ្សារ​ចម្រៀ​ង​។ការទៅដល់រាម របស់សុខសោភា មិនធ្វើឲ្យនាងឡើងកូដថែម​ទៀតនោះទេ ប៉ុន្ដែសោភា ហាក់នៅទ្រឹង ខណៈតារាស្រីជូរមុខមានដូចជាឱក សុគន្ធកញ្ញា ,ពេ​ជ្រ សោភា  និងសុគន្ធ និសា ជាដើមនោះក៍គ្មាន​សន្ទុះ​ខ្លាំង​ក្លាជាងនាងដែរតាំងពីផ្ទុះកូវីដ ជាង​២ឆ្នាំមកនេះ  ។យ៉ាងណាសុខសោភា បានប្រកាសដោយ​តាំងចិត្តយ៉ាង​មុត​មាំថា​នៅឆ្នាំ​២០​២​២ នេះនាងនឹងបង្ហាញសកម្មភាពសិល្បៈឲ្យកាន់តែខ្លាំងក្លា ហើយនឹងបញ្ចេញនូវអ្វីដែលគេ​មិន​ធ្លាប់​ឃើញពីមុនសោះនោះឲ្យទស្សនិក​ជនបានទស្សនា​ទាំងអស់គ្នា។តែការសន្យា​រប​ស់​សុខ​សោភា នោះហាក់​ជួបឧបស័ក្កសារជាថ្មីព្រោះថាពេលនេះកូវីដ ផ្ទុះឡើងវិញទើបធ្វើឲ្យនាង​ពិ​បាក​ក្នុងការបញ្ចេញ​អ្វីដែលបាន​ត្រៀម​មកនោះឲ្យអស់ពីខ្លួន ខណៈដែលតារាស្រីនា​ពេល​បច្ចុ​ប្បន្នមានតែនាងតន់ ច័ន្ទសីម៉ា និងរ៉េត ស៊ូហ្សាណា ប៉ុ​ណ្ណោះ​​ដែលមានសន្ទុះ។ប៉ុន្ដែអតីតតារា​ហង្សមាសលោកនូ ស៊ឹប ធ្លាប់ប្រាប់ថាសម្ថភាពដូចសុខសោភា ទោះជា​ទៅ​ដល់ផលិត​កម្ម​ណា​ច្រៀងនៅកន្លែងណាក៍នាងនៅតែល្បីដដែល ព្រោះថាតារាស្រីរូបនេះមិនធម្មតាឡើយ។

 មាស សុខសោភា ដែលសាកល្បងនៅរាម អស់ជាង១២ខែនោះពេលនេះ​នាងអាចបន្ដ​នៅ​ផលិតកម្មថ្មីមួយនេះ​ជាច្រើនខែតទៅទៀតជាមិន​ខានព្រោះថាទំនាក់ទំនងរវាងនាងនិង​ថៅ​កែស្រីកាន់តែស្អិតល្មូត ទើបធ្វើឲ្យឱ​កាស​ដែលសោភា ចង់ទៅរួមជាមួយហង្សមាស​នោះកាន់​តែ​រួមតូចទៅៗឬស្ទើតែមិនអាចកើតឡើង ព្រោះថាកំពូលតារា​ចម្រៀងព្រាប សុវត្ថិ ដែល​គ្រប់​គ្នាចង់​ឃើញនាងនិងលោកស្នាយ ក្លាយទៅជាដៃគូគ្នាបំផុតនោះពេលនេះលោកក៍​មិនមែនជា​អ្នក​ចម្រៀងហង្សមាសទៀតដែរ។អ្វីដែលគូរឲ្យកត់សម្គាល់ទោះជាពេលនេះសុខសោភា ថា​នឹង​បុកទី​ផ្សារ​ចម្រៀងឲ្យអស់ពីសម្ថភាពមែន តែគេឃើញជាក់ស្ដែងថា​ការទៅទ្រនុំថ្មីនេះ​សោ​ភា ផ្ដោតលើការ​កស៊ីសំខាន់​ជាងច្រៀង ព្រោះសូម្បីតែផលិតកម្មផ្ទាល់ខ្លួនរបស់នាង​ឈ្មោះ​Cam​trax ដែលគ្រប់គ្រង​ដោយប្ដីនាងលោកអ៊ឹត រ៉ា​ដា នោះពេលនេះក៍មិនដំណើរ​ការទៀត​ដែរ៕

RELATED ARTICLES