Wednesday, October 23, 2024
Homeតារាខ្មែរសុខ​ សោម៉ាវត្តី ៖សង្សារមិនចេះប្រចណ្ឌប្ដីចាស់

សុខ​ សោម៉ាវត្តី ៖សង្សារមិនចេះប្រចណ្ឌប្ដីចាស់

ភ្នំពេញ៖ការបែកបាក់របស់គូស្នេហ៍នីមួយៗមានទំហ៊ុំមិនដូចគ្នានោះទេព្រោះអ្នកខ្លះចែកផ្លូវគ្នាហើយក្លាយទៅជាសត្រូវ ខ្លះទៀតបែជាមករាប់អានគ្នាជាធម្មតា គឺអាស្រ័យទៅលើមូល​ហេតុ​នៃការប្រេះឆា។ដោយឡែក​សម្រាប់​សុខ សោម៉ាវត្តី ដែលលែងលះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្ដីលោកទូច ដាណារ៉ា ហៅ​ពេជ្រ ​​​ជាង៥ឆ្នាំមកនេះពួកគេ​នៅតែរាប់អានគ្នាជា​ធម្មតា​​​​និងតែងតែញាំអាហារជុំគ្នាជាញឹក​ញាប់​​ជាមួយកូនស្រីរបស់ពួកគេឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។សោម៉ាវត្តី ជាញឹក​ញាប់ក៍ធ្លាប់​ឆ្លៀតទៅសួរសុខទុក្ខប្ដីដែលពេលនេះមានឋានៈជាស្នងការរងខេត្តរនគិរី ​​នោះផង​ដែរ នៅ​ពេ​ល​​ដែលនាងមានការងារសិល្បៈនៅខេត្តជិតទីនោះ។នាងធ្លាប់វាចារថាលោកពេជ្រ មិនដែល​សួរនាំ​នាង​​រឿងមានទំនាក់ទំនងជាមួយលោកលី វ៉ាហេទ នោះឡើយ​ ខណៈដែល​នា​ង​​នៅ​រាប់​អាន​គ្នាជាមួយ​ប្ដីត្រឹម​ជាមិត្ត។

អ្វីដែលគូរឲ្យកត់សម្គាល់នោះសុខ សោម៉ាវត្តី ត្រូវបានលោកវ៉ាហេទ បើកដៃឲ្យទៅ​ជួប​ប្ដីនិងញាំ​អាហារជា​មួយ​គ្នាបានគ្រប់ពេលវេលាទាំងអស់ឲ្យ​តែនាងមានចិត្តចង់ដែលការ​មិន​ចេះ​​ប្រចណ្ឌហួងហែងបែបនេះហើយធ្វើឲ្យវត្តី កាន់តែលង់ស្នេហ៍ប្រុសក្មេងដោយលែង​ក្វល់​រឿងមន្រ្ដីធំៗតាមស្នេហា និងអាណិកជនមួយចំនួន​ចង់ធានាឲ្យ​នាង​និងកូនស្រី​ទៅរស់នៅឯ​បរទេសនោះទៀតហើយ ព្រោះថាពេលនេះនាងបានជួប”ស្នេហ៍ពិត”ស្គាល់​នូវអ្វីដែលជា​ការ​ស្រ​លាញ់ចេញពីបេះដូង។

 គូរបញ្ជាក់ថាសុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាល​ពីថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ​២០១២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែបានចែកផ្លូវគ្នាឆ្នាំ២០១៤ បន្សល់ចំណងដៃកូន​ស្រី១។ការ​លែងប្ដីកណ្ដាលផ្លូវរបស់សោម៉ាវត្តី នោះ​ធ្វើឲ្យនាងរបូតតំណែងជំទាវព្រោះថាពេលនេះ​លោក​ពេជ្រ ក្លាយទៅជាមន្រ្ដីធំ។តែវត្តី ធ្លាប់ប្រាប់អ្នកយក​ព័ត​មានយើងថាបើនាងចង់ធ្វើជំទាវ ម្លេះចាំ​បាច់​នាងលែងប្ដីធ្វើអីទៅ?នាងថា​ធ្លាប់ស្រលាញ់​គ្នាជាមួយ​អតីតប្ដី​៥ឆ្នាំ​ទើបរៀបការ ហើយទីបំ​ផុត​នៅតែបែកគ្នាដដែលអីចឹងគ្មានអ្វីថិតថេរ ឬទៀងទាត់ឡើយ។គេចាប់អារ​ម្មណ៍ថា​ក្រោយ​ក្លាយទៅជាគូ​ស្នេហ៍​របស់កីឡាករបាល់ទាត់លោកវ៉ាហេទ មកវត្តី បង្ហាញអារម្មណ៍​មានក្ដី​សុខ​ទាំងផ្លូវ​កាយ និងចិត្ត​ហើយជាញឹញាប់នាងតែងតែបង្ហោះរូបភាពផ្អែមល្ហែម ទោះជាប្រុស​ក្មេង​រូបនេះ​មិនសូវ​មាន​ទ្រព្យ បើប្រៀបធៀបក្នុងចំណោមប្រុសដែលតាមស្រលាញ់នាងក្ដី។តែវត្ដី ហាក់មិន​ក្វល់ពីមិត្ត​ភក្ដិឲ្យ​យោបល់នាង​ថាគូរតែស្រវ៉ាយកលុយ ឡាន និងវីឡារ ទាន់ពេលនៅ​មាន​សម្រស់​នេះ​ឡើយ ទើបធ្វើឲ្យតារា​រួមអាជីព​ជាច្រើន​សម្ដែងការកោតសរសើរនាងថាវត្តី ពិតជាដើតាមផ្លូវ​ដូចគ្នា​ទៅនិងនាងប៉ាច គីមមួយ ដែលជ្រើសយក​ប្រុស​ស្អាត​លោកសយ រតនៈ ចោលលុយធំ​នោះដែរ៕

RELATED ARTICLES