Wednesday, October 23, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ​ ៖ឱកាសទៅហង្សមាស៣០%

ឆាយ វីរៈយុទ្ធ​ ៖ឱកាសទៅហង្សមាស៣០%

ភ្នំពេញ៖តារាចម្រៀងសាន់ដេឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ធ្លាប់លេចឭថាជាមុខសញ្ញា​នៃការចង់បាន​រប​ស់​ផលិតកម្មរស្មីហង្សមាសជាយូឆ្នាំមកហើយ​ព្រោះថាលោកឆោម មាន​លក្ខ​ណៈពិសេសជាងតារាដ៍ទៃ​ទៀត​ដោយសារតែអាចច្រៀង”ខ្ពស់ក៍បាន ទាបក៍បាន “ទើបធ្វើ​ឲ្យ​ហង្សមាសនៅតែត្រូវ​ការបើទោះជា​ផលិតកម្មធំ​នេះមានតារាឡើងគជើងគ្នាក្ដី។ប៉ុន្ដែទីបំផុតលោកវីរៈយុទ្ធ នៅតែមិនទាន់ចូលហង្សមាសដដែលដោយ​មានការ​លើកឡើងពីអ្នក​ជំនាញ​សិល្បៈថារឿងដែលលោកចាន់ឆោម ពន្យាពេលចូលហង្សមាសនាពេលកន្លងមក​នោះ​ដោយ​សារតែលោកមិនចង់ទៅប្រជែងជាមួយលោកព្រាប សុវត្ថិ ព្រោះលោកត្រូវជា​ក្មួយសាច់​ថ្លៃ​រប​ស់លោក​សុវត្ថិ (ព្រាប សុវត្ថិ ជាឪពុកមាររបស់ភរិយា(ប្រពន្ធមុន)វីរៈយុទ្ធ)។តែក្រោយព្រាប សុវត្ថិ ដើរចេញពី​ហង្សមាស​ជាង១ឆ្នាំទៅជ្រកនៅGalaxy នោះមានព័តមានថាលោកឆោម អាចនឹងទៅហង្សមាសដូចអតីតតារាសាន់ដេឱក សុគន្ធកញ្ញា,សុខ ស្រីនាង ,នីកូ និងខេមរៈ សិរីមន្ដ ដែរជាមិនខាន។

លោកឆាយ វីរៈយុទ្ធ ទូរស័ព្ទមិនចូលទេកាលពីថ្ងៃទី៣ខែមីនា ទើបមិនអាចសុំការបំភ្លឺ​រឿងនេះបាន។ដោយឡែក​លេខមួយខ្សែទៀតដែលភរិយាលោកអ្នកនាងសែ ចាន់ឌី កាន់​នោះ​តេចូលតែគ្មានអ្នកលើកឡើយ។យ៉ាងណាក្នុង​ជំនួបផ្ទាល់កន្លងមកវីរៈយុទ្ធ ធ្លាប់អះអាងថា​លោ​ក​នៅមានកុងត្រាជាមួយសាន់ដេ នឹងមានការងារជា​ច្រើនទៀត​ត្រូវធ្វើជាមួយផលិតកម្ម។

 អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានថ្លែងដោយសុំមិនឲ្យដាក់ឈ្មោះថាសម្រាប់ឆ្នាំ២០២២ នេះ​ឱកាសដែលឆាយ វីរៈយុទ្ធ អាចនឹងទៅចូលរួមជាមួយហង្សមាស​គឺមានត្រឹមតែ៣០%ប៉ុណ្ណោះ។លោក​ថា​វីរៈយុទ្ធ ពិតជាហង្សមាសចង់បានមែន បើអ្នកថា​ហង្ស​មាសមិនត្រូវការវីរៈយុទ្ធ គឺខុសហើយ។គ្រូភ្លេងរូប​នោះ​បន្ថែមថា​រឿង​ដែលវីរៈយុទ្ធ អាច​មានផ្លូវ​ទៅហង្សមាសនោះដោយសារតែព្រាប សុវត្ថិ មិននៅជារឿងសំខាន់មួយ តែរឿង​ដែល​ធំនោះគឺ​ហង្សមាសក្ដាប់Concerts  ធំៗទាំងអស់អីចឹងចង់ឬមិនចង់តារាដែលនៅ​ខាងក្រៅ​ហង្ស​មាស​គឺ​ពិបាកគេចហង្សមាសណាស់។

 រឿងដែលអាចទៅរួចថាឆាយ វីរៈយុទ្ធ នឹងក្លាយទៅជាសមាជិករបស់ហង្សមាស​នា​ពេលខាង​មុខ​នេះ បន្ទាប់​ពីទស្សនិកជនមើលឃើញថាបទចម្រៀងរបស់លោកឆោម ត្រូវបាន​បេក្ខ​ភាព​ជាច្រើនបានយកទៅ​ច្រៀង​ក្នុង​កម្មវិធីប្រលងចម្រៀងធំៗទាំងអស់របស់ហង្សមាស ពិ​សេស​ថ្មីៗនេះកម្មវិធីBeat The Best ទើបធ្វើឲ្យថ្នាក់​ដឹក​នាំរបស់ហង្សមាសកាន់តែចាប់​អារម្ម​ណ៍​វីរៈយុទ្ធ ថែមទៀត។ចំពោះមជ្ឈដ្ឋានមហាជនមើលឃើញ​ថាប្រ​សិន​បើវីរៈយុទ្ធ ចូលហង្ស​មាសមែន ច្បាស់ជាតារារូបនេះត្រូវប្រកួតប្រជែងទីផ្សារ​ចម្រៀងសារជាថ្មីជាមួយលោក​ឧកញ៉ា​ខែម ប៊ុនថៃ ជាមិនខាន ខណៈអំឡុងដែលពួកគេនៅសាន់ដេជាមួយគ្នា​នោះគេមើលឃើញថា​តារា​ទាំង​២មានសន្ទុះប្រហាក់ប្រហែលគ្នា។

 សូមបញ្ជាក់ថាឆាយ វីរៈយុទ្ធ ក្រោយប្រេះឆាស្នេហ៍ចាស់លោកបានរៀបការជាមួយ​កូនសេដ្ឋីនៅក្រុង​កំពង់​ចាម​លោកហាក់ សែ គឺអ្នកនាងសែ ចាន់ឌី កាលពីថ្ងៃទី២១ខែ​ឧសភា​ឆ្នាំ២០១៧ ដែលពេលនេះទទួលបាន​ចំណងដៃ​កូនស្រី១អាយុជាង២ឆ្នាំ។លោកចាន់ឆោម ក្រោយមានភរិយាថ្មីបានឈាន​ជើងចូលវិស័យជំនួញអចលនទ្រព្យ​ដូចលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែរ ខណៈដែលភរិយាលោកជាកូនពៅរបស់អ្នក​ជំនួញធំនោះត្រូវ​បាន​គេប្រមាណថានាងមានទ្រព្យរាប់លានដុល្លារនៅក្នុងដីធ្លី ហេតុនេះហើយគេជឿរ​ថាមិន​យូ​ទេលោកឆាយ ចាន់​ឆោម នឹងក្លាយទៅជាឧកញ៉ាដូចលោកខែម ប៊ុនថៃ ជាមិនខាន៕

RELATED ARTICLES