Monday, June 30, 2025
Homeសន្ដិសុខសង្គមក្មេងទំនើងអុកឡុកភូមិពេលយប់ ប៉ូលិសចាប់ក្របួច៣នាក់

ក្មេងទំនើងអុកឡុកភូមិពេលយប់ ប៉ូលិសចាប់ក្របួច៣នាក់

ខេត្តប៉ៃលិន ៖ កម្លាំងនគរបាលវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំង នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់អូរតាវៅ សហការជាមួយកម្លាំងវេនប្រចាំបញ្ជា នៃស្នងការដ្ឋានខេត្តប៉ៃលិន បានចុះបង្ក្រាបករណីក្រុមក្មេងទំនើង ដែលតែងបង្កការអុកឡុកនៅតាមភូមិ ពេលយប់ បង្កភាពអសន្តិសុខដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយធ្វើការឃាត់ខ្លួនក្មេងទំនើង បានចំនួន៣នាក់។

ប្រតិបត្តិការចុះបង្ក្រាបករណីក្មេងទំនើងដើរអុកតាមភូមិនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវក្រវាត់ក្រុង ស្ថិតក្នុងភូមិកូនភ្នំ សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះអាត តាក់ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (គ្មានផ្ទុកសារធាតុញៀន)។ ទី២-ឈ្មោះ ធីប សំណាង ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅភូមិដីក្រហម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន)

និងទី៣-ឈ្មោះ សុខ ឃី ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឃាត់ខ្លួន គេបានឃើញក្មេងទំនើងខាងលើ នាំគ្នាជិះម៉ូតូនៅពេលយប់ ដើរអុកឡុកនៅតាមភូមិ ស្របពេលដែលកម្លាំងនគរបាលចុះល្បាត ប្រទះឃើញ ហើយក៏ចាប់ឃាត់ខ្លួនតែម្តង។ រីឯវត្ថុតាងដែលដកហូត រួមមាន ម៉ូតូ ចំនួន៤គ្រឿង ក្នុងនោះ ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ១០១២ ឡើងតែមឆ្នាំ២០២១ ពាក់ស្លាកលេខ ប៉ៃលិន 1A-6324។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ១០១៥ ពាក់ស្លាកលេខ បាត់ដំបង 1AB-2654។ ៣-ម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរីចាស់ គ្មានពាក់ស្លាកលេខ  និង៤-ម៉ូតូម៉ាកហុងដា វ៉េវ ស៊េរីចាស់ គ្មានពាក់ស្លាកលេខ។

ករណីខាងលើនេះ កម្លាំងនគរបាល បានសុំយោបល់ពីលោកស្នងការ ដើម្បីសាកសួរបន្ថែម និងអនុវត្តតាមនីតិវិធីបន្តទៀត៕

RELATED ARTICLES