Monday, June 30, 2025
Homeសង្គម និងជីវិតដកហូតបបែលក្រៀម និងទំនិញខូចគុណភាព២៥គីឡូ កម្ទេចចោល

ដកហូតបបែលក្រៀម និងទំនិញខូចគុណភាព២៥គីឡូ កម្ទេចចោល

ខេត្តកំពង់ស្ពឺ ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ថា ដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រី ក.ប.ប

បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពទំនិញដែលដាក់លក់តាមបណ្តាទីផ្សារនានាក្នុងរាជធានី ខេត្ត ក្រុង ដើម្បីស្វែករកទំនិញមិនមានអនុលោមភាព ចៀសវាងអ្នកប្រើប្រាស់ទិញយកទៅប្រើប្រាស់ ឬបរិភោគ ប៉ះពាល់ដល់សុខុមាលភាព ក៏ដូចជាប្រយោជន៍ផងដែរ។

ជាក់ស្តែងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មន្ត្រី ក.ប.ប បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពទំនិញដែលដាក់លក់តាមបណ្តាទីផ្សារនានាក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញ បានរកឃើញត្រីបបែលក្រៀម និងទំនិញហួសសុពលភាពប្រើប្រាស់ សរុបចំនួន ២៥,៥គីឡូក្រាម យកមករក្សាទុក ដើម្បីកម្ទេចចោលនៅពេលក្រោយ។

លើសពីនេះទៅទៀត មន្ត្រី ក.ប.ប ក៏បានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាក់លក់ទំនិញមិនអនុលោមផងដែរ៕

RELATED ARTICLES