Wednesday, October 23, 2024
Homeតារាខ្មែរដាញ់ ម៉ូនីកា ៖នាំប្ដីមករកស៊ីធំ

ដាញ់ ម៉ូនីកា ៖នាំប្ដីមករកស៊ីធំ

ភ្នំពេញ៖ដាញ់ ម៉ូនីកា ដែលបាត់មុខពីក្នុងស្រុកជាង១០ឆ្នាំ ក្រោយចេញទៅរស់នៅអូស្រ្ដាលី​ជា​មួយប្ដី នោះ​ពេល​នេះ​នាងចាប់ផ្ដើមងាក​មករកស៊ីក្នុងស្រុកខាង​ផ្នែក​Cos​me​tics ហើយតាម​ដំ​ណឹងថាម៉ូនីកា គ្រោងនាំ​ប្ដីចុះមក​ស្រុក​ខ្មែរឲ្យបានកាន់តែញឹក​ញាប់​ជា​មុន​ទៀតផងក្រោយ​ពួក​គេចាប់ដៃគ្នាជាង១ទសវត្សន៍​បានកូន២។យ៉ាងណាការរក​ស៊ីផ្នែក​មួយ​នេះមិនមែន​ជារឿង​ងាយ​ស្រួលឡើយសម្រាប់ម៉ូនីកា ព្រោះថាពេលនេះ​មាន​តារា​ល្បីៗ​ជា​ច្រើនបាន​ដើរមួយជំ​ហ៊ាន​មុននាងទៅហើយ។

កែវ ពេជ្រពិសី ដែលជាអ្នកស្និតបំផុតជាមួយដាញ់ ម៉ូនីកា ហើយបានទៅទទួលតារា​កូន​២​រូបនេះពេលចុះពីព្រ​លានយន្ដហោះកាលពីថ្ងៃទី១៩ខែកុម្ភៈ នោះបានឲ្យដឹងថាតាមនាង​ដឹង​ម៉ូនីកា មកស្រុកខ្មែរលើក​នេះរយៈ​ពេល​១ខែទើបវិលទៅអូស្រា្ដលីវិញ។ពេជ្រពិសី បន្ថែមថា​នាង​​​មិនដឹងគ្រប់យ៉ាងថាម៉ូនីកា មកលើកនេះធ្វើអ្វីខ្លះទេ តែ​ក្នុងចំណោមនោះគឺមានការផ្សព្វ​ផ្សាយ​ផ្នែកCosmetics នោះដែរព្រោះនៅថ្ងៃទី៦មីនា ម៉ូនីកា បានធ្វើកម្មវិធី​ធំ​ហើ​យ​មានរូបនាង​និងតារាល្បីៗជាច្រើនដួងទៀតចូលរួម។ពេជ្រពិសី បានឲ្យដឹងទៀតថាទោះជានាងបែកម៉ូនីកា យូ​មែនតែការទំនាក់ទំនងគ្នាគឺជាប្រចាំហើយពេលបានជួបគ្នាផ្ទាល់វិញនេះទើបតែបានដើរកម្សាន្ដជាមួយគ្នានៅជិតៗក្រុងមិនទាន់បានដើរលេងនៅកន្លែងឆ្ងាយៗនោះទេ។

ទោះជាដាញ់ ម៉ូនីកា មកជើងនេះបានយូជាងលើកមុនៗក្ដី ប៉ុន្ដែមិនមានដំណឹងថានាង​អាចឆ្លៀតថតសម្ដែង​ភាព​យន្ដឡើងវិញដូចសារ៉ាយ សក្កណា ដែលឲ្យតែមកពីអាមេរិកលេង​ស្រុកនាងតែងតែឆ្លៀត​ថតរឿងថ្មីនិងស្ពត​នោះ​ទេ។អ្វីដែលគូរឲ្យកត់សម្គាល់នោះដាញ់ ម៉ូនីកា ទោះជាមានវ័យច្រើននិងប្រែប្រួលរូប​សម្រស់ខ្លះក្រោយមាន​ស្វា​មី​និងកូន២នាក់មែន តែនាង​មិនឡើងគីឡូឬធាត់ជ្រុលដូចតារាមួយចំនួន​មានប្ដីមើលទៅបែក​សាច់គ្រប់​គ្នានោះ​ឡើយ ។រឹតតែធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ន៉ម៉ូនីកា ដែលក្រោយយកប្ដីអាណិជនខ្មែរនៅ​អូស្រា្ដ​លីលោកប៊ុន ថែល ដែលល្បីថាកាចធ្វើឲ្យគេថានាងប្រាកដជាពិបាក​រក្សារចំណងស្នេហា​នោះ បែជា​ពេលនេះនាង​រស់នៅ​យ៉ាង​សុខសាន្ដត្រាន្ដ ហើយទទួលបានចំណងដៃកូន២​នាក់​(ស្រី១)ទៅហើយ។នាងជាតារាដែលជ្រើសស្នេហ៍​ជា​បុរស​ខ្មែរអូស្រា្ដលីដូចគ្នាទៅនិងកែវ ពេជ្រ​ពិសី,អឿន ដាលីស,សុខ ច័ន្ទណានូ និងគឹម លីហ្សា ជាដើម តែពេជ្រពិសី និងលីហ្សា បាន​ចែក​ផ្លូវជាមួយគូស្នេហ៍ចាស់ដូចគ្នា។ដោយឡែកសម្រាប់ម៉ូនីកា វិញនាងមានផ្ទះនៅអូស្រា្ដលី និងជិះរថយន្ដទំនើបៗដូចជាLexus Lx 570 និងMercedes ជាដើម។យ៉ាងណា​ការនាំប្ដីមករក​ស៊ី​ធំនៅស្រុក​រប​ស់​ម៉ូនីកា នៅពេលនេះបញ្ជាក់ថាអនាគតនាងអាចនឹងវិលមក​រស់នៅស្រុក​កំ​ណើតជាមិនខានឡើយ។

 គូរំលឹកថាដាញ់ ម៉ូនីកា បានរៀបការជាមួយលោកប៊ុន ថែល កាលពីថ្ងៃទី២៤ខែកុម្ភៈ​ឆ្នាំ២០១០ ដែលពេលនេះ​កូនស្រីច្បងរបស់នាងមានអាយុជាង១០ឆ្នាំ និងកូនប្រុសអាយុ​ជាង៦ឆ្នាំ។ការមកដល់ស្រុកសារជាថ្មីនេះម៉ូនីកា បង្ហាញអារម្មណ៍នៅតែស្រលាញ់​ឈុត​បុរា​ណ​របស់ខ្មែរ ហើយនាងក៍ចាប់អារម្មណ៍ទៅលើការអភិវឌ្ឍន៍​របស់​ខ្មែរនូវអគារខ្ពស់ៗ​ជាបន្ដ​បន្ទាប់ផងដែរ។រឿងដែលធ្វើម៉ូនីកា កាន់តែរីករាយថែមទៀតនោះគឺនាងនៅតែត្រូវបាន​ទស្ស​និកជនចងចាំឈ្មោះនាងច្បាស់ទើបពេលនេះនាង ហ៊ានបោះទុនរកស៊ីធំ តែគេមិនដឹងថា​ជំហ៊ានដំបូង​នេះ​តារាស្រអែមស្រស់ប្រើទឹកទុនអស់ប៉ុន្មានឡើយ ខណៈដែលនាងត្រូវវិល​ទៅ​អូស្រា្ដលីវិញនៅចុងខែ៣​ខាងមុខ​នេះហើយ៕

                                                                 

RELATED ARTICLES