Wednesday, October 23, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ត្រូវFan សួរថាអនាគតបានប្ដីអ្នកចាក់បាល់?

អ៊ីវ៉ា ៖ត្រូវFan សួរថាអនាគតបានប្ដីអ្នកចាក់បាល់?

ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបង្ហើបថាអាជីពចម្រៀងរបស់នាង​សព្វថ្ងៃ​នេះ​គឺដោយចៃដន្យទេ ព្រោះការពិតនាងស្រលាញ់ផ្នែកកីឡារ តែលោកអ៊ូ វ៉ាវ ដែលជាប៉ា​របស់​នាង​ឲ្យធ្វើជាតារាចម្រៀង។យ៉ាងណា​នា​ង​​​ថា​ដោយសារចិត្តនៅ​តែស្រលាញ់ផ្នែកកីឡារ​នេះ​នាង​បង្ហើប​ថាអនាគតនឹងយកប្ដីអ្នក​ពាក់ព័ន្ធវិស័យ​កីឡារ​នេះ​ដោយជៀសមិនផុតនោះទេ ។ភ្លាម​ៗនោះមានFan ជាច្រើនបានខមិនសួរនាំអ៊ីវ៉ា ដោយចង់ឲ្យនាងបង្ហាញ​ត​ម្រុ​យ​ថា​គូ​ស្នេ​ហ៍​របស់នាងដែលធ្វើការនៅផ្នែកកីឡារនោះជាអ្នកណាទៅ?ជាម្ចាស់ក្លឹប១,គ្រូបង្វឹក ឬក៍កីឡារ​បា​ល់​ទាត់​?ប៉ុន្ដែអ៊ីវ៉ា មិនឆ្លើយតបទេទើបមានម្ចាស់ហ្វេសបុកឈ្មោះMun GD បានចូលទៅ​សួរអ៊ីវ៉ា នូវសំណួរ​ខុស​ពីអ្នក​ខមិ​ន​ខាងលើថា”មិនមែនអ្នកចាក់បាល់ណាហី?”។

  អ៊ីវ៉ា នៅតែមិនព្រមប្រាប់អត្តសញ្ញាណគូស្នេហ៍ដដែល ខណៈដែលការបង្ហើបរបស់នាង​ថា​នឹងយកប្ដីជា​អ្នកនៅ​ក្នុងរង្វង់កីឡារនេះ​ហាក់ស្របគ្នាទៅនិងដំណឹងកាលពីឆ្នាំ​មុនដែលមាន​ព័តមានថាអ៊ីវ៉ា ច្រើនតែលេចមុខនិង​ទៅ​លេងជាញឹកញាប់ម្ចាស់ក្លឹបបាល់ទាត់​មួយនៅកម្ពុជា​ដែលបុរស​នោះ​​មាន​ងារ​ជាឧកញ៉ាទើបនាំឲ្យមានការលេចឭ​ថាស្រីនាថ ត្រូវ​ម្ចាស់​ក្លឹបនោះ​ពេញ​ចិត្តខ្លាំងទៀតផង។ប៉ុន្ដែក្នុងជំនួបផ្ទាល់ទាំងអ៊ីវ៉ា និងឪពុកនាង​លោក​អ៊ូ វ៉ាវ កន្ល​ងមក​មិន​ដែល​បង្ហើបរឿងម្ចាស់បេះដូងថ្មីរបស់អ៊ីវ៉ា ថាជាអ្នក​ណាឡើយ។តែអ៊ីវ៉ា ធ្លាប់បានតាំងចិត្តថា​នាង​នឹងរៀប​ការនៅអាយុ៣០ឆ្នាំពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះហើយ​ព្រោះថាឆ្នាំនេះ​ស្រីនាថ មានអាយុ២៩ឆ្នាំ។

  គូររំលឹកថាអ៊ីវ៉ា ធ្លាប់បានភ្ជាប់ស្នេហ៍ជាមួយលោក”ប”ដែលជាថៅកែក្លឹប និងហាងបញ្ចាំ​នៅ​ក្រុង​សៀមរាប តែ​ចំណង​ស្នេហខុសវ័យនេះបានចែកផ្លូវគ្នានៅឆ្នាំ២០១៣ តែរយៈពេល​ជាង៧​ឆ្នាំ​មកនេះប្អូនមន្រ្ដីផ្កាយ៣ រូបនោះ​នៅ​តែស្នេហ៍អ៊ីវ៉ា ដោយគ្មានការផ្លាស់ប្ដូរ​ចិត្តឡើយ​។ប៉ុន្ដែអ៊ីវ៉ា មានៈមិនព្រមផ្សះផ្សារស្នេហ៍ជាដាច់ខាត ព្រោះថាបើ​នាង​ព្រមទទួល​សំណើរស្នេហ៍​ជាថ្មី​នោះច្បាស់ជាធ្វើឲ្យនាងប្រឈមបញ្ចប់​អាជីពសិល្បៈ​ជាតារាចម្រៀង​ជាមិន​ខាន​ដោយ​សារប្អូនមន្រ្ដីធំប្រចណ្ឌនិងហួងហែងនាងខ្លាំងណាស់ ដូចជាហាមទាំងការលេងក្បាច់រាំ និង​មិន​អនុ​ញ្ញាត្តិ​ឲ្យ​នាង​ថតសម្ដែង​ដែលមានតារាប្រុសណាអោបថើបជាដាច់ខាត​។ចំ​ណុច​នេះ​ហើយដែលធ្វើ​ឲ្យ​អ៊ីវ៉ា និងថៅ​កែក្វែងគំនិតគ្នា បើទោះជាលោកវ៉ាវ ធ្លាប់អះអាងថាលោកចង់​បាន​​កូនប្រសារ​ជា​អ្នកមានវ័យចំណាស់បន្ដិច និង​មិន​ត្រូវការឲ្យអ៊ីវ៉ា យកប្ដីក្មេងស្ទាវក្ដី៕

RELATED ARTICLES