Wednesday, October 23, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី ៖ចេញដើរម៉ូដ ទាំងសសៃខ្ចី

កែវ ពេជ្រពិសី ៖ចេញដើរម៉ូដ ទាំងសសៃខ្ចី

ភ្នំពេញ៖កែវ​ ពេជ្រពិសី បានឲ្យដឹងថានៅថ្ងៃទី៦ខែមីនាឆ្នាំ២០២២ ខាងមុខនេះនាងនឹង​ចេញ​ដើរបង្ហាញម៉ូដ​ជា​លើកដំបូងក្រោយសម្រាលកូនដែលពិធីនោះធ្វើនៅផ្សារទំនើបអ៊ីអន១ ហើ​យ​ម្ចាស់កម្មវិធីគឺជាអតីត​តារា​សម្ដែ​ងដាញ់ ម៉ូនីកា ។ពិសី ថាទោះជាពេលនេះនាងនៅ​សសៃ​ខ្ចីមែន តែមិនអាចប្រកែកបានឡើយ​ទើបត្រូវតែ​ធ្វើជា​តារា​ម៉ូឌែលឲ្យពួកម៉ាក។យ៉ាងណាពេជ្រ​ពិសី  បន្ថែមថាចំពោះការងារសិល្បៈទាំងឡាយ​នាងអាចនឹងចាប់ផ្ដើ​សារ​ជាថ្មី​ដូច​មុន​វិញគឺ​នៅ​ពេលដែលកូនប្រុសរបស់នាងមានអាយុចាប់ពី១ឆ្នាំ​ឡើងទៅដែលពេល​នោះជាពេល​វេលា​អំណោយផលអាចឲ្យនាងធ្វើការវិញបានហើយ។ប៉ុន្ដែពេជ្រពិសី នៅតែប្រកាន់ជំហថា​នាង​​វិល​រកអាជីពចាស់នេះ​បាន​លុះត្រាតែផលិតករទាំង​ឡាយផ្ដល់តម្លៃឲ្យនាងដែរ​ទើបអាច​ទៅរួច​ព្រោះនាងបានតស៊ូក្នុងជីវិតជាសិល្បៈ​រយៈ​ពេ​លជាង១០ឆ្នាំមកហើយ ហេតុនេះមិនអាច​ចាប់ផ្ដើមដូចពីចំណុចដំបូងបំផុតនោះទេ។

ពេជ្រពិសី សង្កត់ថាគ្រប់តារាសិល្បករទាំងអស់​គេ​បារម្ភណាស់រឿងការដែលគេដល់ចំណុចមួយទៅហើយ តែ​ធ្លាក់ទៅវិញនៅពេលដែលគេមក​វិញ អីចឹងនាងក៍ដូចគ្នាដែរព្រោះនាងមិនមែនជាតួថ្មី ហើយក៍មិនប្រកាន់​ខ្លួនថា​ទាល់តែតួឯក​បាន​លេង​នោះទេ គឺសូមឲ្យផលិតករឲ្យតម្លៃលើតួទៅតាមសម្ថភាពរបស់គេផង ។អតីតតារា​សម្ដែង​រូបនេះថ្លែងថាទោះជា​ពេ​ល​នេះ​នាងមានស្វាមីនិងកូនមែន តែជីវិតនាងនៅតែស្រលាញ់​សិល្បៈដដែលហើយ​ស្វា​មីនាង​យល់ថានាង​ជាអ្វី?​អីចឹងគាត់មិនហាមឃាត់នាងក្នុង​ការបន្ដ​អាជីព​មួយនេះទេ គឺនៅលើចិត្តរបស់ពិសី ផ្ទាល់ ហើយនាងអាច​វិល​មក​សម្ដែង​ម្ដងទៀត​ឲ្យតែ​រឿងនោះសាកសមជាមួយនាងអាចលេងបាន។

  កែវ ពេជ្រពិសី បានផ្អាកអាជីពសិល្បៈជាច្រើនឆ្នាំដោយងាក​ទៅបើកហាងសម្អាងការ​ជិត​១០ឆ្នាំ​មក​ហើយ តែចុង​ក្រោយនេះហាងតំណើរការមិនសូវល្អ ព្រោះតែកូវីដ ខណៈដែល​ពិសី ថាការកស៊ីជាជំហ៊ានទី១ អាជីពសិល្បៈ​ជា​ជម្រើសទី២ សម្រាប់នាង។ពេជ្រពិសី ដែល​ធ្លាក់​​ខ្លួន​ក្លាយ​ទៅជាស្រីមេម៉ាយជាង១០ឆ្នាំក្រោយចែកផ្លូវគ្នា​ជាមួយ​បុរសអាណិកជន​ខ្មែរអូ​ស្រា្ដលី​លោកចន្ថា ស្រី នោះបានបដិសេធទទួលសំណើរស្នេហ៍ថ្មីជាបន្ដ​បន្ទាប់ព្រោះ​នាង​ខ្លាច​ដើរជាន់​ដានចាស់គឺទើបតែនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ពិសី ព្រមបើកបេះដូងទលស្នេហ៍​ថ្មី​តាមរយៈ​ការ​ភ្ជាប់​​ពាក្យជាមួយអាណិកជនខ្មែរមកពីកាណាដាលោកពៅ សម្បត្តិ ដែលជា​ពោះ​ម៉ាយវ័យ៥១ឆ្នាំ។ ដោយសារតែ​កូវីដផ្ទុះជាប់គ្នាមិនស្ងាត់នោះពិសី ក៍បានលុប​ចោល​មង្គលការជាមួយលោកសម្បត្តិ នៅពាក់កណ្ដាលឆ្នាំ២០២០ តែអ្នកទាំងពីរបានចុះអេតា​ស៊ី​វិលរួចហើយ ទើបពិសី សម្រេចយកកូនមុនរៀបការហើយ​នៅថ្ងៃទី១៤ខែកញ្ញា​ឆ្នាំ​២០២១ ពិសី សម្រាលបានកូនប្រុសម្នាក់ដោយដាក់ឈ្មោះថា”Dura” ដែលពេលនេះមានអាយុជិត​៥ខែ​ហើយ​។ពេជ្រពិសី ថាក្រោយមានកូន១នេះនាងគ្មានផែនការណ៍រៀបការជាលើកទី២ទេ តែចង់​បានកូនថែម១ទៀត៕

​​​​​​​​​​​​​​​

RELATED ARTICLES