Wednesday, October 23, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖ពេញចិត្តម្ដាយដើរតាម

រ៉េត ស៊ូហ្សាណា ៖ពេញចិត្តម្ដាយដើរតាម

ភ្នំពេញ៖រ៉េត ស៊ូហ្សាណា ដែលត្រូវឪពុកម្ដាយតាមគ្រប់វិនាទីទាំងអស់តាំងពី​នាងឈានជើង​ចូ​ល​​​សិល្បៈ​នោះ​ពេល​​នេះស្រីស្រស់ហាក់បង្ហាញអារម្មណ៍​ពេញចិត្តបំផុតចំពោះម្ដាយ​នាងដែល​ផ្ដល់​សុវត្ថិភាពឲ្យ​នាងតាំងពី​តូច​រហូតពេញវ័យ២២ឆ្នាំ។ហ្សាណា បានចេញសារថានាងមាន​បំណងប្រាថ្នាសូមកើតជាតិ​ណាណាៗធ្វើជាកូន​រប​ស់ម្ដាយនាងគ្រប់ជាតិទាំងអស់។ការបួងសួងបែបនេះបញ្ជាក់ថាការមានម្ដាយ​តាមការពារក្នុងនាមនាងជា​កូនស្រី​គឺជាភាពកក់ក្ដៅបំផុតមួយពិសេសទាក់ទងអាជីពសិល្បៈដូចនាងព្រោះហ្សាណា ត្រូវបានគេចាត់ទុកថា​នាងជា​មុខ​សញ្ញា​នាំការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់​មន្រ្ដីធំៗដោយសារតែនៅហង្សមាស​តារារូប​នេះ​មានសម្រស់​លេច​ត្រដែតជាងគេ និងខ្លះទៀតថានាងមានត្រេមុខ​ដូចកូនកាត់ជប៉ុនទៀតផង។

  រ៉េត ស៊ូហ្សាណា មិនទាន់ប៉ៈរឿងអាស្រូវស្នេហាណាមួយធ្ងន់ធ្ងរនោះ​ទេក្រោយនាងចាប់​អាជីព​ចម្រៀង​ជាង​៤ឆ្នាំមកនេះនៅហង្សមាស ព្រោះសូម្បីតែទូរស័ព្ទក៍នាងត្រូវម្ដាយលើក​ជំ​នួស ហេតុនេះហើយប្រុសៗដែលចង់​លេងផ្លូវកាត់នោះ​គឺមិនអាចទៅរួចជាដាច់ខាត។ទោះ​ជាយ៉ាងណាគេចាំបានថាកាលពីពាក់កណ្ដាលឆ្នាំ២០២០ ហ្សាណា ធ្លាប់បង្ហាញសញ្ញានាង​មានគូ​ស្នេ​ហ៍ តែ​បុរសដែលនាងកាន់ដៃនិងសូមមិនឲ្យព្រលែងដៃ​នាងកណ្ដាល​ទី​នោះ មិនត្រូវ​បាន​នាង​ហ្សា​ណា ហ៊ានបង្ហាញមុខគូស្នេហ៍ដោយបណ្ដើរជាសាធារណៈនិងកៀកកើយគ្នាជា​ចំហ​ម្ដងណា​ឡើយ។ប៉ុន្ដែ​អ្វីដែលគូរ​ឲ្យ​កត់​សម្គាល់ក្នុងពេលតែ១ហ្សាណា បានចំណាយ​លុយ​ជិតកកន្លះលានដុល្លារ​នៅ​រដូវ​កូវីដ​នេះ​តាមរយៈការទិញផ្ទះ២ល្វែងជាប់គ្នា​តម្លៃខ្ទង់ជាង​២០​ម៉ឺនដុល្លារកាលពីខែមករា និងរថយន្ដ​ទំនើប​ម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារ​នៅខែ​ឧសភាឆ្នាំ២០២១ ពោលគឺ​នៅឆ្នាំដដែលគ្រាន់​តែលំលងជាង​៤ខែ​ហ្សា​ណា បញ្ចេញកញ្ចប់​លុយ២ដុំធំតែម្ដង។យ៉ាង​ណា​ហ្សាណា មិនសូវត្រូវបានគេម៉ៃថានាង​មានគូស្នេហ៍​ជួយឧបត្ថម្ភ​ដូតារាផ្សេងទៀតនោះទេ ព្រោះសម្អាងថាក្រុម​គ្រួសារ​ស្រីស្អាតរូបនេះមានជីវភាពល្អ​ប្រសើរ​តាំងពីមុន​នាងរៀប​ការម្លេះ។

 រ៉េត ស៊ូហ្សាណា ក្លាយទៅជាតារាចម្រៀងផ្នែកយុវវ័យដែល​ប្រជែងទីផ្សារ​ចម្រៀង​ជា​មួយនាងរ៉ាប៊ី និងតន់ ច័ន្ទ​សីម៉ា ។តែ​ហ្សាណា មានប្រៀបជាងតារាទាំងពីរខាងលើដោយសារ​តែនាងច្រៀងបទជាភាសារអង់គ្លេស​បាន​ល្អជាង ខណៈដែលការច្រៀងបទខ្មែរសម្ថភាព​របស់​នាងមានកម្រិតបើទោះជាមុននេះ​គេទទួលស្គាល់ថា​បទ”​សង្ស័យ”នាងអាចប្រើសម្លេងបានប្រហាក់ប្រហែលនាងពេជ្រ សោភា ក្ដី៕

RELATED ARTICLES