Wednesday, October 23, 2024
Homeតារាខ្មែររ៉ាប៊ី ៖ផ្ទុះ”ស្រារាំ”នឹងត្រៀមចេញបទចូលឆ្នាំខ្មែរ

រ៉ាប៊ី ៖ផ្ទុះ”ស្រារាំ”នឹងត្រៀមចេញបទចូលឆ្នាំខ្មែរ

ភ្នំពេញ៖តារាចម្រៀងរ៉ាប៊ី(ផាន វីរ៉ាទី)ដែលពេញនិយមសម្រាប់ទីផ្សារចម្រៀងផ្នែកយុវវ័យនោះ​ថ្មីៗនេះទើប​បានបញ្ចេញបទ”ស្រារាំ”ដែលបទនេះផ្ទុះមិនចាញ់បទល្បីៗរបស់នាងនៅថោន ពីមុនៗឡើយ​ព្រោះនៅ​លើ​បណ្ដាញសង្គមហ្វេសបុក និងTik Tok មានFan របស់នាងយកទៅចាក់ និងរាំតាមច្រើនដែលនេះ​ដូចគ្នាទៅនិង​គោល​ការណ៍របស់នាងដែលថាសុខចិត្តចេញបទចម្រៀងយឺត តែយកគុណភាពឬចេញ១ដឹង១​នោះមិនខុស​ឡើយ។ប៉ុន្ដែរ៉ាប៊ី មិនមែន​មានតែ១បទនេះទេសម្រាប់ឆ្នាំថ្មីពោល​គឺនាងបានត្រៀមចេញបទថ្មីៗ​ជាបន្ដបន្ទាប់​ទៅតាម​ពេលវេលា ហើយសម្រាប់ពិធីបុណ្យប្រពៃណី​ចូលឆ្នាំខ្មែរនាពេលខាងមុខនេះនាង​ថាក៍មានត្រៀមបទ​ចម្រៀង​សម្រាប់អ្នកគាំទ្ររបស់ខ្លួនដែរដូចជាបទដែលនាងច្រៀងឆ្លងឆ្លើយជាមួយលោកពេជ្រ ថាណា “ស្វាដូច​បងដែរ”និងបទមួយចំនួនទៀត។

  អ្វីដែលគូរឲ្យកត់សម្គាល់អំឡុងពេលរ៉ាប៊ី កំពុងឡើងកូដមួយក្រឺតទៀតតាមរយៈបទ”ស្វារាំ”នេះនាងក៍ត្រូវបាន​ក្រុមហ៊ុនមួយចំនួនជ្រើសធ្វើជាBA របស់គេជាបន្ដបន្ទាប់តែម្ដងជាមួយតម្លៃខ្លួនខ្ពស់ទៀតផង តែតា​រា​ថោន ថា​នា​ង​មិនអាចនិយាយពីតម្លៃ​ខ្លួន​បាននោះទេព្រោះស្ថិតក្នុងល័ក្ខខណ្ឌនាងជាមួយក្រុមហ៊ុន។យ៉ាងណានាងថាពិតជា​សប្បាយ​​រីករាយ​ដែលបានធ្វើ​ជាទូត​សុឆន្ទៈជាមួយក្រុមហ៊ុនធំៗហើយនាងបានត្រៀម​បង្ហាញនូវអ្វីដែលថ្មីនិង​ប្លែក​ៗ​ជាច្រើន​ទៀតនៅពេលខាងមុខនេះ។

 ទាក់ទងការផ្ទុះកូវីដ បំលែងថ្មីអូមីក្រុងនេះថាតើរ៉ាប៊ី បានបាត់បង់Concerts  ច្រើនដែរឬអត់នោះតារាថោន ថា​នាង​ក៍ដូចជាតារាផ្សេងៗទៀតដែរគឺបាត់កម្មវិធីខ្លះមិនខុសគ្នានោះទេ។តែរ៉ាប៊ី ថាមិនប៉ៈពាល់ធ្ងន់ធ្ងដល់​ប្រាក់ចំ​ណូលពីអាជីពសិល្បៈរបស់នាងខ្លាំងនោះទេ ព្រោះថាជាញឹកញាប់នាងត្រូវបានក្រុមហ៊ុន​ទាំងឡាយជ្រើសឲ្យធ្វើ​ជាBA ជាបន្ដបន្ទាប់ទើបធ្វើឲ្យនាងនៅតែអាចរកប្រាក់បានពីការងារសិល្បៈជាប្រចាំ។

  គូរបញ្ជាក់ថារ៉ាប៊ី ជាតារាដែលមានរូបសម្រស់និងសកម្មភាពសិល្បៈលេចធ្លោម្នាក់នៅថោន តែនាងថាបេះដូង​មិន​ទាន់​មានម្ចាស់ចិត្តនោះទេ ក្រោយបែកសង្សារក្មេងម្នាក់តាំងពីឆ្នាំ២០១៩ ។អ្នកចម្រៀងដែលមានក្បាច់រាំ​គូឲ្យ​ក្នក់ក្នាញ់រូបនេះធ្លាប់សារភាពថានាងស្នេហាតែបុរសក្មេងទេ ព្រោះបើយកសង្សារចាស់ពិបាកបង្ហាញSweet ៕

RELATED ARTICLES