Wednesday, October 23, 2024
Homeតារាខ្មែរស៊ុក សុភា និងប្រពន្ធ៖ក្វែងគំនិតគ្នា រឿងហង្សមាស​អោយ​ពាន​សួ ​​​​​​​​​​វិចិត្រ មើលរំលងឈាន ជាលឿយ !

ស៊ុក សុភា និងប្រពន្ធ៖ក្វែងគំនិតគ្នា រឿងហង្សមាស​អោយ​ពាន​សួ ​​​​​​​​​​វិចិត្រ មើលរំលងឈាន ជាលឿយ !

ភ្នំពេញ៖អតីតតារាសម្ដែងស៊ុក សុភា ដែលកំពុងរស់នៅប្រទេសអូស្រា្ដលីជាមួយភរិយា​អ្នក​នាង​សារីណា និង​កូនបុ្រសស្រីចំនួន៥នាក់​នោះបានសម្ដែងការខកចិត្តដែលហង្សមាស​បានប្រ​គល់​​ពានBeat  The Best  ទៅឲ្យ​បេក្ខភាពសួ វិចិត្រ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី៦ខែ​មីនាឆ្នាំ២០២២ ដោយមើលរំលងឈាន ជាលឿយ ។ស៊ុក សុភា ចាត់ទុកថា​ជារឿង​អយុត្តិ​ធ័ម​មួយសម្រាប់ឈាន ជាលឿយ ព្រោះលោកបានតាមដានរៀងរាល់សប្ដាហ៍​នោះ​​មើលឃើញ​ថាជាលឿយ មានទឹកដមសម្លេងខ្លាំងជាងគេ ស្ទាយច្រៀងមិនដែលៗទេ ខណៈ​ដែលរូប​សម្រ​ស់​ក៍ស្រស់ស្អាត កម្ពស់ខ្ពស់ សម្លេងដូរបានគ្រប់ទម្រង់ ពិសេសគឺអាយុទើប​១៨ឆ្នាំ​ទៀត​។តែលោក​សុភា ហាក់​មិន​អស់​ចិត្តចំពោះហង្សមាសដែល​ផ្ដល់ពិន្ធុឲ្យអ្នកជាប់ដោយលោក​ថាមិន​ដឹងថាអ្នករៀបចំកម្មវិធីអោយ ឬអ្នក​បោះ​ឆ្នោត​ឲ្យពិតទេ ព្រោះលោកថាមើលមិន​ឃើញ​។

  ក្រោយឃើញប្ដីកើតទុកមិនសុខចិត្តរឿងឈាន ជាលឿយ មិនបានលើកពានបែជាសួ វិចិត្រ ជាអ្នកឈ្នះនោះ​ទើបអ្នកនាងសារីណា ភរិយារបស់លោកសុភា បានចេញសារមក​លួង​លោមប្ដីថានាងក៍ចង់ឲ្យលោកជាលឿយ ជាប់ណាស់ដែរ តែនាងមើលមិនឃើញ​ភាពអយុត្តិ​ធ័មនោះទេ ព្រោះអ្នកនាងមើលឃើញថាជាលឿយ ធ្វើមិន​សូវ​បានល្អ ដែលអាចមកពីភ័យពេក  ហើយអស់កំលាំងទៀតទើបធ្វើឲ្យបាត់ឱកាសនៅវគ្គសំខាន់ចុងក្រោយ ។យ៉ាងណាភរិយា​លោក​សុភា បាន​​​​​​​​​​​​​​​​​លើក​ទឹក​ចិត្ត​ឲ្យជាលឿយ តស៊ូទៅមុខទៀតនឹងបានល្បីជាមិនខាន ព្រោះ​មាស​សុទ្ធ មិនខ្លាចភ្លើង។

  ដោយសារតែឃើញស៊ុក សុភា កើតទុក្ខមិនសុខចិត្តរឿងIdol  របស់លោកឈាន ជា​លឿយ មិនបានឈ្នះ​ពាន​Beat The Best 2022 ព្រោះសួ ​​​​​​​​​វិចិត្រ បានយកផ្ដួល​នៅវគ្គចុង​ក្រោ​យ​​នោះទើបFan លោកសុភា ដែល​មានហ្វេស​បុកឈ្មោះSok Thai   នោះខមិនថា”ជាលឿយ គាត់ច្រៀងញ័រៗ ស្ដាប់ដំបូងពិរោះមែន តែយូៗ​ទៅសម្ថភាព​នៅ​ដដែល សម្លេងគាត់ពិរោះ​មែន តែសម្លេងវិចិត្រ ពិរោះជាង”។

 ក្រោយឃើញការបញ្ចេញយោបល់បែបនេះលោកស៊ុក សុភា តបភ្លាមថា”តែប្អូនវិចិត្រ សម្លេង​ដដែល មិនសម្លេង​ប្រុសចំ”។ 

  គូរបញ្ជាក់ថាស៊ុក សុភា ត្រូវបានភរិយាកូន៥អ្នកនាងសារីណា បានប្រកាសលែង​លះ​កាលពីខែសីហាឆ្នាំ២០២១ ​និង​សន្យាមិនយកសុភា ធ្វើជាប្ដីវិញនោះទេ ព្រោះសុភា ​មិន​ចេះ​បែងចែកអ្វីជាគ្រួសារ និងអ្វីជាឪពុកម្ដាយនាំ​ឲ្យ​សាំញាំច្រើន។ តែបែកគ្នាបានតែជាង​៥ខែ​ស្រាប់តែអ្នកទាំងពីរព្រមផ្សះផ្សារស្នេហ៍ហើយ ព្រមត្រូវរ៉ូវគ្នាជាថ្មីដែល​លើកនេះផ្អែមល្ហែម​លើសដើម និងមាន​ព័ត​មាន​ថាពួកគេត្រៀមយកកូនទី៦ទៀតផង៕   

RELATED ARTICLES