Wednesday, October 23, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ធ្លាក់មកលេខ២

តន់ ច័ន្ទសីម៉ា ៖ធ្លាក់មកលេខ២

ភ្នំពេញ៖កាលពីខែមិថុនាឆ្នាំ២០២១ តារាចម្រៀងតូចច្រឡឹងនាងតន់ ច័ន្ទសីម៉ា ត្រូវបាន​អ្នកគ្រប់​គ្រងGalaxy លោក​យឹម តាស្រង់ ប្រកាសថាសីម៉ា ចេញច្រៀងកម្មវិធីធំ១ស៊ីថ្លៃ៥០០០ដុល្លារ ខណៈដែលការថតស្ពត​ចំណាយពេលពី​១​ទៅ២ថ្ងៃថ្លៃ២០០០០ដុល្លារ ដែលទាំងតម្លៃខ្លួន​ច្រៀង​​​សម្ដែងនិងស្ពតនោះត្រូវបានគេចាត់ទុកសីម៉ា ថាថ្លៃ​ដាច់គេ​ក្នុងចំណោម​តារាល្បីៗ​នៅខ្មែរ។តែថ្មីៗនេះសីម៉ា បានធ្លាក់មកលេខរៀបលំដាប់ទី២វិញក្រោយតារា​ចម្រៀងលោក​ឧកញ៉ាខែម ប៊ុនថៃ បានបញ្ចេញវីដេអូ១ដោយអះអាងថាលោកច្រៀង​៦បទបានតម្លៃខ្លួន​១០០​០០ដុល្លារ។ ការប្រ​កាសរបស់លោកឧកញ៉ាប៊ុនថៃ នេះធ្វើឲ្យពិភពសិល្បៈមានភាពច្របូក​ច្រ​បល់​ទាំងតារាសម្ដែងនិង​តារា​ចម្រៀង​រួមអាជីព​ រួមទាំងអ្នកដឹកនាំប្រគុំតន្រ្ដីធំៗទាំងឡាយផង ព្រោះថាតម្លៃខ្លួនលោកសិរីមន្ដ អាចនឹងគ្មានតារាណា១​ហ៊ានបំបែកឯកទត្តកម្មនេះ​ឡើយ​សម្រាប់​​តារាខ្មែរ។ប៉ុន្ដែមុននេះលោកតាស្រង់ អ្នកគ្រប់គ្រងGalaxy ថានាង​ច័ន្ទ​សីម៉ា ថត​ស្ពត​៣ស៊ីថ្លៃជិត៥០ម៉ឺន​ដុល្លារឯណ្ណោះ ដែលសូម្បីតែលោកក៍សឹងតែមិនជឿរនោះទេ ដែល​ចំណុច​នេះ​បញ្ជាក់ថា​តម្លៃ​នាងសីម៉ា មិននៅថេនោះទេពោលគឺកាន់តែប្រែប្រួលទៅតាមពេលវេលា។

  អតីតអ្នកស្មូតជាប់លេខ១ប្រចាំខេត្តតាកែវនាងតន់ ច័ន្ទសីម៉ា បានប្រែប្រួលដូចមេឃដី បើប្រៀបធៀបពី​មុន​និង​ក្រោយនាងចូលGalaxy នោះព្រោះសីម៉ា ដែលធ្លាប់តែជិះម៉ូតូ​ទៅ​ច្រៀ​ង​​នៅហាង១ពេលរាត្រី​បាន១យប់​ត្រឹម​ជាង​១០ដុល្លារ និងនៅបន្ទប់ជួបតូចម្ដុំស្ដុបDN តម្លៃ៦០​ដុល្លារ នោះពេលនេះនាង​មាន​ផ្ទះ និងរថយន្ដផ្ទាល់ខ្លួនជិះ និង​ស្ថិត​ក្នុងចំណោមតារាចម្រៀង​ផ្នែកយុវវ័យដែល​មានប្រៀប​ជាងគេនាពេលបច្ចុប្បន្ន។ប៉ុន្ដែតម្លៃខ្លួនរបស់​នាង​ច័​ន្ទសីម៉ា ខ្ពស់​ពេកនោះធ្វើឲ្យអ្នក​ដឹកនាំកម្ម​វិធី​ប្រគុំតន្រ្ដីមួយចំនួនគ្មានលទ្ធភាពហៅនាងច្រៀងនោះទេ ព្រោះ​ថា​ហៅនាងម្នាក់ស្មើការចំ​ណាយ លើ​តារាល្បីកម្រិតមធ្យមដល់ទៅ១០នាក់ឯណ្ណោះ។

 លោកស៊ិន សិលា អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីរបស់Ctn ធ្លាប់អះអាងថាខាងលោកពិតជា​ចង់បានតន់ ច័ន្ទសីម៉ា ឡើង​កម្មវិធីទូរទស្សន៍តែតម្លៃគាត់ពេលនេះ​ថ្លៃខ្លាំងទើបពិបាកបន្ដិច​ព្រោះ​​កញ្ចប់ថវិការមានកំណត់។លោកថាច័ន្​ទសីម៉ា គូតែចុះថោកជាងនេះបន្ដិចដើម្បីឲ្យខាង​ទូរទស្សន៍ទាំងឡាយមានលទ្ធភាពហៅនាងច្រៀងផង។

គូរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ជាអតីតបេក្ខភាពThe Voice Cambodia  រដូវកាលទី២តែ​នាង​បានធ្លាក់ចេញមិន​បាន​ឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រឡើយ ខណៈដែលពេលនោះលោក​ថែល ថៃ បានក្លាយទៅជាម្ចាស់ជ័យលាភី។តែបច្ចុប្បន្នសីម៉ា គឺជាតួឯករបស់Galaxy ហើយ​ក្រោយនាងមានឱកាសបានចាប់ដៃគូជាមួយ​កំពូលតារាចម្រៀង​ព្រាប សុវត្ថិ និងខេម មកនាង​ស្ទុះឡើងកេរ្ដិ៍ឈ្មោះបោះពួយទៅមុខធ្វើឲ្យតារាស្រីមួយចំនួនពិបាកទប់ទល់។អំឡុងពេលឡើងកូដនេះដែរច័ន្ទសីម៉ា ប្រែប្រួលរូបសម្រស់ខ្លាំងរហូតដល់មានការ​សង្ស័យថានាងបានកែ​សម្រ​ស់​​ជាច្រើនផ្នែកទៀតផង។តែច័ន្ទសីម៉ា មានភាពក្លាហានដោយខុសពីតារាមួយ​ចំនួន​ដែល​ទោះជាពួកគេបានកែ​សម្ផ​ស្សយ៉ាងណាក៍មិនទទួលស្គាល់ដែរ ខណៈសីម៉ា សារ​ភាព​ថា​នាងពិតជាបានធ្វើច្រមុះ និងចាក់ចង្ការមែន តែផ្នែក​ផ្សេងៗទៀតនាងមិន​បានកែ​កុន​នោះទេ​។ដោយឡែកទាក់ទងរឿងបេះដូងវិញច័ន្ទសីម៉ា ដែលពេល​នេះមាន​អាយុ​២៥ឆ្នាំ​នោះ​នាង​ធ្លាប់​ប្រាប់ទៅ​Fan  ថានាងមិនទាន់មានគូសង្សារឡើយ។ការវាចាបែបនេះមិន​សូវមានគេ​ជឿរជាក់​នាងសីម៉ា នោះទេ ព្រោះតែមានព័តមានថានាងបានបង្ហាញភាព​ស្និតស្នាលជាមួយ​បុរសពោះ​ម៉ាយម្នាក់នៅក្នុង​ចង្កោមសិល្បៈ ហេតុនេះហើយគេមានតែរងចាំមើលថាតើសីម៉ា មាន​ទំនាក់​ទំនងអ្វីពិសេសជាមួយ​ប្រុសម្នាក់​នោះ?

RELATED ARTICLES