ភ្នំពេញ៖តារាចម្រៀងសុខ សីឡាលីន បានតំណែងធំនៅហង្សមាសដល់ទៅ២នោះគឺធ្វើជាគណៈកម្មារការនិងគ្រូបង្វឹកX Factor Cambodia និងថ្មីៗនេះថៅកែផលិតកម្មហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន បានឲ្យសីឡាលីន ទៅអង្គុយកៅអីដែលទំនេររបស់ព្រាប សុវត្ថិ គឺCambodian Idol រដូវកាលទី៤ ។ការក្ដាប់ឱកាសធំម្ដងដល់ទៅ២នេះមានន័យថាសីឡាលីន ត្រូវបានហង្សមាសចាត់ទុកជាតារាចម្រៀងសំខាន់ម្នាក់ហើយតួនាទីនេះប្រាកដជាធ្វើឲ្យនាងមានការផ្លាស់ប្ដូរមុខមាត់ថ្មីនាពេលដ៍ឆាប់ៗនេះជាមិនខានឡើយ ខណៈដែលជិត១០ឆ្នាំមកនេះឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងដែលនាំមុខគេនៅផលិតកម្មធំនេះ។


សូមបញ្ជាក់ថាសុខ សីឡាលីន ត្រូវបានគេចាប់អារម្មណ៍នាងទៅលើការច្រៀងបទជាភាសារបរទេសច្រើនជាងខ្មែរគឺដូចគ្នាទៅនិងនាងរ៉េត ស៊ូហ្សាណា ដែរ ខណៈដែលការតុបតែងខ្លួនរបស់នាងក៍របៀបតារាបរទេសដែរ។អតីតតារាចម្រៀងBlue Diamond និងM រូបនេះធ្លាប់ប៉ៈស្នេហ៍តន្រ្ដីករក្រុមចចកសមុទ្រលោកអ៊ុក មិនណារិទ្ធ តែរឿងរ៉ាវទាំងនេះបានស្ងប់ស្ងាត់ទៅវិញក្រោយលោកណារិទ្ធ រៀបការជាមួយអ្នកនាងលឹម ហួ កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨ ។តែភ្លាមៗនោះមានដំណឹងថាសីឡាលីន មានស្នេហាជាមួយប្រុសរូបសង្ហារពិធីករលោកជីមមី ព្រោះទំនាក់ទំនងនិងសកម្មភាពរបស់អ្នកទាំង២មើលទៅខុសពីធម្មតា ។ប៉ុន្ដែគូឲ្យស្ដាយពេលនេះលោកជីមមី បានសាងស្នេហ៍ជាចំហជាមួយនាងជីមមី ទើបធ្វើឲ្យតារាចម្រៀងហង្សមាស មិនទាន់មានដំណឹងថាមានគូស្នេហ៍ថ្មីទៀតនោះទេ។ក្នុងជំនួបតាមឆាកតន្រ្ដីកន្លងមកនៅពេលសាកសួររឿងរៀបការសីឡាលីន ថាគូព្រេងនាងមិនទាន់កើតឡើយ។តែការវាចាបែបនេះមិនសូវត្រូវបានគេជឿរជាក់នោះទេ ព្រោះតាមព័តមានថាដោយសារតែអ្នកចម្រៀងរូបនេះច្រៀងបទជាភាសារអង់គ្លេសបានល្អ ទើបបុរសបរទេសមិនតិចនាក់ទេដែលចង់បាននាងជាគូស្នេហ៍។


គូរបញ្ជាក់ថាអំឡុងពេលដែលនាងសុខ សីឡាលីន មានយ៊ីអុនល្អត្រូវបានថៅកែប្រគល់តំណែងព្រាប សុវត្ថិ ឲ្យនេះមុននេះនាងក៍ជួបទុក្ខធំហើយនៅតែបន្ដក្រៀមក្រំផងដែរព្រោះឪពុកជាទីស្រលាញ់របស់នាងលោកទឹត្យ សូផាត ដែលជាតន្រ្ដីករបានទទួលមរណភាពកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២២ ធ្វើឲ្យសីឡាលីន ពេលខ្លះបង្ហូរទឹកភ្នែកតែម្នាក់ឯង៕

