ខេត្តបាត់ដំបង ៖ ជនសង្ស័យល្មោភកាមម្នាក់ ឃើញក្រមុំសតិមិនប្រក្រតីម្នាក់ ដើរកាត់មុខផ្ទះរបស់ខ្លួន ក៏បែកគំនិតលួងលោមហៅនាងក្រមុំឱ្យចូលមកយកលុយចាយ រួចក៏អូសដៃចូលក្នុងបន្ទប់ ចាប់សម្រាតខោអាវ រួចប្រើដៃរំលោភ ដោយចាប់ដោះ និងរុកប្រដាប់ភេទរបស់នារីរងគ្រោះ លុះនារីរងគ្រោះរើបម្រះរួច រត់មកប្រាប់ម្តាយ ក៏ឈានដល់ការដាក់ពាក្យបណ្តឹងចាប់អូសកប្រុសល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។
ករណីប្រុសល្មោភកាមប្រើដៃរំលោភនារីក្រមុំនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិធ្មា ឃុំបន្សាយត្រែង ស្រុកថ្មគោល។ លុះ១ម៉ោងក្រោយមក បន្ទាប់ពីម្តាយនារីរងគ្រោះដាក់ពាក្យបណ្តឹង សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។
ជនសង្ស័យដែលប្រើដៃរំលោភកូនក្រមុំគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសំ គឹមសួ អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិធ្មា ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ចំណែកនារីរងគ្រោះ មានឈ្មោះ ស.ស អាយុ១៩ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចស្រុកថ្មគោល បានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយរបស់នារីរងគ្រោះ ដោយប្តឹងចោទប្រកាន់ទៅលើឈ្មោះសំ គឹមសួ ថាបាន ចាប់រំលោភកូនស្រីរបស់ខ្លួន ដែលជាមនុស្សមានសតិមិនប្រក្រតី។
ស្ត្រីជាម្តាយរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កូនស្រីរបស់គាត់បានចេញដើរលេងក្រៅផ្ទះ តាំងពីព្រឹក ចំណែកពួកគាត់ជាក្រុមគ្រួសារ ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ព្រោះរវល់ការងាររៀងខ្លួន ណាមួយកូនស្រីដែលមានសតិមិនគ្រប់រូបនេះ តែងចេញដើរបែបនេះរាល់ថ្ងៃ ហើយក៏វិលមកផ្ទះវិញ មិនដែលមានបញ្ហាអ្វីនោះឡើយ។ ស្រាប់តែមកដល់វេលាម៉ោងប្រមាណ ៨កន្លះព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ០២២ កូនស្រីរូបនេះ បានរត់មកផ្ទះវិញទាំងត្រហេបត្រហប ចំណែកសម្លៀកបំពាក់ក៏មិនរៀបរយ និងហាក់មានអារម្មណ៍ភិតភ័យយ៉ាងខ្លាំង លុះគាត់ជាម្តាយលួងលោមសួរនាំកូនស្រី ទើបនាងប្រាប់ថា ជនសង្ស័យឈ្មោះសំ គឹមសួ បានហៅនាងចូលទៅក្នុងផ្ទះរបស់គេ ប្រាប់ថាឱ្យលុយចាយ តែបែរជាចាប់សម្រាតខោអាវនាងចេញ រួចរំលោភនាង ដោយប្រើដៃច្របាច់ដោះ និងរុកប្រដាប់ភេទ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចក៏បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសំ គឹមសួ រួចនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល។
នៅចំពោះមុសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលម្តាយនារីរងគ្រោះប្តឹងចោទប្រកាន់មែន។
ជនសង្ស័យខាងលើ បានបន្តសារភាពថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ គេបានឃើញនារីរងគ្រោះ ដើរកាត់មុខផ្ទះ ទើបហៅលួងលោមឱ្យនាង ចូលមកក្នុងផ្ទះ ប្រាប់ថាមកយកលុយចាយ។ លុះចូលមកដល់ ខ្លួនក៏បានធ្វើសកម្មភាពចាប់ស្រាតខោអាវរបស់នាងចេញអស់ រួចចាប់ដោះ ស្ទាបប្រដាប់ភេទ និងបានយកដៃរុកចូលប្រដាប់ភេទរបស់នារីរងគ្រោះទៀតផង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕