Wednesday, October 23, 2024
Homeតារាខ្មែរតើសួ វិចិត្រ ៖អាចល្បីល្បាញនៅហង្សមាស ឬអត់?

តើសួ វិចិត្រ ៖អាចល្បីល្បាញនៅហង្សមាស ឬអត់?

ភ្នំពេញ៖តារាចម្រៀងតាមស្កាយបា និងយូធូប លោកសួ វិចិត្រ បានក្លាយទៅជាអ្នក​ចម្រៀង​សមាជិក​ថ្មី​របស់​ហង្ស​មាសដោយកុងត្រាជាមួយផលិតកម្មធំនេះរយៈពេល៥ឆ្នាំ(២០២២-២០​២៧)។សំណួរ​ដែល​ម​មា​ជន​បាន​លើកឡើង​ថាតើសម្ថភាពរបស់សួ វិចិត្រ នឹងអាចដណ្ដើមភាព​លេចធ្លោ​នៅហង្សមាសបាន​កម្រិត​ណាទៅ ព្រោះ​ថាបច្ចុ​ប្បន្ន​តារាហង្សមាស​ខ្លះបានពាន​ហើ​យ​ខ្លះក៍ស្ងប់ស្ងាត់ទៅវិញ ខណៈដែល​អ្នក​ចម្រៀ​ងល្បីជាងគេនៅ​ហង្ស​មាស​ក្រោ​យ​កំ​ពូលតា​រា​ចម្រៀងព្រាប សុវត្ថិ ដើរចេញនោះ​គឺបច្ចុប្បន្ន​បានធ្លាក់​ទៅ​លោក​ឧកញ៉ាខែម ប៊ុនថៃ …។ចំ​ណែក​​មតិ​ខ្លះ​ទៀតថា​ហង្សមាសជ្រើសតារាកាន់តែច្រើន​មកគជើងគ្នា តែហេតុអ្វីបាន​ជាផលិត​កម្ម​ធំនេះ​រើស​បាន​ហើយ​មិន​សូវធ្វើបទចម្រៀងឲ្យច្រៀងទៅវិញ?

អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីពេលថ្មីៗនេះដោយ​មិនឲ្យដាក់ឈ្មោះថាការដែលសួ វិចិត្រ លើកពាន​Beat The Best នៅ​រដូវ​កាលទី១នេះមហាជនពេញចិត្តច្រើន ព្រោះអ្នកមិនត្រូវចិត្តមានតែតិចតួចប៉ុណ្ណោះ ដោយសារ​តែគេបានឃើញថាវិចិត្រ មានប្រជាប្រិយភាពម្នាក់ទើប​បានគេ​បោះឆ្នោតឲ្យ​ឈ្នះ។យ៉ាង​ណា​​ការនិយាយមុនថាវិចិត្រ នឹងល្បីកម្រិតណានោះនៅលើការធ្វើបទ​ចម្រៀង​ហើយ​ទស្សនិក​ជនគាំទ្រ ។លោកបន្ថែមថាជាទូទៅមិនថាតែហង្សមាសនោះ​ទេផលិតកម្មណាក៍ដូចគ្នាដែរគឺ​ចង់​បាន​តារាចម្រៀងអាយុ១៧ឬ១៨ឆ្នាំ ព្រោះការប្រូម៉ូតឲ្យតារាណាម្នាក់ល្បីឬអត់នោះ​ត្រូវការ​ពេលវេលា៥ឆ្នាំអីចឹង​បើអាយុ១៧ឆ្នាំមានន័យថាអាយុ២២ឆ្នាំគេនឹងល្បី។ប៉ុន្ដែលោកសួថាចុះម៉េចបានហង្សមាសយកសួ វិចិត្រ អាយុ​២៨ឆ្នាំនោះគឺដោយសារតែមហាជនបោះឆ្នោត​គាំ​ទ្រឲ្យ​គេតាំងពីដើមរហូតមកព្រោះ​គេយល់ថាបេក្ខភាព​រូប​នេះ​មានសម្ថភាព​សាកសម​កាន់​ពាន។

          ដោយឡែកទាក់ទងរឿងការលើកឡើងថាហេតុអ្វីម្ចាស់ពាននៅហង្សមាសទាំងឡាយមិនសូវមានបទចម្រៀងច្រៀងរហូតលោកដួង វីរៈសិទ្ធ ជាម្ចាស់ពានពានI Am A Singer Cambodia រដូវកាលទី១រត់ចេញទៅរាម នោះ​ត្រូវបានគ្រូភ្លេងរូបនោះថាមិនមែន​គេយកមក​ទុក​ចោលទេ ប៉ុន្ដែដោយសារតែតារាចម្រៀងហង្សមាស​មានច្រើន​ហេតុនេះហើយការ​ធ្វើបទ​ត្រូវវិលជុំគឺមានគេមានយើងអីចឹងហើយ។លោកបន្ថែមថាហង្សមាសមានទូរទស្សន៍ និងរៀប​ចំConcerts ជាច្រើនអីចឹងមានការងារឲ្យតារាៗរបស់គេធ្វើមិនទំនេរនោះទេ។អ្នកជំនាញសិល្បៈរូបនោះក៍បានលើកឡើងដែរថាសួ វិចិត្រ មានសម្ថភាពមិនចាញ់​ម្ចាស់​​ពានThe Voice Cambodia រដូវកាលទី១លោកប៊ុត សីហា ឡើយ ពិសេស​អាចច្រៀង​បទប្រភេទដូចឆាយ វីរៈយុទ្ធ បានល្អ​ទៀតផង។

 សួ វិចិត្រ បានក្លាយទៅជាម្ចាស់ពានដែលហង្សមាសជ្រើសបាន​ពីកម្មវិធីប្រលង​ចម្រៀ​ង​របស់​ពួកគេមានដូច​ជាប៊ុត សីហា ,នី រតនា,ថែល ថៃ ,ឈិន ម៉ានិច្ច ,គ្រី ថៃពៅ និងចាន់ សុ​បញ្ញា ។ប៉ុន្ដែក្នុងចំណោមនោះប៊ុត សីហា ត្រូវបានហង្សមាសបញ្ចប់កុងត្រាមុនកំណត់​ក្រោយ​លោកមានពាក់ព័ន្ធករណីសេពគ្រឿងញៀន៕

RELATED ARTICLES