ភ្នំពេញ៖លោកស៊ីនឌី ដែលដែលមានហាងសាឡន នៅដេអិន ,បឹងកេងកង និងទួលគោកហើយសាខាខ្លះបានតំណើរការជាង២០ឆ្នាំ និងខ្លះជាង១០ឆ្នាំនោះពេលនេះលោកឈានមួយជំហ៊ានទៀតតាមរយៈការបើកហាងកែសម្ផស្សក្លារា(Clara Clinic)ដែលមានទីតាំងនៅក្បែរស្ដុបស្ពានអាកាសអាស៊ីអាគ្នេហ៍ទៅផ្សារដីហុយ តំណើរការរយៈពេលជាង៥ខែមកហើយ។អ្នកជំនាញធ្វើសក់រូបនេះបានឲ្យដឹងថាមូលហេតុដែលលោកសម្រេចចិត្តបើកClara Clinic នេះគឺដោយសារតែការស្រលាញ់ចូលចិត្តកែសម្ផស្ស ហើយចាប់ពីពេលនេះតទៅអ្នកដែលចង់ស្អាត ចង់កែសម្ផស្សផ្នែកណាមួយពីសក់ដល់ចុងជើងអាចមកហាងរបស់លោកបាន មិនចាំបាច់ទៅធ្វើនៅក្រៅស្រុកនាំតែខាតពេលវេលានិងចំណាយថវិការច្រើននោះទេ ព្រោះហាងលោកមានសេវ៉ាកម្មកែសម្ផស្សគ្រប់ផ្នែកទាំងអស់។
លោកសែនឌី បានឲ្យដឹងថាតាំងពីបើកតំសាកល្បងរហូតមកពេលនេះគ្លីនិករបស់លោកមានអតិថិជនច្រើនគូសម ហើយនេះជាហាងទី៦ហើយរបស់លោកដែលបានសម្រេចតាមម្ដីស្រម៉ៃ ខណៈដែលបច្ចុប្បន្នលោកមានហាងសាឡន និងហាងស៊ីនឌី សម្អាងការបានតំណើរការមុនគ្លីនិកនេះ។យ៉ាងណាលោកស៊ីនឌី ថាវាមិនមែនជារឿងងាយស្រួលនោះទេនៅក្នុងបរិបទកូវីដមិនទាន់ស្ងាត់ដែលលោកបើកអាជីវកម្មថ្មីនោះតែលោកមិនអាចរងចាំបានទេគឺត្រូវតែធ្វើឲ្យចេញជារូបរាងឡើង ស្របពេលដែលហាងសាឡន និងសម្អាងការរបស់លោកបានប្រាក់ចំណូលគ្រាន់តែទប់ទល់ប៉ុណ្ណោះតាំងពីផ្ទុះកូវីដមក។តារាដែលផ្អាកអាជីពសម្ដែងជាច្រើនឆ្នាំមកផ្ដោតលើមុខជំនួញផ្នែកសម្រស់រូបនេះបានឲ្យដឹងទៀតថាមូលហេតុដែលលោកបើកហាងសាឡន ជាបន្ដបន្ទាប់ព្រោះយល់ថាមនុស្សគ្រប់គ្នាត្រូវតែកាត់សក់ ចំណែកការបើកហាងសម្អាងការព្រោះតែលោកស្រលាញ់របស់បុរាណដូចជាកងដៃ ខ្សែក ខ្សែក្រវ៉ាត និងសម្លៀកបំពាក់ប្រពៃណី អីចឹងរបស់ទាំងនោះពេលដាក់នៅលើមនុស្សគឺស្រស់ស្អាតខ្លាំងណាស់។ដោយឡែកការបើកគ្លីនិក កែសម្ផស្សនាពេលនេះមកពីលោកចូលចិត្តកែសម្ផស្ស ហើយចំណុចពិសេសរបស់ក្លារា របស់លោកគឺមានគ្រូពេទ្យជំនាញច្បាស់លាស់ដែលបានរៀនចប់ផ្នែកកែសម្ផស្សត្រឹមត្រូវដោយស្នាដៃមិនចាញ់គ្រូពេទ្យបរទេសឡើយ។
ទោះជាលោកស៊ីនឌី បានក្លាយទៅជាថៅកែហាងដល់ទៅ៦សាខាផ្សេងគ្នាក្ដី តែលោកថាការរៀនសូត្រជំនាញនេះមិនចេះចប់នោះទេគឺលោកនៅតែឆ្លៀតទៅរៀនផ្នែកធ្វើសក់នៅបរទេសជាញឹកញាប់ដែលជូនកាលទៅរយៈពេល៥ថ្ងៃឬ១សប្ដាហ៍ទើបមកវិញដើម្បីបង្ហាញពីទិកនិកថ្មីៗដល់ភ្ញៀវរបស់លោក។លោកស៊ីនឌី ក៍បានឲ្យដឹងដែរថាលោកបានសិក្សារផ្នែកធ្វើសក់នេះនៅខ្មែរ,ប្រទេសអង់គ្លេសរយៈពេល៨ខែ និងរៀននៅប្រទេសបារាំង រួមទាំងប្រទេសជិតខាងរយៈពេលខ្លីៗផងដែរ។លោកក៍បានរំលឹកពីប្រវតិ្តរបស់លោកផងដែរថាធ្លាប់សិក្សារនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែករបាំព្រះរាជទ្រព្យ ហើយក្រោយមកលោកបានឈានមកសម្ដែងភាពយន្ដបានខ្ទង់ជាង១០រឿងក៍ផ្អាកវិញដោយសារតែមហាញឹកជាមួយមុខជំនួញនាពេលសព្វនេះ។
យ៉ាងណាលោកថាចិត្តនៅតែស្រលាញ់ដក់ជាប់សិល្បៈជានិច្ច គ្រាន់តែពេលនេះលោកបានឈានជំហ៊ានថ្មីមកបង្កើតអាវកម្មដែលទាក់ទងសិល្បៈនៃការតុបតែងមុខវិញម្ដង។លោកថាតាមរយៈការហាងខាងលើកាក់កបជាច្រើនឆ្នាំមកនេះលោកបានធ្វើការងារសប្បុរសធ័មជាបន្ដបន្ទាប់ គ្រាន់តែលោកមិនដែលផុសប៉ុណ្ណោះ ស្របពេលដែលបច្ចុប្បន្នលោកក៍មានជួយឧបត្ថម្ភអង្ករ និងថវិការដល់ភេទទី៣មួយចំនួនដែលជាចាស់ជរាគ្មានទីពឹងផងដែរ។លោកស៊ីនឌី បន្ថែមទៀតថាលោកធ្លាប់បានគិតទៅលើការបើកសាលាបង្រៀនផ្នែកធ្វើសក់ដល់ភេទទី៣ដោយឥតគិតថ្លៃដើម្បីឲ្យពួកគេមានជំនាញចិញ្ចឹមជីវិត។ប៉ុន្ដែការងារនោះត្រូវការចំណាយលុយច្រើនទាំងការជួលផ្ទះនិងផ្គត់ផ្គងដល់ពួកគាត់ប្រចាំថ្ងៃទើបលោកធ្វើមិនទាន់ចេញជារូបរាងទេ។យ៉ាងណាលោកថាធ្លាប់បានជួយភេទទី៣ក្នុងការបង្រៀនឲ្យពួកគេចេះធ្វើសក់បានមួយចំនួនដែរដែលពេលនេះពួកគេខ្លះបម្រើការនៅហាងលោកនិងខ្លះទៀតទៅធ្វើការងារនៅកន្លែងផ្សេងៗ។
លោកស៊ីនឌី សង្កត់ថានៅពេលដែលគ្លីនិកកែសម្ផស្សក្លារា(Clara Clinic)របស់លោកតំណើរការទៅមុខយ៉ាងរលូនហើយនោះលោកនឹងឈានទៅធ្វើមុខរបរថ្មីថែមទៀតនាពេលអនាគតហើយការជាប់ដៃក្នុងមុខជំនួញនេះហើយធ្វើឲ្យលោកមិនអាចដកឃ្លារឆ្លៀតទៅប្រឡូកសិល្បៈសារជាថ្មីបានឡើយ៕