ព័ត៌មានទាន់ហេតុការណ៍បំផុត
ឧបទ្វីបកូរ៉េ៖ អ្នកកាទូតរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហ ប្រជាជាតិ បានឲ្យដឹងកាល ពីថ្ងៃពុធថា សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងគ្នា លើការដាក់ ទណ្ឌកម្មថ្មីរបស់ UN លើកូរ៉េខាងជើង ចំពោះការធ្វើតេស្ត សាកល្បងនុយ ក្លេអែរដែល ប្រជាជាតិ មួយបានដឹកនាំអនុវត្ត កាលពីខែកញ្ញា កន្លងមក ប៉ុន្តែរុស្ស៊ីកំពុង ពន្យាពេល នៃសកម្មភាព លើការពង្រាង សេចក្តីសម្រេចនេះ ។
អ្នកការទូតដែលសុំ មិនបញ្ចេញ ឈ្មោះរូបនេះ ជឿជាក់ថា ចិនអាចបញ្ចុះបញ្ចូល រុស្ស៊ីឲ្យយល់ ព្រមក្នុងការដាក់ ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ហើយ ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក ចំនួន១៥ប្រទេស នេះអាចបោះ ឆ្នោតលើសេចក្តីព្រាង សេចក្តីសម្រេចនេះនៅដើម សប្តាហ៍ក្រោយ ។
ចាប់តាំងពីការ ធ្វើតេស្តនុយក្លេអែរ ធំជាងគេបំផុត និងលើកទី៥ របស់កូរ៉េខាងជើង កាលពីថ្ងៃទី៩កញ្ញា សហរដ្ឋអាមេរិក និងចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយ របស់កូរ៉េខាង ជើងបាននិង កំពុងចរចាអំពី សេចក្តីព្រាងនៃសេចក្តីរបស់ក្រុមប្រឹក្សា សន្តិសុខដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាល ក្រុងព្យុងយ៉ាង ។
អត្ថបទនៃសេចក្តីព្រាង នេះត្រូវបានផ្តល់ ឲ្យកាលពីពេលថ្មីៗ នេះដល់ក្រុមប្រឹក្សា អចិន្ត្រៃយ៍នៃអំណាច វេតូ៣រួម មាន អង់គ្លេស បារាំង និងរុស្ស៊ី ។
អ្នកការទូតរូបនេះ ថែមទាំងបាន ថ្លែងថាសមាជិក អចិន្ត្រៃយ៍៥កំពុងរៀបចំ យ៉ាងយកចិត្តទុកដាក់ ក្នុងការព្រមព្រៀង លើសេចក្តីនៃ សេចក្តីសម្រេច ដាក់ទណ្ឌកម្មថ្មីនេះ ។ ក្នុងនោះសមាជិក សំខាន់គឺចិន និងសហរដ្ឋអាមេរិក បានដឹកនាំ ចាត់ការក្នុង ករណីនេះតែអ្វីដែល ជាបញ្ហា ចោទនាពេល បច្ចុប្បន្នគឺរុស្ស៊ីតែម្តង ។
ជាងនេះទៅទៀតរដ្ឋាភិបាល រុស្ស៊ីកំពុងព្យាយាម រារាំងដល់សេចក្តីសម្រេចនេះ ប៉ុន្តែចិនរីករាយ និងចាត់ការរឿង នេះក្នុងការរៀបចំមាតិការ ។
ដោយឡែកអ្នកការទូត របស់ក្រុមប្រឹក្សា សន្តិសុខនេះពីររូប ទៀតបានអះ អាងថាចិន បានយល់ព្រម ចំពោះការដាក់ ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ប៉ុន្តែរុស្ស៊ីបានជំទាស់ អំពីករណីនេះ ។
អ្នកការទូតជាន់ខ្ពស់ រូបនេះថែមទាំង បានឲ្យដឹងទៀត ថាសេចក្តីព្រាង សេចក្តីសម្រេច នេះដែរគឺផ្តោតការ យកចិត្តទុក ដាក់លើចន្លោះប្រហោងក្នុងការដាក់ ទណ្ឌកម្មលើ កូរ៉េខាងជើង តាមរយៈក្រុមប្រឹក្សា អង្គការសហប្រជាតិ កាលពីខែមីនា តាមរយៈការធ្វើតេស្តនុយក្លេអែរលើកទី៤ របស់រដ្ឋាភិបាល ក្រុងព្យុងយ៉ាង កាលពីខែមករា។
ការដាក់ទណ្ឌកម្មនោះ គឺជាការចាត់ វិធានការលុបបំបាត់ ការនាំចេញធ្យូងថ្មរបស់ កូរ៉េខាងជើង ការដាក់បម្រាម ក្នុងការធ្វើ ដំណើរលើពិភពលោកនិង ការបង្កកទ្រព្យ សម្បត្តិជាដើម ។
កាលពីអំឡុងខែមីនានោះដែរក្រុម ប្រឹក្សាសន្តិសុខអង្គការសហ ប្រជាតិបានហាម រដ្ឋចំនួន១៩៣ដែល ជាសមាជិក របស់ខ្លួនមិនឲ្យនាំចូលធ្យូងថ្ម ដែក និងរ៉ែដែក របស់កូរ៉េខាង ជើងដែលវានឹងមិនបង្កើតបាន ចំណូលសម្រាប់ កម្មវិធីមីស៊ីលនិងនុយក្លែអែររបស់ក្រុង ព្យុងយ៉ាងឡើយ ។
ធ្យូងថ្មនេះដែរគឺមាន សារសំខាន់ជា ពិសេសក្នុង ការប្រសើរឡើង នៃសេដ្ឋកិច្ចកូរ៉េខាង ជើងដោយសារតែ វាស្ថិតក្នុង ចំណោមប្រភពតែមួយគត់នៃ រូបិយប័ណ្ណខ្លាំងនិងការ នាំចេញធំជាងគេបំផុត តែមួយគត់របស់ខ្លួន ។