Sunday, June 29, 2025
Homeសន្ដិសុខសង្គមទាស់សម្តី វ៉ៃ១ដុំឥដ្ឋរយះក្បាល

ទាស់សម្តី វ៉ៃ១ដុំឥដ្ឋរយះក្បាល

ខេត្តបាត់ដំបង ៖ យុវជន២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាយ៉ាងខ្លាំង រហូតឈានដល់អំពើហិង្សា ដោយភាគីម្ខាងទប់កំហឹងមិនជាប់ បានស្ទុះទាញដុំឥដ្ឋ វាយសំពងគូទំនាស់របស់ខ្លួន ចំកណ្តាលក្បាល បណ្តាលឱ្យរយះក្បាល រងរបួសយ៉ាងដំណំ ទីបំផុតអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកប៉ុស្តិ៍។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤៣នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមទី៦ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។

ជនសង្ស័យដែលវាយគូទំនាស់បណ្តាលឱ្យរងរបួស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខេង ភក្តី ហៅឡុង ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ។ ចំណែកជនរងគ្រោះ មានឈ្មោះម៉យ វណ្ណឡោ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ (រងរបួសចំពីលើក្បាល)។

តាមប្រភពពីសមត្ថកិច្ច បានដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប្រាវ រួចក៏ឈានដល់អំពើហិង្សាតែម្តង ដោយភាគីជនសង្ស័យឈ្មោះខេង ភក្តី ហៅឡុង បានធ្វើសកម្មភាពយកដុំឥដ្ឋវាយទៅលើក្បាលជនរង គ្រោះឈ្មោះម៉យ វណ្ណឡោ ចំពីលើក្បាល បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ប្រភពដដែល បន្តថា បន្ទាប់ពីបានទទួលព័ត៌មាននេះ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត រួមនិងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញ រួមគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស្វាយ បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះខេង ភក្តី ហៅឡុង នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ។ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ

RELATED ARTICLES