Sunday, June 29, 2025
Homeសន្ដិសុខសង្គមបើកឡានបុកម៉ូតូខ្ទេច មនុស្សរបួសធ្ងន់

បើកឡានបុកម៉ូតូខ្ទេច មនុស្សរបួសធ្ងន់

ខេត្តកណ្តាល ៖ រថយន្តមួយគ្រឿង បើកមិនប្រកាន់ស្តាំ បានទៅបុកម៉ូតូមួយគ្រឿងដែលកំពុងជិះក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យយុវជនម្នាក់រងរបួស រីឯម៉ូតូខូចខាតធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចខាងមុខផ្ទះពេទ្យធ្មេញឯករាជ្យ លើផ្លូវជាតិលេខ១១៥ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឱ្យដឹងថា រថយន្តបង្កហេតុ ម៉ាក MITSUBISHI TRITON ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-4330  បើកដោយឈ្មោះអ៊ុំ មឿន ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅភូមិឧសភា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះហុង លីហួរ ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បើកបរម៉ូតូម៉ាក SUZUKI NEX ពណ៌ស គ្មានស្លាកលេខ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ សាក្សីបានឃើញរថយន្តមួយគ្រឿង ម៉ាក MITSUBISHI TRITON បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូ SUZUKI NEX ដែលបើកបរក្នុងទិសដៅពីលិចទៅកើត យ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានចុះពិនិត្យនិងធ្វើការវាស់វែង រួចដកហូតមធ្យោបាយដែលពាក់ព័ន្ធ យកមករក្សាទុក។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

ដោយឡែកជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗ៕

RELATED ARTICLES