Sunday, June 29, 2025
Homeសន្ដិសុខសង្គម១យប់ ចោរគាស់ផ្ទះ៥ លួចទ្រព្យហ្មត់

១យប់ ចោរគាស់ផ្ទះ៥ លួចទ្រព្យហ្មត់

ខេត្តសៀមរាប ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ត្រូវបានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពលួចគាស់ទ្វារបង្អួច ចូលលួចលុយកាក់ទ្រព្យសម្បត្តិ អស់គ្មានសល់ ក្នុងពេលតែ១យប់ប៉ុណ្ណោះ ពោលគឺនៅចន្លោះរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

សមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រី បានឱ្យដឹងកាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបាន ធ្វើសកម្មភាពនៅផ្ទះចំនួន៤។ ក្នុងនេះផ្ទះទី១- ជនរងគ្រោះឈ្មោះញឹម ស្រីខួច ភេទស្រី

អាយុ៣០ឆ្នាំ។ សម្ភារៈបាត់បង់ រួមមាន មាស៨ជី បន្តោងខ្សែកប្លាទីន ចំនួន១ តម្លៃ៣៥០ដុល្លារ លុយ ៧០០០បាត ១០៧០ដុល្លារ និង ៩៦ម៉ឺនរៀល។

ផ្ទះទី២- ជនរងគ្រោះឈ្មោះសៅ សាណា ភេទស្រី អាយុ២៨ឆ្នាំ។ សម្ភារៈបាត់បង់មាន ខ្សែជើងប្លាទីន ១ខ្សែ តម្លៃ២២០ដុល្លារ លុយនៅក្នុងកូនជ្រូក ៥០០ដុល្លារ លុយនៅក្នងកាបូប ៥៥ម៉ឺនរៀល និងទូរស័ព្ទដៃ ១គ្រឿង។

ផ្ទះទី៣- ជនរងគ្រោះឈ្មោះទឹត្យ សុវណ្ណា ភេទស្រី អាយុ៥៦ឆ្នាំ។ សម្ភារៈបាត់បង់ រួមមាន លុយចំនួន ១៧០ដុល្លារ និង ១លានរៀល។

ផ្ទះទី៤- ជនរងគ្រោះឈ្មោះនៅ កុសល ភេទប្រុសអាយុ ៦១ឆ្នាំ។ សម្ភារៈបាត់បង់មាន ទូរស័ព្ទដៃ ចំនួន១គ្រឿង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមឃាត់ខ្លួនមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES