Monday, November 18, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ថា​ការ​អភិវឌ្ឍ តំបន់​ត្រី​កោណ នាំ​ប្រ​យោជន៍​ជូន​ប្រ​ជា​ជាតិ

សម្តេច​ហ៊ុន សែន ថា​ការ​អភិវឌ្ឍ តំបន់​ត្រី​កោណ នាំ​ប្រ​យោជន៍​ជូន​ប្រ​ជា​ជាតិ

ភ្នំពេញ  សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សក្តានុពលនៃតំបន់អភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម នឹងនាំមកនូវផល ប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាជាតិនៃប្រទេស ទាំង៣។

សម្តេចហ៊ុន សែន បានសរសេក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចកាលពីព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ថាមិនថាតែ កម្ពុជា ទេ គឺប្រទេសទាំងអស់ត្រូវការសន្តិភាព។ ដោយ សារសន្តិភាពនេះហើយ ទើបធ្វើឱ្យកម្ពុជារីកចម្រើនទៅមុខឥតឈប់ឈរ។ សក្តានុពលនៃ តំបន់អភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម នឹងនាំមកនូវផលប្រយោជន៍យ៉ាង ខ្លាំងសម្រាប់ប្រជាជាតិយើងទាំងអស់គ្នា

ដោយឡែក កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន បានសរសេរថា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើក កិច្ចប្រជុំកំពូលកម្ពុជាឡាវវៀតណាម ដែល មានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំង ពីរទៀត គឺឡាវ និងវៀតណាម ដែលកិច្ចប្រជុំ នេះ ប្រព្រឹត្តទៅនៅសណ្ឋាគារ Apsara Palace ខេត្តសៀមរាប។

hun-sen3

នៅក្នុងពិធីបើកិច្ចប្រជុំកំពូលកាលពីរសៀល នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះលោកនាយករដ្ឋមន្ត្រីឡាវ និងលោកនាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំង សមាជិកប្រតិភូនៃប្រទេសទាំងពីរ ដែលបាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ លើទឹកដី អង្គរដ៏ស្រស់បវរនៃខេត្តសៀមរាប។

សម្តេចតេជោ ចាត់ទុកកិច្ចប្រជុំកំពូលលើក ទី៩នេះ គឺជាវេទិកាដ៏ល្អសម្រាប់ប្រទេសទាំង៣ បានជួបជុំបូកសរុបនូវលទ្ធផលដែលសម្រេច បានក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគីរបស់យើង ព្រមទាំងបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយនៅក្នុងតំបន់ត្រីកោណនេះ ក្នុងនោះ គឺសម្រេចឱ្យបាននូវផែនការមេ សម្រាប់ការ អភិវឌ្ឍនានាដែលត្រូវបានដាក់ចេញនាពេល កន្លងមក។ លើសពីនេះ កិច្ចប្រជុំកំពូលនេះ ក៏ បានផ្តល់នូវឱកាសសម្រាប់ប្រមុខដឹកនាំនៃប្រទេស ទាំង៣ពង្រឹងនិងពង្រីកចំណងមិត្តភាព និង បង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការទ្វេភាគី  និងពហុភាគីផ្សេងទៀត។

សម្តេចតេជោ មានមោទនភាព និងបាន វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ឧត្តមមន្ត្រី និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិត ខំប្រឹងប្រែងបំពេញការងាររហូតសម្រេចបាន លទ្ធផលជាច្រើន ដែលក្នុងនោះរួមមាន ការ អនុវត្តគម្រោងនានានៅក្នុងតំបន់ត្រីកោណ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការទប់ស្កាត់ការ ជួញដូរមនុស្សនិងគ្រឿងញៀន ការសម្រប សម្រួលពាណិជ្ជកម្ម ការបង្កើតទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ការលើកកម្ពស់វិស័យ ទេសចរណ៍ និងការអភិវឌ្ឍកសិកម្មជាដើម។ ទន្ទឹមនេះដែរ យន្តការផ្សេងៗ ក៏ត្រូវបានដាក់ចេញ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា និង ជំរុញសកម្មភាពវិនិយោគ និងអាជីវកម្មរបស់ សហគមន៍ធុរកិច្ចនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម។

hun-sen2

សម្តេចតេជោ ក៏បានរំលឹកផងដែរចំពោះ វេទិកាយុវជន និងការតាំងពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលទ្ធផលនៃសន្និសីទ ពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងការជំរុញ វិស័យទេសចរណ៍នៃតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដែលបានប្រារឰធ្វើកាលពីថ្ងៃទី៧ ដល់ ថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងប៉ាក់សេ នៃខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ សម្តេចតេជោ បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈ កម្មការលើកទី៣ ស្តីពីសន្តិសុខនិងកិច្ចការពារ ជាតិ នៃប្រទេស CLV នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងញ៉ាចាង ខេត្តថាញ់ហ៊រ ប្រទេសវៀតណាម ផងដែរ។

កិច្ចប្រជុំកំពូលនៃប្រទេសទាំង៣ នៅ រសៀលថ្ងៃនេះ គឺបានបង្កើននូវមិត្តភាព ការ យោគយល់ និងកិច្ចសហប្រតិបត្តិការ ដែលនាំ មកនូវផលប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាជាតិទាំងអស់។ សម្តេចតេជោ ហ៊ុន សែន មាន មោទនៈយ៉ាងខ្លាំងដែលប្រទេសទាំងបីបានខិតខំ នៅក្នុងកិច្ចប្រជុំ CLV ដ៏មានសារសំខាន់ ដែល ជាគំនិតផ្តួចផ្តើមផ្ទាល់របស់សម្តេចប្រមុខដឹកនាំ កម្ពុជា

ដោយ ៖ ដារិទ្ធ

RELATED ARTICLES