Saturday, June 28, 2025
Homeសន្ដិសុខសង្គមផឹកស៊ីក្លែមសម្តី វ៉ៃ១ដៃ សង១ផ្គាក់

ផឹកស៊ីក្លែមសម្តី វ៉ៃ១ដៃ សង១ផ្គាក់

ខេត្តក្រចេះ ៖ បុរស២នាក់ បានអង្គុយផឹកស៊ីជុំគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមក្លែមសម្តីឌឺដងដាក់គ្នាទៅវិញទៅមក រហូតផ្ទុះជាជម្លោះ ឈានដល់អំពើហិង្សា ដោយភាគីម្ខាងបានវាយទៅលើគូទំនាស់ ១ដៃ ទើបធ្វើឱ្យភាគីម្ខាងទៀតទប់កំហឹងមិនជាប់ ក៏ស្ទុះទាញកាំបិតផ្គាក់ កាប់សងវិញ ១កាំបិត បណ្តាលឱ្យមុតជ្រៅត្រង់សៀតផ្កាខាងឆ្វេង រងរបួសយ៉ាងធ្ងន់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង។

ជនសង្ស័យដែលកាប់គូទំនាស់បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៊ុត ទុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង។ ចំណែកជនរងគ្រោះ មានឈ្មោះមាស សុខខុន អាយុ៤៣ឆ្នាំ  មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា ( រងរបួសធ្ងន់ មុតជ្រៅត្រង់សៀតផ្កាខាងឆ្វេង)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កហេតុ បានអង្គុយផឹកស៊ីជុំគ្នាតាំងពីក្បាល ល្ងាចរហូតដល់យប់ ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នាទៅវិញទៅមក រហូតដល់កើតមានជម្លោះពាក្យសម្តី និងក្លាយទៅជា អំពើហិង្សា ដោយដំបូងឡើយ ភាគីជនរងគ្រោះ បានវាយទៅលើជនសង្ស័យ ១ដៃ ទើបធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ក៏ស្ទុះទាញកាំបិតផ្គាក់ កាប់ប្រហារមកលើជនរងគ្រោះវិញ ១កាំបិត ចំត្រង់សៀតផ្កាខាងឆ្វេង បណ្តាលឱ្យមុតយ៉ាងជ្រៅ រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES