Friday, June 27, 2025
Homeសង្គម និងជីវិតប្រពន្ធសុំលែង ប្តីចងកស្លាប់

ប្រពន្ធសុំលែង ប្តីចងកស្លាប់

ខេត្តសៀមរាប ៖ បុរសម្នាក់ ហេតុតែមានវិបត្តិផ្លូវចិត្តរឿងគ្រួសារ ត្រូវប្រពន្ធសុំលែងលះ ទើបធ្វើឱ្យឈឺចិត្តស្អិតទ្រូង រហូតដល់បែកគំនិតចងកបញ្ចប់ជីវិតខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រុមទី៨ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

បុរសខូចចិត្តដែលចងកធ្វើអត្តឃាត មានឈ្មោះជុន ពន្លក អាយុ៣៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ជនរងគ្រោះបានកើតមានវិបត្តិផ្លូវចិត្តរឿងគ្រួសារ ដោយសារត្រូវប្រពន្ធសុំលែងលះ ប៉ុន្តែជនរងគ្រោះមិនព្រម ព្រោះនៅមានចិត្តស្រលាញ់ប្រពន្ធខ្លាំង ទើបធ្វើឱ្យជនរងគ្រោះ មានអារម្មណ៍ខូចចិត្តស្រងូត ស្រងាត់មិនសូវនិយាយស្តីអ្វីទាំងអស់។

ប្រភពខាងលើ បញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានការភ្ញាក់ផ្អើល ឃើញជនរងគ្រោះចងកសម្លាប់ខ្លួនតែម្តង ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យអមសាលាដំបូងខេត្ត បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត ចងក ប្រាកដមែន។ មូលហេតុជនរងគ្រោះ មានវិបត្តិក្នុងគ្រួសា ត្រូវប្រពន្ធសុំលែង។

 ក្រោយពីបានពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តគោកប៉ាទ្រី៕

RELATED ARTICLES