Friday, June 27, 2025
Homeសង្គម និងជីវិតព្រះសង្ឃសិងយូរ កូនសិស្សដាស់ រឹងស្តូក

ព្រះសង្ឃសិងយូរ កូនសិស្សដាស់ រឹងស្តូក

ខេត្តបាត់ដំបង ៖ ព្រះសង្ឃ ១អង្គ បាននិមន្តចូលសិង (ដេក) ដូចសព្វដង ស្រាប់តែព្រឹកឡើង មិនទាន់ឃើញតើន ទើបសិស្សគណ នឹកឆ្ងល់ ក៏ចូលទៅដាស់ ស្រាប់តែប្រទះឃើញព្រះសង្ឃអង្គនោះ សុគតរឹងស្តូកទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញវត្ត។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចវត្តរដ្ឋតបព្វតារាម ហៅវត្តភ្នំប្រាក់ ស្ថិតនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់។

សមត្ថកិច្ចបានឱ្យដឹងថា ព្រះសង្ឃដែលសុគត មានព្រះនាម ចាន់ ធី ព្រះជន្ម ៥៣វស្សា គង់នៅវត្តរដ្ឋតបព្វតារាម ហៅវត្តភ្នំប្រាក់ និងមានស្រុកកំណើតនៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ព្រះសង្ឃ ចាន់ ធី បាននិមន្តចូលសិងនៅក្នុងកុដិ ដូចសព្វដង រហូតដល់ព្រឹកឡើង ដោយសារមិនទាន់ឃើញព្រះអង្គតើនពីព្រឹកដូចសព្វដង ទើបសិស្សគណ នឹកឆ្ងល់ ក៏បានចូលទៅដាស់ ស្រាប់តែ ប្រទះឃើញព្រះអង្គបានសុគតទៅហើយ ទើបស្រែកឆោឡោផ្អើលពេញវត្ត និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញ និងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ព្រះសង្ឃរងគ្រោះ បានសុគតដោយមូលហេតុខ្យល់គរ (គាំងបេះដូង) បន្ទាប់មក ក៏បានប្រគល់ព្រះសព រៀបចំចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕

RELATED ARTICLES