Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលឆ្នាំ៣ថ្ងៃ ភ្លើងឆេះផ្ទះ ៥ខ្នង របួសមនុស្សម្នាក់

ចូលឆ្នាំ៣ថ្ងៃ ភ្លើងឆេះផ្ទះ ៥ខ្នង របួសមនុស្សម្នាក់

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមរយៈ ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានហេតុការណ៍អគ្គិភ័យកើតឡើង សរុបចំនួន ៦លើក ដោយឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន ៥ខ្នង តូប១ ខ្សែភ្លើងចំនួន ៣៧ដុំ និងបណ្តាលឱ្យមនុស្សម្នាក់ទទួលរងរបួស។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាន

នគរបាលជាតិ បានបញ្ជាក់ថា ករណីទី១- ខេត្តព្រះវិហារ អគ្គិភ័យបានកើតឡើងចំនួន១លើក មូលហេតុឆ្លងចរន្ត

អគ្គិសនី (ទុស្សេខ្សែភ្លើង) បណ្តាលឱ្យឆេះផ្ទះអស់ ១ខ្នង និងរងរបួសមនុស្សប្រុសម្នាក់។ ករណីទី២-ខេត្តព្រះសីហនុ

អគ្គិភ័យបានកើតឡើងចំនួន ១លើក មូលហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បណ្តាលឱ្យឆេះតូបចំនួន១។

ករណីទី៣-ខេត្តក្រំពង់ធំ អគ្គិភ័យបានកើតឡើងចំនួន ១លើក មូលហេតុ (ភ្លើងចង្ក្រាន) បណ្តាលឱ្យឆេះផ្ទះ ១ខ្នង។

ករណីទី៤-ខេត្តបាត់ដំបង អគ្គិភ័យបានកើតឡើងចំនួន ២លើក មូលហេតុឆ្លងចរន្តអគ្គិសនី  និងភ្លើងទៀន ឆេះ

ផ្ទះអស់ចំនួន ២ខ្នង។ ករណីទី៥- ខេត្តសៀមរាប អគ្គិភ័យបានកើតឡើងចំនួន ១លើក មូលហេតុភ្លើងសំរាម បណ្តាលឱ្យឆេះខ្សែភ្លើងអស់ចំនួន ៣៧ដុំ និងករណីទី៦-ខេត្តត្បូងឃ្មុំ អគ្គិភ័យបានកើតឡើងចំនួន ១លើក មូលហេតុ កំពុងស្រាវជ្រាវ បណ្តាលឱ្យឆេះផ្ទះអស់ ចំនួន ១ខ្នង។

របាយការណ៍ខាងលើ បានបញ្ជាក់ថា ប្រៀបធៀបករណីគ្រោះថ្នាក់អគ្គិភ័យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២២ គ្រោះអគ្គិភ័យថយចុះចំនួន ២លើក៕

RELATED ARTICLES