Thursday, October 24, 2024
Homeតារាខ្មែរសុវត្ថិ-សុខសោភា៖កាន់តែប្លែក

សុវត្ថិ-សុខសោភា៖កាន់តែប្លែក

ភ្នំពេញ៖ព្រាប សុវត្ថិ បានចេញច្រៀងសម្ដែងទាំង៣ថ្ងៃជាប់គ្នានៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ(១៤,១៤ និង១៦មេសា) ខ​ណៈ​ដែលគេកត់សម្គាល់ថានៅឆាកខ្លះលោកបានលើក​យកបទចម្រៀងនៅ​ហង្សមាសទៅ​ច្រៀងសម្ដែង​ឡើង​វិញ ច្រើនជាងបទនៅGalaxy។អ្វីដែលគូរឲ្យកត់សម្គាល់​ឆ្នាំ​នេះ​លោកស្នាយ កាន់តែប្រែប្រួលនិងប្លែក​ជាង​ឆ្នាំមុន​ៗគឺ​ក្រោយពីសម្រាក​ច្រៀងសម្ដែង​លោក​និងកូនៗបានកាន់កាំភ្លើងចេញបាញ់ទឹក​ដាក់Fanផ្អើលពេញក្រុង​សៀម​រាបតែ​ម្ដង។អ្នក​គាំទ្ររបស់កំពូលតារាចម្រៀងរូបនេះបាន​បង្ហាញភាពស្និតស្នាលកាន់តែខ្លាំងជាមួយលោកសុវត្ថិ ដូចជាការថតSelfie ជាដើម ខណៈដែលពិធីការិនីហង្សមាសអ្នកនាងរស់ សុធាវី ខមិន​ថា”Idol បាញ់ទឹកក៍​ពិរោះ​ដែរ”។

 ក្រឡេកមកមកមើលតារាចម្រៀងសំនៀងផ្អែមមាស សុខសោភា វិញក៍មិនខុសពី​លោ​ក​​ព្រាប សុវត្ថិ ដែរដោយ​នាងជាប់ច្រៀងសម្ដែង៣ថ្ងៃជាប់គ្នា​សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ​នេះ​ហើយពេលទំនេរពីច្រៀងរាំសោភា បាននាំ​ប្ដីកាន់កំាំភ្លើងជ័របាញ់ទឹកផ្អើលអស់Fan ទាំង​ឡាយ​ដោយមានខ្លះទៅប៉ាតម្សៅនិង​ចាប់អោបថើបនាង​កណ្ដាល​ហ្វូងមនុស្សទៀតផង។សោភា ដែល​ទទឹកខ្លួនជោគនោះរីករាយខ្លាំងណាស់​ព្រោះថាមានអ្នកគាំទ្រនាងជាច្រើន​បាន​បង្ហា​ញភាព​ស្និតស្នាលនិងថតរូបSelfie ជាមួយនាងប្រកបដោយក្ដីស្រលាញ់។

  ក្រៅពីព្រាប សុវត្ថិ និងមាស សុខសោភា គេឃើញតារាមួយចំនួនទៀតនៅឆ្នាំនេះ​ក៍​ចាប់​​ផ្ដើមយុទ្ធនាការ​កាន់​កាំ​ភ្លើង​បាញ់ទឹងផងដែរ ស្របពេលដែលស្រីស្អាតសុខ ពិសី វិញ​នាងត្រូវ​បានFan ចាប់ប៉ាតម្សៅ​មើលមុខ​សឹងតែ​មិន​ស្គាល់ឡើយ។

 គូរបញ្ជាក់ថាលោកព្រាប សុវត្ថិ បានដើរចេញពីហង្សមាសចូលGalaxy រយៈពេល​ជាង​១​ឆ្នាំទៅហើយ​ដែលមជ្ឈ​ដ្ឋាន​មហាជនមើលឃើញថា​បទចម្រៀងរបស់លោកនៅផលិតកម្មថ្មី​មិនសូវមានគុណភាពដូចនៅ​ហង្សមាស​នោះ​​ទេ។ចំណែកមាស សុខសោភា វិញក៍ចេញ​ពី​ថោន ចូល​រាម បាន​ជាង១ឆ្នាំ​ដែរហើយពេលនេះនាងមិន​ខុសពី​លោក​សុវត្ថិ ដែរគឺ​នៅទ្រឹង​ព្រោះ​មិនទាន់មានបទផ្ទុះខ្លាំងដូចមុន។យ៉ាងណាទាំងលោកសុវត្ថិ និងសោភា នៅតែ​ត្រូវបាន​គេចាត់ទុកថាជាកំពូលតារាចម្រៀង​ហើយបើតារាទាំងពីរចាប់ដៃ​គូគ្នានោះច្បាស់​ជាគ្មានតារា​ណាអាច​ផ្ដួលបានឡើយ៕

RELATED ARTICLES