

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានរកឃើញគ្រឿងសម្អាងឈ្មោះ “សាប៊ូលម្អងក្បាលល្មៀតខ្មែរ” របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាងភ្នំទ្រទ្រង់ ខេមបូឌា ដែលមានលោក វ៉ាន់ ឈុនឡន ហៅពូឈឹម ជាប្រធាន

គ្រឹះស្ថានមួយនេះ គឺមានផ្ទុកសារធាតុគីមី បារ៉តលើសកម្រិតបទដ្ឋានស្តង់ដារបច្ចេកទេសកំណត់ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែក និងអាយុជីវិតរបស់អ្នកប្រើប្រាស់ ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពីការហាមឃាត់ការចែកចាយ ឬលក់គ្រឿងសម្អាងឈ្មោះ “សាប៊ូលម្អងក្បាលល្មៀតខ្មែរ” គ្មានលេខប្រវេទន៍ និងគ្មានការទទួល

ស្គាល់ពីក្រសួងសុខាភិបាល បានបញ្ជាក់ថា តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល គឺគ្រឿងសម្អាងឈ្មោះ “សាប៊ូលម្អងក្បាលល្មៀតខ្មែរ” គ្មានលេខ

ប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ ខេមបូឌា មានផ្ទុកធាតុគីមី បារត លើសកម្រិតបទដ្ឋានស្តង់ដារបច្ចេកទេសកំណត់ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពស្បែក និងអាយុជីវិតរបស់អ្នកប្រើប្រាស់។

ជាមួយគ្នានេះ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់ ខេមបូឌា ដែលកំពុងចែកចាយផលិតផលនេះ ត្រូវធ្វើការប្រមូល “សាប៊ូលម្អងក្បាលល្មៀតខ្មែរ” ទាំងអស់ ពីទីផ្សារ ដើម្បីធ្វើការកម្ទេចចោល។ ក្រសួងសុខាភិបាល នឹងបន្តតាមដានផលិតផល នេះនៅលើទីផ្សារជាបន្តទៀត និងមានវិធានការតឹងរ៉ឹងទៅតាម

ផ្លូវច្បាប់ចំពោះបុគ្គលណា ដែលនៅតែបន្តចែកចាយឬលក់ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មការគ្រប់គ្រងឱសថជាធរមាន។
ក្រសួងសុខាភិបាល ក៏សូមអំពាវនាវឱ្យអ្នកប្រើប្រាស់ ត្រូវបញ្ឈប់ការប្រើប្រាស់ “សាប៊ូលម្អងក្បាលល្មៀតខ្មែរ” ដែលគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ជាបន្តទៀត ព្រោះផលិតផលនេះពុំមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ឡើយ៕