Thursday, June 26, 2025
Homeសង្គម និងជីវិតកូនស្រីបាត់ខ្លួន ម៉ែប្រកាសរក

កូនស្រីបាត់ខ្លួន ម៉ែប្រកាសរក

ភ្នំពេញ ៖ នារីម្នាក់ នៅសុខៗបានបាត់ខ្លួនចេញពីផ្ទះ ដោយមិនមានដំណឹង ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ តាមស្វែងរកសព្វកន្លែង នៅតែមិនឃើញ ក៏ប្រកាសរក ហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។

នារីដែលបាត់ខ្លួនខាងលើនេះ មានឈ្មោះនាក់នី ដារី បានបាត់ខ្លួនកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ខណៈដែលឡើងជិះម៉ូតូកង់បី ធ្វើដំណើរចេញពីសាលាសង្កាត់ភ្នំពេញថ្មី។

តាមប្រភពពីស្ត្រីឈ្មោះនុយ ស្រីមុំ ត្រូវជាម្តាយរបស់នារីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ថា គាត់បានបាត់កូនស្រីឈ្មោះនាក់នី ដារី នៅថ្ងៃទី១៩ មេសា ឆ្នាំ២០២២ នៅវេលាម៉ោង ៤និង ៣០នាទីរសៀល ដោយបានឡើងជិះម៉ូតូកង់បី ចេញពីសាលាសង្កាត់ភ្នំពេញថ្មី។

បើប្អួនបានឃើញ សូមជួយទាក់ទងមកក្រុមគ្រួសារវិញផង ព្រោះពូកគាត់ជាក្រុមគ្រួសារកំពុងបារម្ភខ្លាំង។ បើមានបងប្អួនបានឃើញ សូមជួយទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៦ ៦១០ ៨៦៨៦, ០១១ ៥១៨ ២៨៣ និង ០១៥ ២៥១ ១០០ ៕

RELATED ARTICLES