Thursday, October 24, 2024
Homeតារាខ្មែរសួស វីសា ៖ប្ដីចាប់អោបថើបថ្ងៃខួបកំណើត

សួស វីសា ៖ប្ដីចាប់អោបថើបថ្ងៃខួបកំណើត

ភ្នំពេញ៖តារាចម្រៀងកូន១សួស វីសា បានប្រារពខួបកំណើតរបស់ខ្លួនវ័យ៣០​ក្រាស់កាលពីថ្ងៃ​ទី២០ខែមេសា ដោយភ្ញៀវដែលចូលរួមមានតែក្រុមគ្រួសារនិងអ្នកជិត​ដិតប៉ុណ្ណោះមិនមាន​តា​រា​រួម​អាជីព​ទៅសាទរឡើយ។ប៉ុន្ដែគេឃើញពេជ្រ សោភា ក៍បានផ្ញើរសារទៅជូនពរនាងដែរ ខ​ណៈ​ដែលFan របស់វីសា វិញក៍បានជូន​ពរនាង​តាមបណ្ដាញសង្គមជាច្រើន​។អ្វីដែលគូរឲ្យ​ចាប់​​​អារម្មណ៍​នៅថ្ងៃខួបរបស់វីសា ទោះជានាងមិនបាន​បង្ហាញថា​ទទួលបានកាដូ​អ្វីខ្លះពី​ស្វាមីនាងលោកថមមី មែន តែប្ដីតារាចម្រៀងរូបនេះបានចាប់អើបថើបនាងថ្នមៗ​ដោយ​ក្ដីស្រ​លាញ់ពេញបេះដូងនៅចំពោះមុខភ្ញៀវទាំងឡាយដែលបានចូលរួម។ចំណែកវីសា វិញថាខួប​នាងឆ្នាំនេះ​គឺមានន័យបំផុតសម្រាប់នាងព្រោះបានជួបជុំនុស្សជាទីស្រលាញ់។

  សួស វីសា បានចាប់ដៃលោកប៊ុនថុល ប៊ុនថង ហៅថមមី រយៈពេលជាង២ឆ្នាំមក​ហើយ​ដែលគេកត់​សម្គាល់ថា​ក្រោយមានស្វាមីមកជីវិតអតីតតារាចម្រៀងRock ដែលធ្លាប់រស់នៅ​បន្ទ​ប់​ជួល​ក្បែរ​ស្ដុបណូគារូបនេះ​ប្រែប្រួលស្ទើ​តែទាំងស្រុងដោយ​នាងរស់នៅផ្ទះវីឡារយ៉ាង​ប្រណិ​ត​និងជិះ​រថយន្ដទំនើបៗដូចជាLexus Lx570 ,Lexus Nx200t Alphard និងMazda ជាដើម​។​គូស្នេហ៍តារា១គូនេះក៍ត្រូវបានគេមើលឃើញ​ថាមានមុខជំនួញនៅខាងក្រៅសិល្បៈ​ជាច្រើនផងដែរដូចជាការកស៊ីផ្នែកអចលនទ្រព្យ ហើយវីសា ក៍កាន់តែតែខិតកៀកទៅការរកស៊ីធំ​ជាមួយ​ថៅកែ​ពេជ្រ​ម្នាក់​ទៀតផង។

តែបើក្រឡេកមើលអាជីពសិល្បៈវិញវីសា ក៍មិនខុសពីតារា​មួយ​ចំនួន​ទៀតដែលមានស្វាមីនិងកូនដែរពោល​គឺនៅទ្រឹង​ហើយពិបាកទប់ទល់ជាមួយ​រលក​ក្រោយ។ប៉ុន្ដែតារាចម្រៀងមកពីខេត្តស្វាយរៀងរូបនេះ​ត្រូវបាន​ថៅកែ​ហង្សមាសទុកចិត្តប្រគល់តំណែងធំឲ្យនាងធ្វើជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាលទី២​ជំនួ​សសុគន្ធ និសា ទើបធ្វើឲ្យមានក្រេឌីតស្ថិតក្នុង​ចំ​ណោ​មតារាស្រីសំខាន់ៗរបស់ហង្សមាស​។ប៉ុន្ដែបំណងធំដែល​វីសា ចង់បានលេខរៀងទី២បន្ទាប់ពីឱក សុគន្ធកញ្ញា នោះប្រហែលជាមិនអាចទៅរួចនោះទេ ព្រោះថា​ពេលនេះ​ពេជ្រ សោភា នៅ​តែ​រក្សារ​លំនឹងបានល្អ ខណៈដែលស្រីស្អាតរ៉េត ស៊ូហ្សា​ណា កំពុងតែបោះពួយទៅមុខ​ជាលំ​ដាប់​។រឿងដែលវីសា កាន់តែពិបាកប្រជែងទីផ្សារ​ចម្រៀង​ថែមទៀតនោះគឺ​ក្រោយមានសា្វមី​និង​កូន​​ស្រី១អាយុ​ជាង១ឆ្នាំនេះនាងហាក់ឡើងគីឡូ​ជាង​មុនពោលគឺដូចឱក សុគន្ធកញ្ញា ដែរ​ហើយ​បើមិនប្រញ៉ាប់​សម្រកជាបន្ទាន់​ទេ​នោះគឺប្រឈម​ហានិភ័យជាមិនខាន៕

RELATED ARTICLES