Thursday, October 24, 2024
Homeតារាខ្មែរយូរី ៖មានយ៊ីអ៊ុនក្រោយចែកផ្លូវថៅកែ

យូរី ៖មានយ៊ីអ៊ុនក្រោយចែកផ្លូវថៅកែ

ភ្នំពេញ៖តារាលេងក្បាច់រាំយូរី ហាក់ឡើងកូដបន្ដិចនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ​ព្រោះបទ​ចម្រៀង​”រាំតោង”​របស់នាង​មានការពេញនិយមច្រើនគូសមទាំងនៅលើបណ្ដាញសង្គម និងមិត្តយុវវ័យ​ទើប​ធ្វើឲ្យស្រីស្រស់​មានទឹកមាត់​លេ​ប​ឡើងវិញ។ចំណែកឯរូបសម្រស់វិញគេក៍ឃើញយូរី ថែ​ស្បែកកាន់តែសខ្ចីម៉ដខៃរលើបរលោងគូឲ្យចង់ស្ទាប​អង្អែ​លក្រោយនាងបានចែកផ្លូវជាមួយលោក​ថៅកែជា នី រយៈពេលជាង១ឆ្នាំមកនេះ បើទោះជាភាគច្រើនស្រីស្រស់​តែងតែបង្ហាញ​អារម្មណ៍ហាក់ឯកកោព្រោះគ្មានគូបណ្ដើរដូចគេហើយទៅណាតែម្នាក់ឯងក្ដី។ប៉ុន្ដែគេជឿរថាតារា​សាច់​ដូចបណ្ដូលចេកដូចយូរី ច្បាស់ជារកបានម្ចាស់ចិត្តថ្មីមកស្អំរបួសបេះដូងឆាប់​ៗជា​មិនខាន ព្រោះតាមព័ត​មាន​ថាក្រោយចែកផ្លូវជាមួយថៅកែ មិនបានប៉ុន្មានថ្ងៃផងពេលនេះ​ស្រីស្អាតមានប្រុសចោមស្នេហ៍កាន់តែ​ច្រើន​ទៅៗ​ដែលធ្វើឲ្យនាងពិបាកសម្រេចចិត្តជ្រើសរើសទៀតផង។

  សេន យូរី ត្រូវបានគេចាត់ទុកថានាងស្ថិតក្នុងចំណោមតារាដែល​ហាក់មិនសមប្រកប​រឿង​ស្នេហានោះ​ទេព្រោះ​កំ​ពុងតែផ្អែមល្ហែមជាមួយសង្សារក៍បែកបាក់ទាំងមិន​នឹកស្មានដល់​។កាលពីថ្ងៃទី១១​ខែវិច្ឆិការឆ្នាំ២០១៨ អតីត​សង្សា​រ​​របស់នាងលោករ៉េត បានរៀបការប្រពន្ធ​ចោលតារារូបស្រស់​នេះទាំងក្ដៅចិត្តថាយូរី បង្កាត់ស្នេហាជា​មួយប្រុសក្មេងលោកប៊ីម៉ូ។​ប៉ុន្ដែអ្វី​ដែលមិនគូឲ្យនឹក​ស្មាន​យូរី ដែលជាដៃគូដ៍សាកសមបំផុតជាមួយប៊ីម៉ូ ទាំងក្នុង​និងក្រៅឆាក​នោះ​​បែ​ជាលែង​ច្រៀ​ង​សម្ដែង​ជាមួយគ្នាអំឡុងពេលដែលអតីតតារាRock និង​សាន់ដេរូបនេះ​ស្និត​ស្នេហ៍លោកថៅ​កែជា នី។អ្នកខ្លះបានចាត់ទុកថាយូរី ពេលនេះ”ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច”​ព្រោះទំនាក់ទំនង​នាង​​​ជាមួយប៊ីម៉ូ មិនដូចដើម ខណៈដែលលោកជា នី អស់និស្ស័យស្នេហ៍​កណ្ដាលទី។យ៉ាងណាយូរី នឹងបើកបេះដូង​ទទួលយកស្នេហ៍ថ្មីនាពេលដ៍ខ្លី​ខាងមុខនេះជាមិន​ខាន ហេតុនេះហើយមិនយូទេតារាលេងសម្រស់រូបនេះ អាច​នឹង​លេងមួយក្បាច់ឲ្យ​អតីត​សង្សារ​ភ្លឺ​ភ្នែកជា​មិន​ខានតាម​រយៈ​ការភ្ជាប់ស្នេហ៍ថ្មីជាចំហ ដែលបុរសនោះ​មិនដូច​អ្នកចាស់។

  គូរបញ្ជាក់ថាយូរី ដែលធ្លាប់តែត្រូវបានថៅកែជូននាងតាមរថយន្ដ​ទៅច្រៀងគ្រប់ឆាក​តន្រ្ដី​​នោះ​ពេលនេះនាង​បានទិញរថយន្ដនិងកាន់ចង្កូតដោយខ្លួនឯង ហើយតាមព័ត​មានថា​តា​រាមានមានស្នេហ៍មិនធម្មតា​រូបនេះនិង​លោកថៅកែព្យាយាមដើរគេចមុខគ្នារៀងៗខ្លួនទៀតផង។ប៉ុន្ដែអ្នកទាំងពីរមិនដែលចេញមុខ​ទម្លាយមូលហេតុ​ដែល​ធ្វើឲ្យពួកគេចែកផ្លូវគ្នាមុនរៀបការនេះឡើយ៕

RELATED ARTICLES