Thursday, June 26, 2025
Homeសង្គម និងជីវិតចាប់យកចាហ៊ួយវៀតណាម ជិត៤០០គីឡូ មានជាតិគីមី

ចាប់យកចាហ៊ួយវៀតណាម ជិត៤០០គីឡូ មានជាតិគីមី

ខេត្តកណ្តាល ៖ លោកតូច ចៅកុយ ប្រធានសាខា ក.ប.ប ខេត្តកណ្តាល បានបើកប្រតិបត្តិការក្នុងការចុះបង្ក្រាប និងចុះត្រួតពិនិត្យទំនិញនានានៅស្រុកស្អាងខេត្តកណ្តាល ដោយក្នុងនោះជំនាញបានរកឃើញនូវចាហួយម៉ាក Thanh Binh ចំនួន ៣៩កេស និង៥កញ្ចប់ធំ ទម្ងន់៣៩៥គីឡូក្រាម ដែលជាទំនិញហាមឃាត់ ព្រោះមានផ្ទុកនូវសាធាតុគីមីបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិត។

លោកតូច ចៅកុយ បានបញ្ជាក់ប្រាប់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ថា មន្ត្រីបានចុះត្រួតពិនិត្យដេប៉ូចែកចាយទំនិញចំនួន ៣ទីតាំង និងសិប្បកម្ម ១ទីតាំង ស្ថិតនៅក្នុងឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល សរុបបាន ៤ទីតាំង ដោយក្នុងនោះរកឃើញមួយកន្លែង បានដាក់ លក់នូវប្រភេទទំនិញចាហួយដូង ម៉ាក Thanh Binh ដែលនាំ

ចូលពីវៀតណាម ខុសច្បាប់ ដែលទំនិញនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់ តាំងពីឆ្នាំ២០១៦ ព្រោះឃើញថាជាទំនិញដែលគ្មានគុណភាព ផ្ទុកសារធាតុគីមី ប៉ះពាល់សុខភាពក្មេង និងមនុស្សដែលបានញ៉ាំយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

ជាមួយគ្នានេះដែរ លោកប្រធាន ក៏បានធ្វើការពិន័យអន្តរការណ៍ពោះអ្នកដែលបានលក់ដូរ និងបានអប់រំ ព្រមទាំងព្រមានផ្លូវច្បាប់ផងដែរ បើសិនជានៅតែបន្តលក់ដូរនិងនាំចូលមកម្តងទៀត។

ទោះយ៉ាងណា លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតា និងសិស្សានុសិស្សទាំងអស់ ចៀសវាងនូវការទទួលទានចាហួយដូង ម៉ាកនេះ ពីព្រោះថា វាគឺជាទំនិញដែលត្រូវបានហាមឃាត់ ជាទំនិញគ្មានគុណភាព មានផ្ទុកសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កជាជំងឺធ្ងន់ធ្ងរផ្សេងៗ។

លោកតូច ចៅកុយ បានបន្តទៀតថា មន្ត្រីនឹងនៅតែបន្តការដឹកនាំមន្ត្រីជំនាញរបស់លោកក្នុងការចុះប្រតិបត្តិការស្រាវជ្រាវ និងពិនិត្យទំនិញនៅតាមបណ្តាស្រុក-ក្រុងទាំងអស់ទូទាំងខេត្តកណ្តាល ឱ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ សម្រាប់ ប្រជាពលរដ្ឋក្នុងការទទួលទាន ដើម្បីធានាបាននូវសុខភាពល្អ ចៀសវាងការហូបនូវទំនិញដែលប៉ះពាល់សុខភាព នាំឱ្យគ្រោះថ្នាក់ដល់សុខភាព៕

RELATED ARTICLES