Tuesday, November 19, 2024
Homeព័ត៌មានជាតិតួនាទី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា អ្នក​ជំនាញ​ព័ត៌​មាន​រួម​គ្នា​ពិភា​ក្សា

តួនាទី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា អ្នក​ជំនាញ​ព័ត៌​មាន​រួម​គ្នា​ពិភា​ក្សា

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (កអក) គាំទ្រដោយមូលនិធិខុនរ៉ាដ អាឌិនណៅអ៊ែរ (KAS) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់២ បានបើកកិច្ច ពិភាក្សាតុមូលមួយ ស្តីពីអ្នកប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយសង្គម និងក្រមសីលធម៌ គឺបានលើក ឡើងពីតួនាទីប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដោយ មានការអញ្ជើញចូលរួមពីលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកជំនាញសារព័ត៌- មានជាច្រើនរូបទៀត។

របៀបវារៈកិច្ចពិភាក្សាតុមូល នៅថ្ងៃនោះ រួមមានបណ្តាញសង្គមហ្វេសប៊ុក និងតួនាទី លើកកម្ពស់ប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ការប្រើការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងតួនាទីរបស់របស់បណ្តាញសង្គមនេះ ក្នុង ការចូលរួមអភិវឌ្ឃន៍ និងលើកកម្ពស់សេរីភាព សារព័ត៌មាននៅកម្ពុជា បញ្ហាប្រឈមចម្បងៗ ក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ៖ សុវត្ថិភាពការប្រើប្រាស់ឯកជន ក្រមសីលធម៌ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបញ្ហាប្រឈម ដទៃទៀត សារប្រយោជន៍ និងកត្តាប្រឈម សំខាន់ៗក្នុងសង្គមកម្ពុជា នាសតវត្សបច្ចេកវិទ្យា បណ្តាញសង្គមហ្វេសប៊ុក ៖ ឱកាស និងកត្តា ប្រឈមសម្រាប់សេរីភាពនៃការបញ្ចោញមតិ នៅកម្ពុជា និន្នាការនៃការប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកនៅកម្ពុជា ឱកាសជំរុញគុណ- ភាពវិជ្ជាជិវៈ និងហានិភ័យ សម្រាប់វិស័យព័ត៌- មាននៅកម្ពុជា ប្រភពព័ត៌មានចាំបាច់មួយ សម្រាប់អ្នកសារព័ត៌មាន បញ្ហាក្រមសីលធម៌ ក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង របៀបដោះស្រាយ។

គោលបំណងនៃកិច្ចពិភាក្សានេះ សំដៅ លើកម្ពស់ និងជំរុញការសម្តែងមតិ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយការ ទទួលខុសត្រូវ និងមានសីលធម៌ ដើម្បីរួមចំណែកការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ ព្រោះដូចបានដឹងស្រាប់ហើយថា ការប្រើប្រាស់ បណ្តាញសង្គម សម្រាប់ទំនាក់ទំនងកំពុងពេញ និយមកាន់តែឬខ្លាំងឡើងនៅកម្ពុជា។ បណ្តាញ សង្គម ពិសេសហ្វេសប៊ុកបានរួមចំណែកជំរុញ ឱ្យការសម្តែងមតិ និងការចែកចាយព័ត៌មាន យ៉ាងផុសផុល។ ប៉ុន្តែបណ្តាញសង្គមកំពុងជះ- ឥទ្ធិពលអវិជ្ជមានជាច្រើន ទៅលើសង្គម និង បណ្តាញផ្សាយព័ត៌មានអាជីពបែបប្រពៃណី។ ដូច្នេះកិច្ចពិភក្សានេះ ផ្តល់ឱកាសដល់អ្នកអ្នក ចូលរួមបានស្វែងយល់ និងផ្តល់មតិទាក់ទងតួនាទី កត្តាប្រឈម សេរីភាពនៃការបញ្ចោញមតិ រួម ទាំងសារប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយសង្គម ក្នុងពេលដែលការប្រើប្រាស់ បណ្តាញសង្គមស្រាប់ទំនាក់ទំនងកំពុងពេញ- និយមនៅកម្ពុជា ដូចមាននៅក្នុងរបៀបវារៈ ខាងលើ។

ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើក ឡើងថា ការដែលបើកវេទិកាតុមូលនេះឡើង ដើម្បីពិភាក្សាផ្តោតសំខាន់ទៅលើបណ្តាញសង្គម ហ្វេសប៊ុក នាពេលបច្ចុប្បន្នដែលកំពុងមានការ រីកចម្រើន ហើយក៏បានផ្តល់វិជ្ជាមាន និងអវិជ្ជ- មានក្នុងផ្សព្វផ្សាយទៅដល់សង្គម ។

លោកប៉ែន បូណា មានប្រសាសន៍ថា      “យើងប្រហែលជាបានដឹងទាំងអស់គ្នាហើយថា បណ្តាញផ្សព្វផ្សាយសង្គមចុងក្រោយនេះ បាន ក្លាយទៅជាប្រព័ន្ធផ្តល់ព័ត៌មានមួយយ៉ាងពេញ- និយមនៅក្នុងប្រទេសកម្ពុជាយើង ហើយដែល ធ្វើឱ្យសាធារណជនទូទៅប្រើប្រាស់យ៉ាងច្រើន កុះករ ជាពិសេស យុវជនជំនាន់ក្រោយ ទោះ តិចឬច្រើនវាបានធ្វើឱ្យមានផលប៉ះពាល់ទៅ ដល់បណ្តាញផ្សព្វផ្សាយរបស់យើង។ វាជាផល ប៉ះពាល់អាចថាជាល្អផង និងអាក្រក់ផង។ ល្អ នៅត្រង់ថា វាជាប្រភពព័ត៌មានសម្បូរបែប ដែលអ្នកសារព័តមានរបស់យើងអាចនឹងទទួល បានប្រភពព័ត៌មានច្រើនជារៀងរាល់ថ្ងៃតាម បណ្តាញសង្គម។ ក៏ប៉ុន្តែទន្ទឹមនឹងហ្នឹង ក៏បាន បង្កផលប៉ះពាល់ជាអវិជ្ជមានច្រើនដែរ ទៅលើ់ ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីរបស់យើង ហើយ ជាពិសេស ខ្ញុំគិតថា ប៉ះពាល់ជាងគេ គឺកាសែត។ នៅក្នុងបណ្តាញសង្គមព័ត៌មានជាច្រើន ត្រូវ បានគេបង្ហោះដោយមិនបានផ្ទៀងផ្ទាត់អ្វីទាំង អស់ រូបភាពជាច្រើន ត្រូវបានបង្ហោះ ដោយ មិនបានគិតពីក្រមសីលធម៌អ្វីទាំងអស់ បាន ចេញផ្សាយយ៉ាងព្រោតព្រាត ដែលជាហេតុ ធ្វើឱ្យមានការច្រឡំបល់គ្នាថាតើបណ្តាញសង្គម ទាំងអស់ហ្នឹង វាជាប្រភពព័ត៌មានមួយដែរឬទេ? ហើយតើវាធ្វើឱ្យប៉ះពាល់ដល់កម្រិតណាទៅ ហើយ បណ្តាញផ្សព្វផ្សាយបែបវិជ្ជាជីវៈ បែប ប្រពៃណីរបស់យើង? នេះជាអ្វីដែលយើងកំពុង តែលើកមកពិភាក្សាគ្នា នៅក្នុងថ្ងៃនេះ”។

ប្រធានអង្គការមូលនិធិខុលរ៉ាដអាឌិនណៅអ៊ែរ ប្រចាំប្រទេសកម្ពុជា លោក Rene Gradwohl ban បាន ថ្លែងថា “អ្វីដែលយើងត្រូវ ធ្វើ ហើយអ្វីដែលសង្គមប្រជាធិបតេយ្យត្រូវការ  គឺទាក់ទងជាមួយការជជែក ការពិភាក្សា ហើយ និងការសន្ទនាគ្នានៅក្នុងលក្ខណៈដែលយើង បានរើបចំនេះ គឺយើងត្រូវធ្វើអ្វីមួយ ដែលមិន ត្រឹមតែអាននូវរបស់អ្វីដែលយើងចង់អាន យើង មើលនូវអ្វីដែលយើងចង់មើលនោះទេ គឺយើង ត្រូវការវេទិកា ដើម្បីជជែកគ្នាផ្លាស់ប្តូរគំនិត ហើយនិងពិភាក្សាពីគោលនយោបាយផ្សេងៗគ្នា។ នៅក្នុងពេលបច្ចុប្បន្ន យើងឃើញថា មាននិន្នា ការនៅក្នុងបស្ចិមប្រទេសមួយចំនួនស្តីអំពីបញ្ហា ទាំងអស់នេះ ហើយក៏មានប្រទេសមួយចំនួន មិនមានភាពស៊ីចង្វាក់គ្នា នៅក្នុងការពិភាក្សា ទៅលើគោលនយោបាយរបស់ជាតិ។ នៅក្នុង នោះ បើសិនជាខ្ញុំអាចធ្វើការប្រៀបធៀបបន្តិច ទាក់ទងនឹងប្រទេសអាល្លឺម៉ង់ ហើយនិងប្រ-ទេសកម្ពុជា។ អ៊ីចឹងឃើញថា នៅប្រទេសអា-ល្លឹម៉ង់ នោះ យើងមានការពិភាក្សា ដែលផ្តោត ទៅលើគោលនយោបាយច្រើនជាង។ បានន័យ ថា យើងពិភាក្សាពីគោលនយោបាយរបស់ គណបក្សណាដែលអាចបម្រើប្រយោជន៍របស់ ប្រជាជនច្រើនជាង ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ក៏ខ្ញុំនិយាយឱ្យស្មោះត្រង់ទៅ គឺយើងមានលក្ខណៈ ជាវប្បធម៌នយោបាយមួយ ដែលផ្តោតទៅលើ បុគ្គល ហើយនិងប្រជាប្រិយភាពរបស់បុគ្គលទៅ វិញ ហើយយើងឃើញថា មានការពិភាក្សាជា ច្រើនដែលមិនមានផ្តោតទៅលើគោលនយោបាយ នោះទេ ហើយគណបក្សនយោបាយជាច្រើន ក៏មិនទាន់មានជាវេទិកា ឬក៏ជាខ្លឹមគោលនយោ បាយ ដើម្បីយកទៅពិភាក្សា ដេញដោលនោះ ដែរ។ ដោយសារតែវប្បធម៌បែបនេះ អាចធ្វើឱ្យ ប្រទេសកម្ពុជា ប្រើប្រាសប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងតែមានប្រជាប្រិយភាពផងនោះ វាអាចនឹងពង្រឹងភាពអវិជ្ជមាននៅក្នុងការពិ-ភាក្សា។ យើងបានស្តាប់ខ្ញុំនិយាយអំពីចំណុច អវិជ្ជមានច្រើនហើយ។ ប៉ុន្តែមានចំណុចវិជ្ជមាន ជាច្រើន ហើយនៅក្នុងនោះដូចជាមានការបង្កើន នូវសិទ្ធិទទួលបាននូវព័ត៌មានកាន់តែច្រើន ហើយ មានកែលម្អទៅទំនាក់ទំនងអ្នកបោះឆ្នោត ហើយ និងគណបក្សនយោបាយ ដែលពួកគេបោះឆ្នោត ឱ្យមានការកើនឡើងនូវសំឡេង របស់អ្នកដែល មិនសូវមានសំឡេង ដែលមានការកើនឡើង នូវការសន្ទនា ហើយនិងប្រាស្រ័យទាក់ទងគ្នា រវាងពលរដ្ឋហើយនិងរដ្ឋាភិបាល។ ដូច្នេះឃើញ ថា មានចំណុចជាច្រើន ដែលប្រព័ន្ធផ្សព្វផ្សាយ សង្គមបានរួមចំណែកទៅដល់ការធ្វើឱ្យមានការ ប្រែប្រួល ធ្វើឱ្យមានការកើនឡើងនូវលទ្ធិប្រជា- ធិបតេយ្យនៅក្នុងសង្គម។ ហើយខ្ញុំយល់ថា តួនាទីរបស់អ្នកនយោបាយ ហើយនិងគណបក្ស នយោបាយ គឺធ្វើជាជនគំរូនៅក្នុងការបង្ហាញ អំពីអាកប្បកិរិយាទៅដល់អ្នកផ្សេងទៀត”។ រដ្ឋ- មន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បាន ថ្លែងថា ក្រមសីលធម៌ មិនមែនច្បាប់ទេ គឺជា ការទទួលស្គាល់ជាសាកល តែវាជាការលំបាក ក្នុងការធ្វើឱ្យមានក្រមសីលធម៌។

លោកខៀវ កាញារីទ្ធ មានប្រសាសន៍ ថា “សព្វថ្ងៃនេះ យើងមានការយល់ដឹងច្រើន  ប៉ុន្តែចំណុចខ្សោយរបស់យើងមួយ ឱ្យតែឃើញ លក្ខណៈអីមួយ ចាប់ផ្តើមជេរតែម្តង។ មិនដឹង ជាម៉េចឥឡូវហ្នឹង វប្បធម៉ជេរហ្នឹង? អ៊ីចឹងបញ្ហា ក្រមសីលធម៌នេះ វាជការមួយដែលយើងត្រូវ ទទួលស្គាល់ គ្មានលក្ខណៈចាប់បង្ខំ។ អ៊ីចឹង ទាល់តែយើងលើកម្ពស់របស់យើងមួយ ហើយ ត្រូវចាំថានេះមិនមែនជាច្បាប់ទេ វាជាក្រមសីល-ធម៌ដែលគិតគូរដោយស្ម័គ្រចិត្តទេ។ ដូច្នេះក្រម សីលធម៌នេះ វាជាការសំខាន់ ហើយសំខាន់ យើងជជែកគ្នា ដើម្បីផលប្រយោជន៍សង្គមរបស់ យើង”៕

ដោយ ៖ កុលបុត្រ 

RELATED ARTICLES