Thursday, October 24, 2024
Homeតារាខ្មែរពេជ្រ សោភា ៖សង្សារចាស់មិនហ៊ានរំខានក្ដីសុខ

ពេជ្រ សោភា ៖សង្សារចាស់មិនហ៊ានរំខានក្ដីសុខ

ភ្នំពេញ៖ពេជ្រ សោភា បានចែកផ្លូវជាមួយសង្សារបណ្ដូលចិត្តលោកឆឹម សក្កដា រយៈពេល​៤ខែ​ទៅហើយ ខណៈ​ដែលគ្រាន់តែបែកគូស្នេហ៍ចាស់ភ្លាមសោភា រកបានគូស្នេហ៍ថ្មីភ្លែតដែល​បុ​រ​ស​​​​នោះសង្ហារមិនចាញ់លោកសក្កដា នោះទេ។ប៉ុន្ដែដូចពាក្យគេថាអ្នកថ្មី មិនដូចអ្នកចាស់ ឬ​ឆ្នាំង​ចាស់​បាយឆ្ងាញ់នោះមិនខុសឡើយ ព្រោះថាតាំង​ពី​មានសង្សារថ្មីមកសោភា បានបណ្ដើរ​គ្នា​ជា​ចំហតែម្ដងគត់នោះគឺនៅថ្ងៃឆ្លងឆ្នាំសកល២០២១ ឈានចូល២០២២ ដែលពួកគេគេនាំ​គ្នា​​ទៅ​កៀក​កើយ​នៅសៀមរាប។តែតាំងពីខែមករាដល់មេសា នេះសោភា និងប្រុសរូបសង្ហារ​ដែលនាង​ចាត់​ទុក​ថាជាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងជួបគ្នានោះ​មិនដែលបង្ហាញ​ភាពផ្អែម​ល្ហែមស្នេហ៍ម្ដងណា​ឡើយ ទើបធ្វើឲ្យចំណងស្នេហាប្រែទៅជាក្រៀមក្រំ​រហូតពិបាកសន្និដ្ឋាន​ថាពួកគេនឹងអាចកាន់​ដៃ​គ្នាបានយូ​ប៉ុ​ណ្ណា​​ទៀតផង ព្រោះថាសូម្បីតែសោភា ឈឺក៍បុរស​រូប​នោះ​មិនបានបង្ហាញការយក​ចិត្តទុក​ដាក់ទៅមើលថែនាង​ដូចលោកសក្កដា ដែលធ្លាប់ធ្វើលើ​តារាវ័យ៣៨ឆ្នាំ​កន្លងមកឡើយ។

 ដោយឡែកលោកឆឹម សក្កដា សង្សារចាស់សោភា វិញបានប្រាប់អ្នកយកព័តមាន​យើង​​ថ្មីៗ​នេះថាលោកមិន​ហ៊ានរំខានក្ដីសុខរបស់សោភា ឡើយតែសុខៗបែជាមានរឿង​បែប​នេះសួរថាប្រុសណាទៅដែលមិន​ខូចចិត្ត?​លោកសក្កដា ថាចំពោះការរាប់អានរវាងលោក​និង​សោភា មិនដូចមុននោះទេ ហើយលោករងចាំ​ស្ទង់មើលថា​បើសិន​ជារូប​លោកនៅតែរាប់​អាន​សោភា តើប៉ៈពាល់ដល់អារម្មណ៍អ្នកថ្មីឬអត់ តែបើគេមិនពេញចិត្តព្រោះដូចជា​លោក​ចូល​ទៅ​រំខានគេនោះ ដាច់ខាតលោកមិនធ្វើនោះទេ។លោកសក្កដា មិនត្រឹមតែថាមានអារម្មណ៍ខូច​ចិត្ត​រឿងសោភា មានថ្មីនោះទេ តែលោកបានដាក់គោលដៅជីវិតថាដាច់ខាតពេលរកសង្សារ​ថ្មីគឺ​លោកត្រូវតែយកអ្នក​នៅក្រៅសិល្បៈវិញម្ដងហើយគឺមិនចង់ឈឺផ្សារដូចមុនទៀតទេ។

 ចំពោះពេជ្រ សោភា នាងមានអារម្មណ៍មិនទាន់ច្បាស់លាស់ជាមួយសង្សារថ្មីឡើយ ព្រោះម្ដងថាចង់រៀបការ តែជូនកាលនាងថាធ្លាប់រៀបការម្ដងរួចទៅហើយ អីចឹងមិនចង់​រៀប​ការ​ជាលើកទី២នោះទេ។

  សូមបញ្ជាក់ថាពេជ្រ សោភា ត្រូវបានគេចាត់ទុកថានាងជាតារាដែលមានអ្វីៗ​គ្រប់យ៉ាង​ដែលនាងធ្លាប់ប៉ងចង់​បានទាំងអស់នៅឆ្នាំ២០២២ នេះដូចជាផ្ទះធំ,រថយន្ដទំនើបៗ និងប្រើ​ប្រាស់​សម្ភារៈម៉ាកប្រេនល្បីៗពី​បរទស​ដែល​តារាផ្សេងៗទៀតមិនអាច​ធ្វើបានដូចនាង​។តែ​សោភា នៅខ្វះតែម្យាងគត់នោះគឺ​គូជី​វិត ហេតុនេះហើយបើនាង​រក្សារ​​ស្នេហា​ថ្មី​បានគង់វង្ស​នោះអ្នកទាំងឡាយដែលថាសោភា ជោគជ័យតែការងារសិល្បៈតែរឿង​ស្នេហាមិនសូវ​សម​ប្រកប​នោះនឹងស្ងាត់ទៅវិញបន្ដិចម្ដងៗជាមិនខាន៕

RELATED ARTICLES