ភ្នំពេញ ៖ ស្ត្រីម្នាក់ មានប្តី មានកូនដល់ទៅ ៤នាក់រួចទៅហើយ លុះប្តីរវល់ចេញទៅរកស៊ីឆ្ងាយ ចុះតាមខេត្ត យូរៗទើបមកផ្ទះម្តង ក៏បែកគំនិតនាំប្រុសក្មេងម្នាក់ទៅដេកនៅផ្ទះ ស្រាប់តែត្រូវបុរសជាប្តីតាមទាន់ ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ គោះទ្វារហៅមិនព្រមបើក ទើបបុរសជាប្តី សម្រេចដេកចាំមុខផ្ទះ ពេញ១យប់ លុះព្រឹកឡើង ទើប
ក្របួចទាំងប្រពន្ធ និងប្រុសក្មេង ទៅដោះស្រាយគ្នាឱ្យដឹងស-ខ្មៅ នៅប៉ុស្តិ៍នគរបាល។
ហេតុការណ៍ប្តីតាមទាន់ប្រពន្ធនាំប្រុសថ្មីមកដេកដល់ផ្ទះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ A21 ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ រហូតមកដល់វេលាម៉ោងប្រមាណ ៧និង៣០នាទីព្រឹក ថ្ងៃដដែល ទើបនគរបាល ចុះហៅអ្នកទាំង៣នាក់ មកជួបគ្នាដោះស្រាយគ្នា។
ស្ត្រីដែលនាំប្រុសថ្មីឡើងដេកដល់លើផ្ទះនោះ មានឈ្មោះ យ.ន.ច.ន.ថ អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកបុរសជាប្តី មានឈ្មោះ ហ.ណ.ន អាយុ២៧ឆ្នាំ មុខរបរជាអ្នកទិញលក់អចលនទ្រព្យ ទៅរកស៊ី និងប្រកបរបរការងារនៅឯខេត្តមណ្ឌលគិរី មានស្រុកកំណើត ភូមិទ្រាល ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ ដោយឡែក ភាគីប្រុសថ្មី មិនបានឱ្យស្គាល់ឈ្មោះឡើយ គ្រាន់តែដឹងថា មានអាយុប្រមាណជាង ២០ឆ្នាំ និងមានលំនៅឯខេត្តព្រះសីហនុ។
តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា មុនពេលជួបគ្នា ប្រពន្ធរបស់គាត់ ជាស្ត្រីមេម៉ាយមានកូនចំនួន៤នាក់ (ប្រុស៣ ស្រី១) រយៈពេលប្រមាណជាង ២ឆ្នាំមកហើយ ដែលគាត់បានស្គាល់ និងចាប់ចិត្តស្រឡាញ់ ហើយបានរៀបការ បានចុះសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នាត្រឹមត្រូវតាមផ្លូវច្បាប់។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ពួកគាត់នៅមិនទាន់មានកូនជាមួយគ្នានៅឡើយ ហើយរយៈពេលប្រមាណ ៧ខែមកហើយ ដែលគាត់ ២នាក់ប្តីប្រពន្ធ បានទៅទិញផ្ទះនៅក្រាំងធ្នង់ (ផ្ទះកើតហេតុខាងលើ) ដើម្បីរស់ជាមួយគ្នា។ ប៉ុន្តែមួយរយៈនេះ គាត់បានចេញទៅរកស៊ីនៅខេត្តមណ្ឌលគិរី ឯណោះ យូរៗទើបបានឡើងមកផ្ទះ ជួបមុខប្រពន្ធម្តង។
បុរសជាប្តី បន្តថា ស្រាប់តែមកដល់រយៈពេលប្រមាណ ៣ខែ ចុងក្រោយនេះ គាត់បានចាប់ផ្តើមមានការសង្ស័យថា ប្រពន្ធរបស់ខ្លួន ដូចជាមានអ្វីប្លែក ក្នុងនោះលុយកាក់រាប់ពាន់ រាប់ម៉ឺនដុល្លារ មិនដឹងទៅណា។ លុះក្រោយមក នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ គាត់ចាប់បាន ប្រពន្ធរបស់គាត់ផ្ញើសារទាក់ទងគ្នាជាមួយប្រុសថ្មី និងថែមទាំងបានណាត់គ្នាផឹកស៊ីទៀតផង តែគាត់មិនទាន់និយាយស្តីអ្វីទាំងអស់ ព្រោះខ្លាចបែករឿង ណាមួយមិនទាន់មាន
ភ័ស្តុតាងជាក់ច្បាស់នៅឡើយ។ បន្ទាប់មក គាត់ក៏បានលបត្រឡប់មកពីខេត្តវិញ ដោយមិនឱ្យប្រពន្ធដឹងនោះឡើយ ដើម្បីតាមដានប្រពន្ធ ស្រាប់តែមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ប្រពន្ធរបស់គាត់ បានណាត់ប្រុសម្នាក់ មកដេកនៅផ្ទះរបស់គាត់តែម្តង ជាហេតុធ្វើឱ្យគាត់ទ្រាំលែងបាន ក៏បានប្តឹងនគរបាលផ្អើលទាំងយប់ ហើយគោះទ្វារហៅប្រពន្ធដែរ តែនាងមិនព្រមបើកទ្វារសោះ ទើបគាត់ជាប្តី សម្រេចដេកចាំមុខផ្ទះ រហូតដល់ព្រឹក ទើបរាយ
ការណ៍ប្រាប់ប៉ូលិសចុះមកម្តងទៀត ហៅប្រពន្ធនិងប្រុសថ្មីនោះ ទៅសាកសួរ និងដោះស្រាយគ្នានៅប៉ុស្តិ៍តែម្តង។
បុរសជាប្តី បានបញ្ជាក់ពីជំហររបស់ខ្លួនថា គាត់គ្មាននិស្ស័យជាមួយស្រីផិតក្បត់ដែលលួចនាំប្រុសមកដេកនៅផ្ទះបែបនេះទៀតនោះទេ ហេតុនេះមានតែសម្រេចសុំលែងលះ ផ្តាច់សង្វាស និងចែកផ្លូវគ្នារៀងខ្លួនតែម្តង។
ទោះបីជាយ៉ាងណា ស្ត្រីជាប្រពន្ធ បានឱ្យដឹងថា បុរសម្នាក់នោះ គ្រាន់តែជាមិត្តភក្តិ ហើយនាងហៅមកដេកផ្ទះ ក៏ផ្អើលជ្រួលច្របល់ដែរ។ ចំណែកប្រុសក្មេងថ្មី ក៏បានឲ្យដឹងដូចគ្នាដែរថា រវាងពួកគេ គ្រាន់តែជាមិត្តភក្តិស្គាល់គ្នាតាមបណ្តាញសង្គម តែប៉ុណ្ណោះ៕