ភ្នំពេញ៖អ្នកមេម៉ាយសាច់សខ្ចីសុខ សោម៉ាវត្តី បង្ហាញអារម្មណ៍ហាក់ឯកាក្រោយចែកផ្លូវជាមួយសង្សារក្មេងកីឡាករបាល់ទាត់លី វ៉ាហេទ ជាង៥ខែមកនេះព្រោះពួកគេគ្មានគម្រោងផ្សះផ្សារស្នេហ៍ឲ្យដូចដើមវិញឡើយ និងព្យាយាមលាក់ពីមូលហេតុនៃការបែកបាក់ទៀតផង។យ៉ាងណាគេកត់សម្គាល់ថាសោម៉ាវត្តី ដែលក្រោយលែងប្ដីលោកទូច ដាណារ៉ា កាលពីឆ្នាំ២០១៤ នាងច្រើនតែជិះរថយន្ដមិនសូវទំនើបដូចជាកូនរថយន្ដតម្លៃក្រោម១ម៉ឺនដុល្លារនោះពេលនេះស្រាប់តែនាងឡើងការលីពជិះរថយន្ដម៉ាកJeep Rubicon ដែលមានតម្លៃខ្ទង់ជាង៨ម៉ឺនដុល្លារឯណ្ណោះ ទើបធ្វើឲ្យមិត្តភក្ដិវត្តី លាន់មាត់ថាពិធីការិនីរូបនេះចាប់ផ្ដើមឡើងកាលីពវិញហើយ បន្ទាប់ពីចែកផ្លូវជាមួយសង្សារជិតកន្លះឆ្នាំមកនេះ។តែវត្តី មិនតតបនិងឆ្លើយសំណួរទៅតារារួមអាជីពដែលពួកគេចង់ឲ្យនាងទម្លាយពីដើមចមដែលនាំឲ្យបែកបាក់នេះទេ។


គេចាំបានថាអំឡុងពេលដែលសុខ សោម៉ាវត្តី ភ្ជាប់ស្នេហ៍ជាមួយអតីតប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ ដែលជាកូនអតីតស្នងការរាជធានីភ្នំពេញលោកទូច ណារ័ត្ន នោះនាងធ្លាប់ហ៊ឺហាដល់ចំណុចកំពូលដូចជាជិះរថយន្ដថ្លៃៗមានម៉ាកRange Rover និងEscalade ជាដើមព្រមមានអង្គរក្សបើកជូនទៀតផង។ប៉ុន្ដែក្រោយនាងធ្លាក់ខ្លួនមេម៉ាយជាង៦ឆ្នាំមកនេះវត្តី មិនសូវប្រើប្រាស់សម្ភារៈថ្លៃៗដូចមុនទេ ទើបធ្វើឲ្យតារាខ្លះមើលរំលងនាង ព្រោះតារាកូន១រូបនេះបានផាត់ចោលសំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួន ហើយនាងសុខចិត្តប្រគល់បេះដូងទៅឲ្យប្រុសក្មេងវ៉ាហេទ ព្យាបាលរបួសបេះដូង។តែគូរឲ្យស្ដាយទោះជាពួកគេធ្លាប់បង្ហាញចំណងស្នេហាផ្អែមល្ហែមយ៉ាងណាក៍មិនអាចរក្សារស្នេហា១នេះឲ្យរឹងមាំបានដែរ ទើបធ្វើឲ្យសោម៉ាវត្តី ដែលមិនទាន់ទាំងបានជាពីរបួសបេះដូងចាស់ផង ពេលនេះដំបៅចាស់ធ្វើឲ្យនាងឈឺពើតផ្សារលើសដើមទៅវិញ។


ក្រៅពីបញ្ចេញរថយន្ដទំនើបនោះសុខ សោម៉ាវត្តី មិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីឡើយ តែតាមប្រភពថាឲ្យតែវត្តី ព្រមសាងស្នេហ៍មិនបើកចំហជាមួយមន្រ្ដីធំណាម្នាក់នោះច្បាស់ជានាងនឹងទទួលបាននូវអ្វីៗគ្រប់បែបយ៉ាងទាំងអស់មានលុយ ឡាន និងវីឡារជាដើម។តែវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារឿងមានមន្រ្ដីធំ និងប្រុសអ្នកមានទ្រព្យណាតាមស្រលាញ់មិនធ្វើឲ្យនាងរំភើបចិន្ដា នោះទេព្រោះថាបើនាងចង់បានប្ដីអ្នកធំម្លេះនាងចាំបាច់លែងប្ដីចាស់ធ្វើអី ព្រោះថាបច្ចុប្បន្នអីតីតប្ដីនាងក៍ឡើងធំគ្រាន់បើដែរ៕

