ភ្នំពេញ៖ឱក សុគន្ធកញ្ញា និងសុខ ស្រីនាង កាន់តែប្លែកទៅៗហើយព្រោះជូនកាលពួកគេដើរជាមួយគ្នាសុខៗស្រាប់តែអោបគ្នាស្អិតល្មូតដោយមិនក្វល់ពីអ្នកជិតខាងនោះទេ ខណៈដែលអ្នករួមតំណើរខ្លះថែមទាំងបានសំណូមពរឲ្យតារាទាំងពីរថើបគ្នាទាំងគ្មានកាមេរ៉ានៅពីមុខទៀតផង។សកម្មភាពបែបនេះធ្វើឲ្យក្រុមLesbian បានតាមដានស្រីនាង កាន់តែច្រើន ខណៈដែលសុគន្ធកញ្ញា មានស្វាមីទៅហើយនោះក្រុមស្រីស្រលាញ់ស្រីមិនសូវចាប់អារម្មណ៍នោះទេ ស្របពេលស្វាមីនាងលោកអ៊ឹង សុខលី មិនដែលខ្លាចភរិយាលោកជាប់ចិត្តជាមួយស្រីនាង នៅក្រៅឆាកមែនទែនឡើយ។


ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថានាងចង់ជម្នះភាពនៅទ្រឹងទីផ្សារចម្រៀងព្រោះក្រោយមានប្ដីនិងកូន១នាងមិនសូវលេចធ្លោដូចមុននោះទេ ទើបប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះហ៊ានដឹកដៃអ្នកមេម៉ាយវ័យក្មេងសុខ ស្រីនាង លេងឈុតស្នេហាស្រីស្រលាញ់ស្រីដូចគ្នាក្នុងខ្សែរឿង”ស្នេហាខ្ញុំ ផ្លូវ២”។អ្នកស្និតស្រីនាង បានបង្ហើបថាតាមពិតអតីតភរិយាលោកស៊ី សុវត្ថិ រូបនេះស្រលាញ់ប្រុសមិនមែនស្រីនោះទេ តែក្រោយពីមានlesbian តាមកាន់តែច្រើននោះធ្វើឲ្យស្រីនាង អាចប្រឈមការយកប្ដីថ្មីជាមិនខានព្រោះថាអាចទៅណាមកណានឹងមានស្រីតាមដេញស្នេហ៍។


ឱក សុគន្ធកញ្ញា និងសុខ ស្រីនាង បានបង្ហាញអារម្មណ៍អៀនគ្នាទៅវិញទៅមកតាំងពីពួកគេលេងឈុតពិសេសនោះមកម្លេះ ស្របពេលដែលទីផ្សារសិល្បៈរបស់ស្រីនាង ពេលនេះនៅតែមិនទាន់មានការប្រែប្រួលខ្លាំងនោះទេ ពោលគឺគ្រាន់តែធ្វើឲ្យស្រីៗដែលស្រលាញ់ភេទដូចគ្នាចាប់អារម្មណ៍ច្រើនជាងមុនប៉ុណ្ណោះ។ចំណែកសុគន្ធកញ្ញា នាងបានវិលត្រឡប់មកកាន់តំណែងធំឡើងវិញក្នុងនាមជាគណៈកម្មាការCambodian Idol រដូវកាលទី៤ ដែលដឹកនាំនិងគ្រប់គ្រងដោយស្វាមីរបស់នាងលោកអ៊ឹង សុខលី ហើយគេជឿរថាតារាកូន១អាចនឹងធ្វើឲ្យទីផ្សារសិល្បៈនាងមានគេចាប់អារម្មណ៍ដូចមុនឡើងវិញជាមិនខាន ខណៈដែលពេលនេះទោះជាសុគន្ធកញ្ញា មិនទាន់មានបទផ្ទុះដូចមុនក្ដី តែនាងនៅតែត្រូវប៉ាន់ក្ដាប់បានស្ពតពាណិជ្ជកម្មធំៗក្នុងកណ្ដាប់ដៃនៅឡើយ។អ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់លើកឡើងថាសុគន្ធកញ្ញា មុននេះថៅកែហង្សមាសឲ្យសម្រាកសិនក្រោយនាងសម្រាលកូន អីចឹងផលិតកម្មនេះចង់លើកនាងពេលណាក៍បានដែរ។លោកសុធីវណ្ណ ថាសូមកុំឲ្យអ្នកគាំទ្រសុគន្ធកញ្ញា បារម្ភខ្លាចនាងចុះខ្សោយឲ្យសោះ ព្រោះដាច់ខាតហង្សមាសនឹងមិនបណ្ដោយឲ្យតារាម្នាក់នេះធ្លាក់ឡើយ៕

