ភ្នំពេញ៖អ្នកនាងឡាយ លក្ខិណា បានសម្ងំនៅកាណាដារយៈពេល២ឆ្នាំកន្លះទៅហើយក្រោយអាកខានវិលវិញតាមការសន្យាកាលពីខែវិច្ឆិការឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុ។យ៉ាងណារយៈពេល៣០ខែដែលអ្នកមេម៉ាយលក្ខិណា បាត់មុខពីក្នុងស្រុកនេះនាងហាក់កាន់តែមានព្រលឹងនិងសាច់ឈាមទ្រលុកទ្រលន់ជាងមុនហើយនៅថ្ងៃចូលឆ្នាំខ្មែរកន្លងមកនេះអ្នកនាងថែមទាំងបានចេញច្រៀងសម្ដែងនៅតាមវត្តខ្មែរមួយចំនួននៅកាណាដាទៀតផង។ប៉ុន្ដែលក្ខិណា មិនកំណត់ពេលវេលាវិលចូលស្រុកសារជាថ្មីនៅពេលណានោះទេ ខណៈដែលពេលនេះតារាដែលកំពុងរស់នៅកាណាដាមានដូចជាអ្នកនាងសៀម ស្រីណុច ,រស់ ម៉ូនីកា និងម៉ុក អានីត ជាដើមស្របពេលដែលមាស សុខសោភា មានប្ដីនៅកាណាដាដែរនោះពេលនេះនាងនិងស្វាមីកំពុងនៅខ្មែរហើយគ្រាន់តែចុះឡើងៗប៉ុណ្ណោះ។សម្រាប់អ្នកនាងលក្ខិណា វិញមុនពន្យាពេលនៅកាណាដាជាង២ឆ្នាំនេះនាងធ្លាប់លេចឭថាមានភាពស្និតស្នាលគ្នាចម្លែកជាមួយថៅកែស្រីម្នាក់រហូតត្រូវបានគេសង្ស័យថាអ្នកមេម៉ាយរូបនេះស្រលាញ់ភេទដូចគ្នាទៀតផង ។តែពេលនោះអ្នកនាងលក្ខិណា ប្រាប់ថានាងមិនមែនជាមនុស្សស្រីស្រលាញ់ភេទដូចគ្នានោះទេ ហើយទំនាក់ទំនងរវាងនាងនិងថៅកែស្រីនោះគឺក្នុងនាមនាងជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុននោះដែលថៅកែផ្ដល់សិទ្ធិឲ្យក្នុងការជ្រើសរើសតារាមកពីខ្មែរទៅច្រៀងនៅកាណាដាប៉ុណ្ណោះ។ក្រោយអះអាងបែបនេះស្រាប់តែនៅចុងខែសីហាឆ្នាំ២០១៩ នោះមានព័តមានថាអ្នកនាងលក្ខិណា បានជួបស្នេហ៍ថ្មីជាសេដ្ឋីកាណាដាម្នាក់ហើយស្រាប់តែបាត់ដំណឹងអតីតតារាសម្ដែងរូបនេះសូន្យឈឹងរហូតមកដល់បច្ចុប្បន្ន ហើយនាងលែងតតបចំពោះសំណួររបស់អ្នកសារព័តមានដូចមុនទៀតហើយ។


គូររំលឹកថាអ្នកនាងឡាយ លក្ខិណា បានចេញចេញទៅច្រៀងនៅកាណាជាលើកទី២កាលពីដើមខែសីហាឆ្នាំ២០១៩ ដែលតាមគម្រោងនាងត្រូវមកដល់ខ្មែរវិញតាំងពីថ្ងៃទី៣១ខែវិច្ឆិការឆ្នាំ២០១៩ ម្លេះ។ប៉ុន្ដែឥឡូវអ្នកនាងលក្ខិណា បែជាមិនមកតាមការសន្យាទៅវិញ ខណៈដែលរឿងភាគរបស់ផលិតកម្មមួយចំនួនដែលជ្រើសរើសនាងឲ្យសម្ដែងជាតួម្ដាយរងចាំលក្ខិណា មកដល់ស្រុកវិញនឹងតំណើរការថតនោះក្រុមផលិតករបានដាក់តារាផ្សេងជំនួសនាងអស់ទៅហើយ ព្រោះតែពួកគេយល់ថាអ្នកនាងលក្ខិណា ទៅដល់ត្រើយសុខសាន្ដហើយមិនមកវិញនោះទេ។តែលក្ខិណា ធ្លាប់អះអាងថានាងទៅកាណាដានោះគឺដើម្បីច្រៀង ឲ្យផលិតកម្មមួយ ឈ្មោះថាSandapl Production ហើយនិងមានការច្រៀងសម្ដែងទៅតាមកម្មវិធីជាក់ស្ដែងផងដែរ។អ្នកនាងលក្ខិណា ដែលបាត់មុខពីអាជីពសិល្បៈរយៈពេល១២ឆ្នាំហើយទើបតែវិលរកអាជីពចាស់វិញកាលពីខែឆ្នាំ២០១៦ តាមរយៈការចេញច្រៀងរាំតាមឆាកតន្រ្ដីជាមួយលោកអែន ឌី នោះថាមុខរបររបស់នាងនៅក្នុងស្រុកដែលមានហាងខោអាវជាច្រើនឆ្នាំមកហើយនោះមានបងប្អូននាងគ្រប់គ្រងជំនួស ហេតុនេះទោះជានាងទៅបរទេសច្រើនខែក៍អត់បញ្ហាដែរ។ប៉ុន្ដែក្នុងជំនួបផ្ទាល់មុនឡើងយន្ដហោះនោះអ្នកនាងលក្ខិណា ថានាងនឹងវិលវិញតាមកាលកំណត់ តែពេលនេះបែជានាងជាប់ស្នេហ៍នៅកាណាដា រហូតមានព័តមានថានាងចង់រស់នៅទីនោះជាមួយគូស្នេហ៍ជាអចិនត្រយ៍ទៅវិញ។


គូរបញ្ជាក់ថាមុនចេញទៅកាណាដាអ្នកនាងឡាយ លក្ខិណា បានបន្សល់ស្នាដៃភាពយន្ដរឿង”ផ្កាថ្ម”របស់ហង្សមាស និងរឿង”រវាងយើង”របស់បាយ័នក្នុងនាមនាងជាតួម្ដាយ ហើយមានដំណឹងថាលោកឧកញ៉ាតាតាមួយចំនួនបានរងចាំនាងវិលវិញដើម្បីសុំមើលថែបេះដូងអ្នកមេម៉ាយសាច់សខ្ចីនេះទៀតផង។តែពេលនេះអ្នកនាងលក្ខិណា ដែលរបូតងារជំទាវព្រោះប៉ៈស្នេហ៍លោកឧកញ៉ាម្នាក់ក៍ប្រេះឆាទៅវិញនោះ បែជាជ្រើសស្នេហ៍ថ្មី”ជួញឆ្ងាយ ប្រសើរជាងជួញជិត”ទៅវិញ៕

