បារាំង៖ក្រោយអាកខានមកស្រុកអស់ជាច្រើនខែដោយសារតែកូវីដ ពេលនេះអតីតតារាសម្ដែង និងចម្រៀងឈាន នីហ្សា ដែលកំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង នោះបានឲ្យដឹងថានាងមានការនឹករលឹកដល់ក្រុមគ្រួសារ,បងប្អូន និងមិត្តភក្ដិដែលរស់នៅខ្មែរជាខ្លាំងទើបត្រៀមមកលេងភ្នំពេញជាថ្មីក្នុងពេលឆាប់ៗខាងមុខនេះហើយ ។នីហ្សា ថានាងបានលើកពេលមកភ្នំពេញជាច្រើនលើកច្រើនសារដោយសារតែកាលនោះកូវីដផ្ទុះខ្លាំងពេក ប៉ុន្ដែក្រោយទទួលព័តមានថាបច្ចុប្បន្ននៅខ្មែរស្ថានភាពកូវីដកាន់តែថមថយនោះទើបពេលនេះគិតថានាងអាចមកលេងស្រុកបានហើយ។


តារាដែលចេញទៅរស់នៅប្រទេសបារាំងជាង៨ឆ្នាំមកនេះបានឲ្យដឹងទៀតថាការមកលើកនេះនាងក៍ត្រៀមដំណើរការហាងគ្រឿងសម្អាងផ្នែកCosmetic ដែលត្រៀមនឹងសម្ពោធនាពេលខាងមុខនេះដែរ ខណៈដែលផលិតផលដែលនាងយកមកតម្រូវការអតិថិជននោះគឺឈ្មោះGGNG ផលិតនៅរោងចក្រនៅប្រទេសថៃ ដោយមានអាជ្ញាប័ណ្ឌ(license)យ៉ាងត្រឹមត្រូវពីក្រសួងពាក់ព័ន្ធទាំងអស់។តារាដែលរក្សារបានរូបសម្រស់នៅតែផូផង់ទោះជាពេលនេះមានកូន២នាក់ទៅហើយនោះថាតាមពិតផលិតផលដែលនាងប្រើឈ្មោះប្រេនផ្ទាល់ខ្លួននោះនាងបានដាក់លក់តាំងពីនាងមិនទាន់មកដល់ខ្មែរម្លេះ ព្រោះថានៅខ្មែរនាងមានក្រុមការងារធ្វើការងារទាំងនោះជំនួស។នីហ្សា មានជំនឿរចិត្តយ៉ាងមុតមាំថាទោះជានាងមានការយឺតយ៉ាវបន្ដិចក្នុងការតំណើរការលក់ផលិតផលក៍ដូចជាសម្ពោធហាងដោយសារតែកូវីដក៍ដោយតែនាងជឿរថាអតិថិជនទាំងអស់នឹងគាំទ្រចំពោះផលិតផលដែលមានគុណភាពប្រកបដោយជំនឿរទុកចិត្តមួយនេះទើបរូបនាងសម្រេចចិត្តបើកអាជីវកម្មដែលខ្លួនឯងស្រលាញ់ជាយូមកហើយនេះឡើង។


ឈាន នីហ្សា បានឲ្យដឹងដែរថាក្រោយនាងមានហាងផ្ទាល់ខ្លួននៅទីក្រុងភ្នំពេញ ហើយផលិតផលរបស់នាងតំណើរការដោយរលូននោះនាងនឹងចុះឡើងមកខ្មែរឲ្យបានកាន់តែញឹកញាប់ជាងមុន ខណៈដែលនៅថ្ងៃអនាគតនាងមានគម្រោងចង់មករស់នៅខ្មែរច្រើនជាងបារាំងផងដែរ ។ប៉ុន្ដែកូនប្រុសស្រីទាំងពីររបស់នាងបន្ដរស់នៅនិងរៀនសូត្រជាធម្មតានៅបារាំង ខណៈដែលពេលនេះនាងមិនទាន់មានគម្រោងយកកូនទី៣ឡើយ៕


