Thursday, March 20, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ប្ដីការពារទាំង២ច្រក

ឱក សុគន្ធកញ្ញា ៖ប្ដីការពារទាំង២ច្រក

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចេញមកវិញក្នុងតំណែងជាគណៈកម្មាការCambodian Idol រដូវ​កាលទី៤ ដែល​មា​ន​ស្វាមីនាងជាអ្នកគ្រប់គ្រងហើយ​ច្បាស់ណាស់ថាតារាកូន១នៅតែត្រូវ​បាន​គេមើលឃើញថា​នាងមាន​ព្រលឹង​ជា​ង​មុនដដែល ទោះជាញឹកញាប់សុគន្ធកញ្ញា ព្យាយាម​ហា​ត់​ប្រាណ​យ៉ាងណាក៍ដោយ។អ្វីដែលគូរឲ្យចាប់​អារម្ម​ណ៍​ផងដែរសុគន្ធកញ្ញា ដែលត្រូវបានគេ​មើល​ឃើញថា​ទីផ្សារចម្រៀងនាងមិនសូវមានសន្ទុះខ្លាំង​ក្លាដូចកាល​នៅ​លីវ​នោះ តែនាងនៅ​រក្សារបានតួនាទីក្នុងស្ពតពាណិជ្ជកម្មធំៗដូចមុនដដែល ទើបធ្វើឲ្យនាងមានប្រាក់​ចំណូលពី​សិ​ល្បៈ​នៅតែថេ និងនាំឲ្យតារាផ្សេងញញើតជាមួយនាង។ដោយឡែកមជ្ឈដ្ឋាន​មហាជនមើល​ឃើញថា​សុគន្ធ​កញ្ញា ត្រូវបានស្វាមីនាងការពារទាំង២ច្រកតែម្ដង ដើម្បីរក្សារលំនឹង​ភរិយា​រប​ស់លោក​នោះគឺតំ​ណែងធំៗនៅហង្ស​មាស​ជាគណៈកម្មាការ និងគ្រូបង្វឹកគឺនាងទទួល​បាន​ច្រើនជាងតារាផ្សេងៗទៀត  ខណៈដែលស្ពត​ពា​ណិ​ជ្ជកម្មធំៗ​ក៍​លោក​សុខលី នៅឈពីក្រោយ​ខ្នងសុគន្ធកញ្ញា ដែរ។ប៉ុន្ដែកន្លងមកមានតារារួម​ដំបូល​ហង្ស​មាសបានចេញមុខ​ការ​ពារ​សុគន្ធ​កញ្ញា ថាការចាប់បានស្ពតពាណិជ្ជកម្មទាំង​ឡាយ​របស់សុគន្ធកញ្ញា នោះគឺនៅលើក្រុមហ៊ុនគេ​ចុច​យកឈ្មោះនាងមិនមែនលោកសុខលី  ជាអ្នកកំណត់និង​តម្រូវឲ្យ​គេយកតែប្រពន្ធ​លោក​នោះ​ឡើយ។

 ឱក សុគន្ធកញ្ញា បានបង្ហាញការប្រឹងប្រែងស្ដារមុខមាត់ឡើងវិញ​ក្រោយបន្ធូដៃ​ជាច្រើន​ខែតាំងពីពពោះនិង​បន្ទាប់​ពីសម្រាលកូន ខណៈដែលនាងក៍ក្លាហានហ៊ានលេង​ឈុត​ស្រ​លា​ញ់​​គ្នា​ជាមួយសុខ ស្រីនាង (lesbian)តាមរយៈខ្សែរឿង”ស្នេហាខ្ញុំ ផ្លូវ២”ដែលធ្វើឲ្យក្រុម​ស្រីស្រ​លា​ញ់​ស្រីជ្រួលច្របល់អស់។ប៉ុន្ដែស្វាមីសុគន្ធកញ្ញា ហាក់មិនក្វល់ក្វាយបារម្ភរឿងភរិយារបស់​លោកជាប់ចិត្តជាមួយស្រីនាង មែនទែនឡើយ ហើយថ្មីៗនេះ​លោក​សុខលី ថែមទាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បង្ហាញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការស្រលាញ់ចំពោះក្រុមគ្រួសារសុគន្ធក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិសេសម្ដាយក្មេករបស់លោកអ្នកស្រីអ៊ិន ថាច ដូចម្ដាយរបស់លោកដែរនៅថ្ងៃបុណ្យទិវាម្ដាយ(Mother’s Day)ដែលធ្វើឲ្យសុគន្ធកញ្ញា កាន់តែ​បមាន​ភាព​កក់​ក្ដៅថែមទៀត។

អ្នកសិល្បកររួមអាជីពនៅតែចាត់ទុកថាឱក សុគន្ធកញ្ញា ជាតារា​ដែលជោគជ័យទាំងអាជីព​សិល្បៈ និងស្នេហានៅ​ឆ្នាំ២០២២ នេះហើយអ្វីដែលតារាកូន១​ធ្វើ​បាន​នោះគឺស្វាមីរបស់នាងកាលនៅលីវ​ធ្លាប់​លេ​ច​ឭថា​មានស្រីស្នេហ៍​ជា​តារាស្អាតៗនោះ​ស្រាប់​​តែពេលនេះលោកសុខលី ស្រលាញ់និងស្មោះស្ម័គ្រ តែភរិ​យា​របស់លោកតែម្នាក់​ប៉ុ​ណ្ណោះ​ដោយលោកប្អូនថៅកែហង្សមាសថែមទាំងហៅប្រពន្ធថាជា”ឧត្តមភរិយា”ទៀតផង។តាមព័តមានថា​ដើម្បីឲ្យប្ដី​កា​ន់​​តែស្រលាញ់ថែមខ្លាំងថែមទៀតសុគន្ធកញ្ញា នឹងរៀបគម្រោង​យក​កូន​ទី២នា​ពេល​ដ៍ឆាប់ៗខាងមុខនេះ៕

RELATED ARTICLES