បារាំង៖ក្រោយទៅរស់នៅទីក្រុងប៉ារីស ប្រទេសបារាំងអស់រយៈពេលជាង៨ឆ្នាំ អតីតតារាសម្ដែងនិងចម្រៀងឈាន នីហ្សា តែងតែចុះមកលេងនៅខ្មែរជាញឹកញាប់ដើម្បីជួបជុំគ្រួសារ និងសម្លឹងមើលឱកាសក្នុងការធ្វើអាជីវកម្ម។ប៉ុន្ដែដោយសារតែកូវីដអុកឡុកជិត៣ឆ្នាំមកនេះធ្វើឲ្យនីហ្សា បានខកខានមកលេងស្រុករយៈពេលជាច្រើនខែមកហើយទើបធ្វើឲ្យអាជីវកម្មដែលនាងគ្រោងបង្កើតឡើងឲ្យចេញជារូបរាងតាំងពីដើមឆ្នាំ២០២០ នោះបានអូសបន្លាយអស់មួយអន្លើ ព្រោះរងចាំពេលវេលាអំណោយផល។យ៉ាងណានីហ្សា មិនបោះបង់ផែនការដែលនាងស្រលាញ់នោះទេ នោះគឺការបើកហាង១លក់គ្រឿងសម្អាង(Cosmetic)នៅភ្នំពេញសម្រាប់ស្ដុកអ៊ឺវ៉ាន់ និង អតិថិជនទៅទទួលការកុម្មង់ទាំងឡាយតាមOnline។នីហ្សា មិនប្រាប់ពីទំហ៊ុំទឹកប្រាក់ដែលនាងបង្កើតមុខរបរនេះឡើងថាចាយអស់ប៉ុន្មានឡើយ តែនាងថាសម្រាប់ទីផ្សារនៅកម្ពុជានៅតែទួលាយទើបនាងសម្រេចចិត្តបង្កើតមុខជំនួញនេះឡើង។


តារាដែលមានកូន២នាក់(ស្រី១)ហើយនៅតែរក្សាររូបសម្រស់បានផូផង់ដូចអំឡុងលេងសិល្បៈនោះបានលើកឡើងថាផលិតផលដែលនាងយកមកលក់ឲ្យភ្ញៀវរបស់នាងនោះគឺឈ្មោះGGNG ដែលផលិតនៅរោងចក្រថៃហើយការប្រើប្រេនផ្ទាល់ខ្លួននោះគឺចំណាយទុនអស់ច្រើនគូសម។នាងថាដើម្បីឲ្យអតិថិជនរបស់នាងទាំងអស់កាន់តែមានទំនុកចិត្តថែមទៀតនោះនាងបានចុះបញ្ចីការ(license)នៅក្រសួងពាក់ព័ពន្ធទាំងអស់ ហើយពេលនេះទោះជានាងកំពុងរស់នៅបារាំងមែន តែផលិតផលទាំងនោះបានតំណើរការលក់ជាធម្មតានៅខ្មែរ ព្រោះនាងមានក្រុមការងារធ្វើការងារនោះជំនួស។


ឈាន នីហ្សា ថានាងមានការនឹករលឹកដល់មិត្តរួមអាជីពជាខ្លាំងក្រោយចាកចេញពីអាជីពសិល្បៈជាច្រើនឆ្នាំមកនេះ។យ៉ាងណានាងថានឹងមកលេងស្រុកក្នុងពេលឆាប់ៗដើម្បីសម្ពោធហាងក្នុងក្តីស្រម៉ៃ ហើយពេលផលិតផលតំណើរការល្អហើយនាងនឹងចុះមកខ្មែរឲ្យបានកាន់តែញឹកញាប់ជាងមុន។តារារូបស្រស់នីហ្សា មិនមានគម្រោងវិលចូលសិល្បៈសារជាថ្មីវិញទេ ប៉ុន្ដែនាងថាអាចនឹងមករស់នៅខ្មែរវិញនៅថ្ងៃអនាគត តែកូនៗជាទីស្រលាញ់របស់នាងពួកគេបន្ដរស់នៅនិងរៀនសូត្រនៅបារាំងជាធម្មតា។ ក្រៅពីឈាន នីហ្សា តារាដែលទៅរស់នៅបរទេសហើយវិលមករកស៊ីផ្នែកCosmetic មានដូចជាអ្នកនាងដាញ់ ម៉ូនីកា និងគឹម លីហ្សា ជាដើម៕


