Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកថ្ម បុកឡានក្រឡុកស៊ីម៉ងត៍ កៀបតៃកុងរបួសធ្ងន់

ឡានដឹកថ្ម បុកឡានក្រឡុកស៊ីម៉ងត៍ កៀបតៃកុងរបួសធ្ងន់

ខេត្តបាត់ដំបង ៖ តៃកុងរថយន្តបែនដឹកដីម្នាក់ បានទទួលរងរបួសយ៉ាងធ្ងន់ ខណៈពេលកំពុងបើករថយន្តលើកំណាត់ផ្លូវហាយវេ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ បើកឆ្លងកាត់ពីមុខ បណ្តាលឱ្យជ្រុលបុកយ៉ាងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចកំណាត់ផ្លូវប្រសព្វហាយវេ ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្ត ១គ្រឿង ម៉ាកហ៊្វុយសូ ជារថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A-0085 អ្នកបើកបរឈ្មោះនិល សានិត អាយុ៣៥ឆ្នាំ មានលំនៅភូមិចម្ការឫស្សី សង្កាត់ព្រែកព្

រះស្តេច ខេត្តព្រៃវែង និងរថយន្ត ១គ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ជារថយន្តប៉ែនដឹកថ្ម អ្នកបើកបរដោយឈ្មោះមិត នី ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅ ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ ករណីនេះបណ្តាលឱ្យអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ (រថយន្តដឹកថ្ម) រងរបួសធ្ងន់។

ក្រោយពីកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដកហូតវត្ថុតាង រថយន្តចំនួន ២គ្រឿង ហើយបានបញ្ជូនអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ មកមន្ទីរពេទ្យ។

សមត្ថកិច្ចជំនាញ បញ្ជាក់ថា តាមការពិនិត្យទីតាំងកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ (បែនដឹកថ្ម) បានបើកបរពីទិសខាងលិច ទៅទិសខាងកើត ពេលមកដល់កន្លែងកើតហេតុ បានបុករថយន្តម៉ាកហ៊ីណូ (ក្រឡុកស៊ីម៉ងត៍) ដែលបើកបរឆ្លងកាត់ពីទិសខាងជើង ទៅទិសខាងត្បូង ចំចំហៀងខាងស្តាំតែម្តង បណ្តាលឱ្យកៀបជាប់តៃកុងតែម្តង៕

RELATED ARTICLES