ភ្នំពេញ៖នាយចឺម បានចែកផ្លូគ្នាជាមួយសង្សារទី៣ស្រីស្អាតហ្វា ហ្វា ហៅស្រីយី ជិត១ឆ្នាំទៅហើយដែលទាំងលោកមេសា និងនាងហ្វា ហ្វា បានព្យាយាមបិតបាំងរៀងៗខ្លួនពីមូលហេតុនៃការប្រេះឆាស្នេហ៍កណ្ដាលផ្លូវនេះ។អ្វីដែលលោកមេសា ធ្វើឲ្យអតីតសង្សាររបស់ខ្លួនស្រឡាំងកាំងនោះគឺនាយថ្លែងថាសង្សារពីមុនៗរបស់នាយ ចូលមកដើម្បីតែផលប្រយោជន៍ពីខ្លួន មិនដូចសង្សារថ្មីនាងសេង សុខគីម នោះទេដែលស្រលាញ់នាយដោយស្មោះស។

ក្នុងជំនួបជាមួយនាងហ្វា ហ្វា កន្លងមកស្រីស្អាតរូបនេះថានាងមិនទុកនាយចឺម ជាគូបដិបក្សក្រោយក្លាយទៅជាអ្នកដ៍ទៃនោះទេ ហើយបើនាយចឺម ហៅថតMVនាងនឹងទៅថតសម្ដែងដូចដើម។ដោយឡែកនាយចឺម វិញថាឲ្យតែមានបទណាសាកសមស្រីយី សម្ដែងនាយនឹងហៅថតភ្លាម។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់នៅពេលដែលនាយចឺម កំពុងតែល្អូកល្អើនស្នេហ៍ជាមួយសង្សារទី៤ជាអ្នកមេម៉ាយកូន១សាច់សខ្ចីដូចម៉ែសំឡីស្រាប់តែនាងហ្វា ហ្វា លែងទុកបេះដូងឲ្យនៅទំនេរទៀតហើយពោលគឺនាងបានភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសម្នាក់ដែលមានកម្ពស់ខ្ពស់ជាងនាយចឺម ហើយប្រុសនោះសន្យារក្សារស្នេហាជាមួយស្រីយី ចាប់ពីពេលនេះតទៅ។

ការបង្ហាញស្នេហ៍ថ្មីរបស់ស្រីយី នៅពេលនេះជាសញ្ញាមួយតបទៅនាយចឺម ថានាងមិនខ្វះប្រុសរងចាំត្រងស្នេហ៍និងព្យាបាលរបួសបេះដូងឲ្យបានជាសះស្បើយវិញឡើយ ពោលគឺគ្រាន់តែឆ្លើយថាOk រកបានថ្មីភ្លាម។ ដោយឡែកនាយចឺម វិញមុននេះគាំងចម្លើយនៅពេលដែលត្រូវFan ម្នាក់បានសួរត្រង់ៗថាម៉េចបាននាយល្បីប៉ុណ្ណឹងដែរ បែជាមកយកប្រពន្ធមេម៉ាយនោះ ?លោកមេសា បានបង្វឹលសំណួរទៅឲ្យនាងសុខគីម ឆ្លើយជំនួសនាយតបទៅម្ចាស់សំណួរវិញ។ចំណែកFan របស់នាងហ្វា ហ្វា វិញបានចូលទៅខមិន ពេលឃើញស្រីយី រកបានសង្សារថ្មីនោះថាម៉េចហើយនាយចឺម ស្ដាយក្រោយអត់?គិតអី?ចោលក្រមុំ ទៅយកមេម៉ាយ? យ៉ាងណាជុំវិញរឿងនាយចឺម ប្រេះឆាស្នេហ៍នាងហ្វា ហ្វា នេះលោកមេសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថានាយក៍មិនចង់បែកពីស្រីយី ដែរតែធ្វើម៉េចបើមិនអាចកាន់ដៃគ្នាតទៅមុខទៀតបានគឺមានតែដើរផ្លូវរៀងៗខ្លួនទៅចុះ។នាយចឺម ប្រកាន់ទស្សនៈថាត្រឹមជាសង្សារអាចប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ ព្រោះសូម្បីតែខ្លះជាប្ដីប្រពន្ធគ្នាផងនៅតែបែកគ្នា អីចឹងគ្មានអ្នកណាដឹងថានៅពេលខាងមុខមានរឿងអ្វីកើតឡើងនោះទេ៕


