Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនស្រីមិនទាន់មានប្តី ពោះធំ៦ខែ ម៉ែឈ្លេចសួរ ធ្លាយតាបង្កើតចាប់រំលោភ២ដង

កូនស្រីមិនទាន់មានប្តី ពោះធំ៦ខែ ម៉ែឈ្លេចសួរ ធ្លាយតាបង្កើតចាប់រំលោភ២ដង

ខេត្តពោធិ៍សាត់ ៖ នារីម្នាក់ មិនទាន់មានប្តីទេ តែត្រូវបានស្ត្រីជាម្តាយប្រទះឃើញថា បានកើតមានសភាពប្លែកខុសប្រក្រតីពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែផ្ទៃពោះចេះតែខ្ទាតធំចម្លែក ម្តាយសួរនាំក៏មិនឆ្លើយ សង្ស័យថាកើតទាចទឹក ទើបនាំទៅមន្ទីរពេទ្យពិនិត្យ ស្រាប់តែពេទ្យប្រាប់ថា មានផ្ទៃពោះ៦ខែទៅហើយ លុះស្ត្រីជាម្តាយឈ្លេចសួរ ទើបកូនស្រីដាច់ចិត្តទម្លាយប្រាប់ថា នាងត្រូវជីតាបង្កើត ចាប់រំលោភសេពសន្ថវ:បានសម្រេចដល់ទៅ ២ដង ពេលនាងចេញទៅឃ្វាលគោ ។

ករណីជីតាបង្កើតចាប់រំលោភសេពសន្ថវ:ចៅស្រីខ្លួនឯង រហូតដល់មានផ្ទៃពោះ ៦ខែ ទើបបែកការនេះ បានកើតឡើង កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ នៅចំណុចព្រៃខាងក្រោយភូមិ ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ។ លុះក្រោយពីរឿងរ៉ាវបានបែកធ្លាយ ជនសង្ស័យជាជីតាដែលចាប់រំលោភចៅស្រី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រួចក៏នាំយកមកសាកសួរតាមនីតិវិធី។

ជនសង្ស័យជាជីតាដែលចាប់រំលោភចៅស្រីបង្កើត ចំនួន២ដង រហូតដល់មានផ្ទៃពោះ ៦ខែ ទើបបែកការ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសឿន ទី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ប.ស.ន អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សមានសតិមិនប្រក្រតី។ ជនសង្ស័យ និងនារីរងគ្រោះ ត្រូវជាជីតា និងចៅបង្កើត មានលំនៅក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ជាមួយគ្នា។

តាមសម្តីស្ត្រីជាម្តាយនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មួយរយៈចុងក្រោយនេះ គាត់បានសង្កេតឃើញថា កូនស្រីរបស់គាត់ (នារីរងគ្រោះ) ហាក់មានសភាពប្លែក ដូចជាទឹកមុខស្លេកស្លាំង ហើយមានពោះខ្ទាតធំចម្លែក ទើបរូបគាត់បានឈ្លេចសួរនាំកូនស្រី តែនាងមិនព្រមប្រាប់សោះ ទើបគាត់សម្រេចនាំកូនស្រីទៅមន្ទីរពេទ្យ ដើម្បីពិនិត្យផ្ទៃពោះ ព្រោះសង្ស័យថាកូនស្រី កើតទាចទឹក ឬមានផ្ទៃពោះ។

ស្ត្រីជាម្តាយ បន្តថា លុះមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គាត់បាននាំកូនស្រីរូបនេះ ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យផ្ទៃពោះ លុះពិនិត្យរួច គ្រូពេទ្យបានប្រាប់គាត់ជាម្តាយថា កូនស្រីរបស់គាត់ មានផ្ទៃពោះ៦ ខែទៅហើយ ឮបែបនេះ គាត់ស្ទើរគាំងបេះដូងស្លាប់មួយរំពេច ព្រោះនៅសុខៗកូនស្រីរបស់គាត់ដែលមិនទាន់មានប្តីផង បែរជាមានផ្ទៃពោះ មិនដឹងថាជាមួយអ្នកណា ឬមានអ្នកណាម្នាក់ធ្វើបាប។ បន្ទាប់មក គាត់ក៏បានឈ្លេចសួរកូនស្រីថា ម៉េចបានមានផ្ទៃពោះ រហូតដល់កូនស្រី បានទម្លាយប្រាប់ថា តាមពិតរូបនាង ត្រូវបានជីតាបង្កើត (ជនសង្ស័យ ឈ្មោះសឿន ទី) ចាប់រំលោភសេពសន្ថវ:បានសម្រេច ចំនួន២លើក តាំងពីអំឡុងខែធ្នូ ឆ្នាំ២០២១ ខណៈដែលនាងបានចេញទៅឃ្វាលគោ ក៏ត្រូវជីតាល្បួងនាំចូលព្រៃ ចាប់រំលោភជាបន្តបន្ទាប់ ចំនួន២ដង។

ក្រោយពីស្តាប់សម្តីកូនស្រីរៀបរាប់ប្រាប់រួចហើយ ស្ត្រីជាម្តាយ ក៏សម្រេចទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗតែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងនគរបាលស្រុកភ្នំក្រវាញ បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះសឿន ទី ដែលត្រូវជាជីតាបង្កើតរបស់នារីរងគ្រោះ នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលចៅស្រីចោទប្រកាន់មែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES