Monday, December 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែក្លឹបខឹងចុងភៅ ដកកាំភ្លើងបាញ់១គ្រាប់

ថៅកែក្លឹបខឹងចុងភៅ ដកកាំភ្លើងបាញ់១គ្រាប់

ភ្នំពេញ ៖ បុរសម្នាក់ ជាថៅកែក្លឹបកម្សាន្ត ដឹ ស្តម គ្រាន់តែខឹងសម្បាជាមួយនឹងចុងភៅម្នាក់ ជាកូនចៅរបស់ខ្លួន ស្រាប់តែដកកាំភ្លើងគំរាម រួចបាញ់ឡើងលើ១គ្រាប់ បណ្តាលឱ្យធ្លុះដំបូលស័ង្កសី បន្ទាប់មក ក៏ឡើងបើករថយន្តគេចចេញពីក្លឹបបាត់ស្រមោល ផ្អើលដល់ភ្ញៀវ និងសមត្ថកិច្ចមូលដ្ឋាន និងអាវុធហត្ថ ចុះអន្តរាគមន៍ រើសសំបកគ្រាប់យកមកទុក ដើម្បីស្រាវជ្រាវបន្ត។

ហេតុការណ៍ថៅកែក្លឹបបាញ់បោះសេរី គំរាមកូនចៅរបស់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្លឹបកម្សាន្ត ដឹ ស្តម ជាប់ផ្លូវលេខ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនបង្កហេតុជាខ្មាន់កាំភ្លើង និងជាថៅកែក្លឹបខាងលើ មានឈ្មោះហេង សុផល អាយុជាង៤០ឆ្នាំ។ រីឯបុរសរងគ្រោះ មានឈ្មោះឈូក សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរចុងភៅក្នុងក្លឹប ដឹ ស្តម។

តាមស្ត្រីជាចុងភៅនៅក្នុងក្លឹបកម្សាន្តខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនបង្កហេតុ ត្រូវជាថៅកែខ្លួន បានចូលមករករឿង ដោយមិនសួរហេតុផលអ្វីទាំងអស់ និងបានទៅវាយរទេះគោដុតឱ្យខ្ទេច រួចចង់

វាយទាំងជនរងគ្រោះថែមទៀត និងបោះពាក្យសម្តីថា “អ្ហែងតិចទៀតដឹងខ្លួនហើយ!”។ ស្រាប់តែមួយសន្ទុះក្រោយមក ថៅកែបង្កហេតុខាងលើ ក៏បានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ដើរសំដៅមកកន្លែងចុងភៅ រួចអាមេ

ភ្ជង់គំរាមជនរងគ្រោះជាចុងភៅ ហើយក៏បាញ់ឡើងលើ ចំនួន១គ្រាប់ ធ្វើឱ្យធ្លុះដំបូលស័ង្កសី រួចក៏ដើរចេញពីក្លឹប ឡើងបើករថយន្តគេចខ្លួនបាត់តែម្តង។ បន្ទាប់មកក៏ផ្អើលដល់អ្នកចូលរាំលេងកម្សាន្ត ទាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ  ៧មករា ដាក់ពាក្យបណ្តឹង ដើម្បីឱ្យកម្លាំងជំនាញជួយរកយុត្តិធម៌៕

RELATED ARTICLES