Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសវ៉ៃស្រី២ដៃ សង្សារគេព្រួតវ៉ៃសន្លប់ស្តូក

ប្រុសវ៉ៃស្រី២ដៃ សង្សារគេព្រួតវ៉ៃសន្លប់ស្តូក

ភ្នំពេញ ៖ បុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវសុខៗ ក៏មានម៉ូតូ ១គ្រឿងទៀត ជិះដោយប្រុសស្រី ៣នាក់ បានជ្រុលមកប៉ះម៉ូតូរបស់ខ្លួនបន្តិចបន្តួច តែមិនបានសុំទោស ក៏បើកចេញទៅ ទើបធ្វើឱ្យបុរសរូបនេះខឹងសម្បា

ក៏ជិះដេញតាមរករឿង និងកើតជាអំពើហិង្សា វាយទៅលើនារីម្នាក់ដែលជាភាគីជម្លោះ ចំនួន២ដៃ ជាហេតុធ្វើឱ្យប្រុសស្នេហ៍របស់នារីនោះខឹង ក៏ព្រួតគ្នាវាយសងវិញ បណ្តាលឱ្យសន្លប់ស្តូកនៅលើស្មៅសួនកណ្តាលទ្រូងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្លាយជាអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខធនាគារជាតិនៃកម្ពុជា តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូ ២គ្រឿង ជិះស្របទិសដៅគ្នា ពីជើង ទៅត្បូង ដែលក្នុងនោះ មួយគ្រឿង ម៉ាកហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IV-3225 បើកបរ

ដោយបុរសម្នាក់ និងម៉ូតូមួយគ្រឿងទៀត ម៉ាក PCX ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះដោយប្រុសស្រី ៣នាក់។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចភ្លើងស្តុប៩២ កែងនិងផ្លូវហាណូយ ម៉ូតូ PCX បានជិះប៉ះម៉ូតូឃ្លីក ប៉ុន្តែមិនបង្កឱ្យរងរបួស ឬខូចខាតអ្វីធ្ងន់ធ្ងរនោះទេ ខណៈនោះភាគីម៉ូតូ PCX បានបើកចេញពីកន្លែងកើតហេតុ ដោយ មិនបានសុំទោសភាគីម៉ូតូឃ្លីក សូម្បី១ម៉ាត់ ជាហេតុធ្វើឱ្យខាងភាគីម៉ូតូឃ្លីក ខឹងសម្បា ក៏ជិះដេញតាមមកដល់កន្លែងកើត

ហេតុខាងលើ ក៏បានឈ្លោះប្រកែកគ្នា ដោយខាងភាគីម៉ូតូឃ្លីកបានវាយទៅលើស្ត្រីម្នាក់ដែលជិះម៉ូតូ PCX ចំនួនពីរដៃ។ បន្ទាប់មក បុរសពីរនាក់ដែលជិះម៉ូតូ PCX រួមដំណើរ និងស្ត្រីម្នាក់ទៀតនោះខឹង ក៏បានវាយតបតវិញ បណ្តាលឱ្យបុរសជិះម៉ូតូឃ្លីក  សន្លប់ស្តូកស្តឹងលើសួនពុះចែកទ្រូងផ្លូវ រួចក៏នាំគ្នាបើកម៉ូតូរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ទៅ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។  ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំធ្វើការស្រាវជ្រាវបន្ត៕

RELATED ARTICLES