ភ្នំពេញ៖ក្នុងចំណោមតារាស្រីជូរមុខគេនាពេលបច្ចុប្បន្នមានដូចជាពេជ្រ សោភា,ឱក សុគន្ធកញ្ញា ,សុគន្ធ និសា ,សួស វីសា និងសុខ ពិសី ជាដើមនោះគេសង្កេតឃើញថានៅឆ្នាំ២០២២ នេះមានតែមាស សុខសោភា ម្នាក់គត់ដែលផ្លាស់ប្ដូរការស្លៀកពាក់ស្ទើតែទាំងស្រុងតែម្ដងបើប្រៀបធៀបអំឡុងមុនពេលដែលសោភា ចូលរាម ។ឈុតព័ណខ្មៅ និខៀវរបស់សោភា ទាំងពីរឈុតចុងក្រោយនេះនេះបង្ហាញឲ្យឃើញពីស្បែកសាច់ចន្លោះពីមុខ និងចំហៀងខ្នងយ៉ាងច្បាស់ជាមួយម៉ូដសក់នាងបានផ្លាស់ប្ដូរសឹងតែគ្រប់ពេលវេលាទាំងអស់ដែលនេះបង្ហាញឲ្យឃើញពីភាពទាក់ទាញមួយកម្រិតថែមទៀតរបស់សោភា ក្រៅពីការច្រៀងសម្ដែងនិងលេងក្បាច់រាំរបស់នាងលើឆាកតន្ត្រី។

តាមរយៈការនាំមុខគេក្នុងការស្លៀកពាក់របស់សោភា នៅពេលនេះគេអាចសន្និដ្ឋានបានថាសោភា ប្រាកដជាមានជំនួយការពិសេសសម្រាប់ជួយធ្វើឲ្យនាងកាន់តែមានភាពលេចធ្លោរមួយកម្រិតទៀតជាមិនខានដែលមនុស្សពិសេសរបស់សោភា នោះគឺជាអ្នកគាំទ្រនាងយ៉ាងពេញទំហ៊ឹងនិងជាទីប្រឹក្សារផ្ទាល់របស់នាងតែម្ដង នោះគឺលោកអ៊ឹត រ៉ាដា ជាស្វាមីរបស់នាង។លោករ៉ាដា ដែលជាអ្នករស់នៅប្រទេសកាណាដាជាច្រើនឆ្នាំនោះរបៀបរស់នៅរបស់លោកប្រៀបដូចពលរដ្ឋនៅប៉ែកអ៊ឺរ៉ុបហេតុនេះហើយលោកមិនដែលប្រឆាំងចំពោះការស្លៀកពាក់របស់សោភា ដែលតែងខ្លួនស៊ិចស៊ីបនោះម្ដងណាឡើយ ។ប៉ុន្ដែផ្ទុយទៅវិញលោកមានតែគាំទ្រនិងជម្រុញឲ្យសោភា រកអ្វីដែលថ្មីៗមកថែមទៀតបន្ថែមពីលើបទចម្រៀង ហើយអ្វីដែលបុរសមួយចំនួនមិនអាចធ្វើបានដូចលោករ៉ាដា នោះគឺលោកតែងតែយូឬស្ពាយសម្លៀកបំពាក់របស់សោភា ចេញនិងចូលរថយន្ដនៅតាមបណ្ដារឆាកតន្រ្ដីទាំងឡាយទើបធ្វើឲ្យសោភា ចេញមុខសរសើរស្វាមីនាងជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃខួបអាពាហ៍ ពិពាហ៍គឺថ្ងៃទី២៨ខែធ្នូ ។

មជ្ឈដ្ឋានមហាជនបានមើលឃើញថាទោះជាមាស សុខសោភា ទៅដល់រាម ជាង១ឆ្នាំតែទីផ្សារចម្រៀងរបស់នាងមិនទាន់ប្រែប្រួលក្ដី តែពេលនេះសោភា បានវិវត្តន៍ខ្លួនថ្មីមួយដែលតារារួមអាជីពមិនហ៊ានធ្វើតាមឬតាមនាងមិនទាន់នោះគឺការផ្លាស់ប្ដូរការស្លៀកពាក់និងលេងម៉ូដសក់ប្លែករហូតនេះឯង។តែទាក់ទងបទចម្រៀងវិញសោភា ហាក់មានសង្ឃឹមបទ”ខូចចិត្តច្រើនដង” ព្រោះគ្រាន់តែបង្ហើរសំនៀងសាកពេលថតAudio បន្ដិចសោះមានអ្នកគាំទ្រនិងលើកទឹកចិត្តដល់នាងច្រើន ខណៈដែលលោកដួង វីរៈសិទ្ធ ជាអ្នកនៅពីក្រោយខ្នងនៃការធ្វើបទចម្រៀងមួយចំនួនឲ្យសោភា ច្រៀង។យ៉ាងណាអ្នកជំនាញសិល្បៈនៅតែចាត់ទុកថាបទចម្រៀងរបស់សោភា នៅរាម មិនមែនដើម្បីប្រកួតប្រជែងជាមួយផលិតកម្មហង្សមាស និងGalaxy នោះទេពោលគឺរាម ផលិតចម្រៀងតាមបែបព័ណសំបុររបស់គេប៉ុណ្ណោះ។

បើសិនជាអ្វីដូចការលើកឡើងបែបនេះមែនសុខសោភា ក៍ប្រឈមពិបាកដណ្ដើមភាពលេចធ្លោជាមិនខានព្រោះថាបទចម្រៀងថ្មីៗរបស់នាងអាចនឹងមិនសូវត្រូវប៉ាន់ក្នុងកម្មវិធីប្រលងចម្រៀងតាមកម្មវិធីផ្សេងៗ។ប៉ុន្ដែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងទៅរាម គឺដើម្បីច្រៀងផង រកស៊ីផង ពោលគឺមិនមែនផ្ដោតតែលើការងារសិល្បៈមួយជ្រុងឡើយ។ដោយឡែកទាក់ទងរឿងរៀបការជាលើកទី៣របស់សុខសោភា វិញពេលនេះហាក់ស្ងប់ស្ងាត់បាត់ដំណឹងសូន្យឈឹង ក្រោយពីនាងធ្លាប់រៀបការ២ដងគឺការលើកទី១តាមបែបសាសនាគ្រិស្ដនៅកាណាដាកាលពីឆ្នាំ២០១៨ និងការលើកទី២តាមបែបប្រពៃណីខ្មែរកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ សុទ្ធសឹងតែធ្វើដោយលាក់លៀមនោះមិនទទួលបានការគាំទ្រឡើយ៕
